ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មន្ត្រី​ពាណិជ្ជកម្ម​ត្រូវ​ធ្វើជា​អ្នកបម្រើរ​ប្រជាពលរដ្ឋ​មិនមែនជា​ចៅហ្វាយ​ប្រជាពលរដ្ឋ​

0

​បន្ទាយមានជ័យ ៖ លើកឡើង​ក្នុង​ពិធី​ជួប​សំ​ណះ​សំ​ណា​ល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​កាំកុងត្រូល​ខេត្ត​បន្ទា​យា​មានជ័យ កាល​ថ្ងៃទី​១១ កុ​ម្ភះ ២០១៦ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយមាន​ការចូលរួម​ពី​លោក លី សារី អភិបាលរង​ខេត្ត​ផង​នោះ សូមunnamedអោយ​មន្ត្រី​ពាណិជ្ជកម្ម ទាំងអស់​ត្រូវ​ធ្វើជា​អ្នកបម្រើ​ប្រជាពលរដ្ឋ មិនមែន​ធ្វើជា​ចៅហ្វាយ​ប្រជាពលរដ្ឋ​ឡើយ ។​ការលើកឡើង​ដូច្នេះ​បន្ទាប់ពី​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ តំណាងអោយ​លោក គោ​ស៊ុំ សា​រឿង អភិបាលខេត្ត បាន​សំណូមពរ​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាណិជ​កម្ម​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​សភាពាណិជ្ជកម្ម ធ្វើយ៉ាងណា​សាមគ្គីភាព​ផ្ទៃក្នុង កុំ​បង្កើត​បក្ខពួក​ក្នុង​មន្ទីរ ហើយ​ត្រូវ​ជំរុញ​រក​ទីផ្សារ​កសិផល​ក្នុងស្រុក​អោយបាន​ផុសផុល និង​ផ្តល់​សេវាសាធារណៈ​ពាក់ព័ន្ធ​នឹង​ជំនាញ​អោយបាន​ទាន់ពេល ព្រមទាំង​ធ្វើអំពើរ​ល្អ​ជាមួយ​ពលរដ្ឋ​ដោយ​គិតថា ខ្លួន​ជា​អ្នកបម្រើ​ពលរដ្ឋ ។
​ក្រៅពី​ការលើកឡើង​ទាំងនេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏បាន​សំណូមពរ​ដល់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម និង​សភា​ពា​ណិ​កម្ម​ខេត្ត​ធ្វើយ៉ាងណា​ជំរុញ​អោយ​អាជីវករ​ដែល​ធ្វើ​ពាណិជ្ជកម្ម​កម្ម ត្រូវ​ចុះបញ្ជីរ​ពាណិជ្ជកម្ម ដើម្បី​ដឹងថា អាជីវករ​ទាំងនោះ​មាន​ក្រុមហ៊ុន​ពិតប្រាកដ ។ យ៉ាង​ទៀត​ត្រូវ​ជំរុញ​ព​រដ្ឋ​ខ្មែរ​អោយ​ចេះ​ប្រើប្រាស់ និង​ទិញ​ផ​លទ្ធផល​ខ្មែរ ក្នុង​គោលបំណង​ទប់ស្កាត់​ការនាំ​ចូល​ផ​លទ្ធផល​ក្រៅប្រទេស ។ ហើយ​បន្ថែម​ពីលើ​នឹង​ទៅទៀត​លោក​ក៏​សមណូមពរ​ដល់​មន្ត្រី​កាំកុងត្រូល​ពង្រឹង​លើ​ការត្រួតពិនិត្យ​ទំនិញ​នាំចូល​ពី​ក្រៅប្រទេស ដូចជា​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ ទំនិញ​ដែល​ច្បាប់​ហាមឃាត់​ទៅតាម​ស្តង់ដា​បច្ចេកទេស​ដែល​ច្បាប់​កំណត់ ។
​ឆ្លើយតប​នឹង​សំណូមពរ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លោក ថោង ធី​ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​សន្យាថា នឹង​អនុវត្តន៍​អោយបាន​ទៅតាម​ការណែនាំ ជាពិសេស​ធ្វើអោយបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​ឈានទៅ​សម្រេច​អោយបាន​នូវ​ផែនការ​នានា ដែល​រដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​បានដាក់ចុះ ៕unnamed (1)