VIDEO ឯកឧត្តម សោម ស៊ុន ត្រូវបាន​កោត​មន្ត្រី​ក្រោម​ឳ​វាទ​ចាត់ទុកជា​មេបញ្ជាការ​គំរូ ល្អ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ

0

​​កំពង់ធំៈ មហាជន​ទូទៅ ក៏ដូចជា​ថ្នាក់ដឹកនាំ​នៅក្នុង​ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ បានចាត់ទុក​មេបញ្ជាកា​រ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ គឺជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម និង​ជា​គំរូ​ល្អ សម្រាប់​យុវជន យុវនារី រួមទាំង​ពលទាហាន ជំនាន់​ក្រោយ​យក​គំរូ​តាម ដោយសារ​ការលះបង់ ទាំង​កំលាំងចិត្ត និង​កំលាំងកាយ ដោយ​មិន​ខ្លាច​នឿយហត់ សម្រាប់ ការរួមរស់​ជាមួយ ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឳ​វាទ ក្នុងនាម​ជា​បេះដូង​ខេមរៈភូមិន្ទ នៃ​វិស័យ​ការពារជាតិ​។​
​សន្ទុះ​នៃ​ការរីកចម្រើន​របស់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានបង្ហាញ​ពី​ស្នាដៃ​នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម ប្រៀបបាន​និង​មេមាន់​គ្រប់​ដណ្តប់​កូន​មាន់ សុខចិត្ត​ឲ្យ​តែ​កូនចៅ​បាន​សុខ មេមាន់​សុខចិត្ត​ហាលភ្លៀង ត្រូវ​ខ្យល់​ក៏​សុខចិត្ត ជាក់ស្តែង​នៅ​វរៈ​សេនា​តូច​លេខ​១ ត្រូវបាន​សាងសង់​អាគារ​ថ្មី​ជាច្រើន សម្រាប់​តម្រូវការ​រប​ស់​កងទ័ព និង​ជា​កន្លែង​សម្រាប់​បណ្តុះបណ្តាល​យុទ្ធសាស្ត្រ ចេ​ត​សាស្ត្រ​ដល់​កងកម្លាំង ក្រៅពី​ការងារ​សាងសង់​បន្ទាយ ឯកឧត្តម សោម ស៊ុន តែងតែ​ប្រជុំ​សំណេះសំណាល ផ្តល់​ឳ​វាទ​ល្អ និង​ពង្រឹងគុណភាព​ដល់​កង​កម្លាំង​ដល់​ផ្នែក​សឹក​រង​គ្រប់​ស្រុក​ក្រុង នូវ​វិន័យ​និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គភាព ដើម្បី​ឲ្យ​វិស័យ​កងទ័ព​ក្លាយជា​មិត្តភាព​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ។​
​ក្នុងនោះដែរ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ត្រូវបាន រាជរដ្ឋាភិបាល ផ្តល់នូវ​ទំនុកចិត្ត តែងតាំង​ជា ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ឯកឧត្តម បាន​ជម្រុញ​អោយ​មន្ត្រី​ក្រោម​ឳ​វាទ គ្រប់ផ្នែក​សឹក​រង​ស្រុក​ក្រុង ចុះជួយ​ច្រូតកាត់ ដក​ស្ទូង​ជូន​ប្រជាពលរដ្ឋ ដែលមាន​ការខ្វះខាត រួមទាំង​ការងារ​មនុស្សធម៌ ដោយ​មិន​ប្រកាន់​និតិ​ការ​នយោបាយ ចំពោះ​ក្រុមគ្រួសារ​ទី ទាល់ក្រ ជាពិសេស​ក្រុមគ្រួសារ​អតីតយុទ្ធជន ក្រៅពី​ការងារ​សាងសង់​បន្ទាយ និង​ការងារ​មនុស្សធម៌ ឯកឧត្តម បាន​ចាត់តាំង​បើក​វគ្គ​ហ្វឹកហ្វឺន ហ្វឹកហាត់ យុទ្ធ​ដំណើរ នូវ​ក្បួន​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ការពារជាតិ មាតុភូមិ ដើម្បី​ពង្រឹងគុណភាព​ទាំង​ចិត្ត និង​កាយ ឲ្យ​មាន​ភាព​រ៉ឹង​មាំ ស័ក្ក​សមជា​កងកម្លាំង ដែល​ពោរពេញ​ទៅដោយ ចំណេះដឹង​និង ភាពក្លាហាន ត្រៀម​គ្រប់​នាទី សម្រាប់​ការបញ្ជា​ពី​ថ្នាក់លើ ដើម្បី​ការពារជាតិ​មាតុភូមិ ក្នុង​ការបោះ​ជំ​ហ៊ាន​ទៅ សមរភូមិ​មុខ នៃ​ប្រាសាទព្រះវិហារ និង​មិន​បណ្តែតបណ្តោយ​ឲ្យ​ពលទាហាន​ណា​ម្នាក់ មាន​ភាពទន់ខ្សោយ​នោះទេ ។​
​ជាក់ស្តែង​ក្នុង​រសៀល​ថ្ងៃទី ១១ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​នេះ ផងដែរ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន ប្រគល់​កា​រូ​ចំនួន ៤០​កេស ជូន​ដល់​លោក​វរៈសេនីយ៍ ថត ស៊ី​សក្តា មេបញ្ជាការ​វរៈ​សេនា​តូច​រៀបរយ​លេខ ១ សម្រាប់​ការរៀបចំ​សាងសង់ អាគា​កងការពារ ដែល​កំពុងតែ​សាងសង់​បាន​៨០​ភាគរយ ក្រោម​ការ​ជំនួយ​ឧបត្ថម្ភ​របស់​សម្បុរ​ជន ។

ដោយ ប៊ុន រដ្ឋា