កម្មករ​អណ្ដូងរ៉ែ​១៦៦​នាក់ បាត់បង់​ជីវិត និង​៧៥​នាក់​រងរបួស ព្រម ទាំង​ជាង​២០០​នាក់​ផ្សេងទៀត​កំពុង​កប់ នៅក្រោម​ដី

0

​( ​រូបភាពវីដេអូ ) អាជ្ញាធរ​ទួរគី​បាន​និយាយថា យ៉ាង ហោចណាស់​កម្មករ​អណ្ដូងរ៉ែ​១៦៦​នាក់ បាត់បង់​ជីវិត និង​៧៥​នាក់​រងរបួស ព្រម ទាំង​ជាង​២០០​នាក់​ផ្សេងទៀត​កំពុង​កប់ នៅក្រោម​ដី ក្រោយ​ហេតុការណ៍​ផ្ទុះ អណ្ដូងរ៉ែ​យ៉ាង​រន្ធត់​មួយ​កើតឡើង​នៅក្នុង ខេត្ដ​មែន​នីសា ភាគ​ខាងលិច​ប្រទេស ទួរគី កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ២០១៤​។​ ​មន្ដ្រី​ទទួលបន្ទុក​ក្នុង​ខេត្ដ​មែន​នីសា ឈ្មោះ Cengiz Ergun បាន​ថ្លែងប្រាប់ បណ្ដាញ​ទូរទស្សន៍​ក្នុងស្រុក​ថា​«​ទិន្នន័យ មិនទាន់​ផ្លូវការ​រកឃើញថា ហេតុការណ៍ គ្រោះថ្នាក់​នេះ អ្នកស្លាប់​កើន​ដល់​១៦៦ នាក់ និង​រងរបួស​៧៥​នាក់​»​។​ ​

កាសែត​ក្នុងស្រុក​បាន​ផ្សាយ​ថា មនុស្ស​៥៨០​នាក់​ស្ថិតនៅក្នុង​អណ្ដូងរ៉ែ ពេល​ដែលមាន​ហេតុការណ៍​ផ្ទុះ​កើត ឡើង​។ អណ្ដូងរ៉ែ​មាន​មានរ​ន្ទ​ពីរ​សម្រាប់ កម្មករ​រត់គេច​ចេញ​ពី​ហេតុការណ៍ អាក្រក់ ប៉ុន្ដែ​អំឡុង​ពេលនោះ រ​ន្ទ​មួយ កន្លែង​មិនអាច​ឱ្យ​ជនរងគ្រោះ​រត់ចេញ មក​ក្រៅ​បានទេ ដោយសារតែ​ជាប់​សោរ ហើយ​កម្មករ​ជាប់គាំង​នៅ​ខាងក្នុង​នោះ​។​ ​មានការ​សន្និដ្ឋានថា ហេតុការណ៍​ខាង លើ​នេះ​កើតឡើង​បណ្ដាលមកពី​ចរន្ដ អគ្គិសនី ។​ ​

ក្រុមហ៊ុន​រ៉ែ​Soma Komur បានចេញ ប្រកាស​ព័ត៌មាន​ហៅ​ហេតុការណ៍​បាក់ អណ្ដូងរ៉ែ​នេះ​ថា​ជា​គ្រោះថ្នាក់​ដ៏​គួរឱ្យ​រន្ធត់ បំផុត​។ ប្រភព​បន្ដថា «​សំណាង​មិនល្អ កម្មករ​របស់​យើង​ខ្លះ​បាន​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​នេះ​។ ការផ្ទុះ​នៅតែ​កើត ឡើង បើ​ទោះ​ប្រព័ន្ធ​សុវត្ថិភាព​ត្រូវបាន ត្រួតពិនិត្យ​ក្នុង​កម្រិត​ខ្ពស់​យ៉ាងណា​ក៏ ដោយ​»​។​ ​

នាយករដ្ឋមន្ដ្រី​ទួរគី លោក Recep Tayyip Erdogan បាន​លុបចោល​ដំណើរ ទស្សនកិច្ច​ទៅកាន់​តំបន់​អាល់​បា​នៀ ហើយ​ឆ្ពោះ​មកកាន់​ទីតាំង​អណ្ដូងរ៉ែ​ដែល ផ្ទុះ​ខាងលើ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជា មួយក្រុម​គ្រួសារ​រងគ្រោះ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត នៅ​ទួរគី​កើតឡើង​ក្នុង​ឆ្នាំ​១៩៩២​ដោយ សម្លាប់​កម្មករ​២៦៣​នាក់​ក្នុង​ការផ្ទុះ ឧស្ម័ន​ហ្គាស​នៅក្នុង​អណ្ដូងរ៉ែ​តំបន់ Zonguldak