( រូបភាពវីដេអូ) ទំនាក់ទំនងអ៊ីតាលីនិងអឺរ៉ុបប្រឈម មុខតានតឹងដោយបញ្ហាជនអន្ដោ ប្រវេសន៍ ទំនាក់ទំនងរវាងអ៊ីតាលីនិងសហគមន៍ អឺរ៉ុបប្រឈមមុខតានតឹងដាក់គ្នា ក្រោយភាគីទាំង២បានថ្កោលទោសទម្លាក់កំហុសដាក់គ្នាស្ដីពីជនអន្ដោសប្រវេសន៍ខុសច្បាប់ចូលតាមដែនទឹកមកកាន់ ប្រទេសអ៊ីតាលី ។ ភាពតានតឹងកើតឡើងក្រោយពេល រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃអ៊ីតាលីលោក Angelino Afano បានព្រមានថា នឹងទុក ឱ្យក្រុមជនអន្ដោប្រវេសន៍ខុសច្បាប់ហូរ ចូលតំបន់អឺរ៉ុបដោយសេរី ឬក៏អ៊ីតាលី ក្លាយទៅជាមន្ទីរឃុំឃាំងដ៏ធំបំផុតសម្រាប់ ឃុំជនអន្ដោប្រវេសន៍ខុសច្បាប់ ប្រសិន បើសហគមន៍អឺរ៉ុបមិនរួមដៃជាមួយ អ៊ីតាលីដោះស្រាយវិបត្ដិជនអន្ដោ ប្រវេសន៍ ខុសច្បាប់ហូរចូលតាមដែន សមុទ្រមកកាន់អ៊ីតាលីកាន់តែច្រើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ឆ្លើយតបទៅនឹងការប្រកាសខាងលើ លោក Michele Cercone អ្នកនាំពាក្យ គណៈកម្មាធិការអន្ដោប្រវេសន៍សហគមន៍ អឺរ៉ុបបាននិយាយថា “អ៊ីតាលីមានសិទ្ធិ សេរីភាពរបស់ខ្លួន ចង់និយាយអ្វីតាម តែចិត្ដ ។ លោកបន្ដទៀតថា សហគមន៍ អឺរ៉ុបតែងតែសហការគ្រប់ជ្រុងជ្រោយ និងចាំស្ដាប់នូវអ្វីដែលជាផលលំបាករបស់ រដ្ឋាភិបាលអ៊ីតាលីក្នុងការដោះស្រាយ វិបត្ដិជនអន្ដោប្រវេសន៍ ។ រដ្ឋមន្ដ្រីមហាផ្ទៃអ៊ីតាលី លោក Angelino Afano បញ្ជាក់ថា សហគមន៍ អឺរ៉ុបចាំបាច់ផ្ដល់ជំនួយមនុស្សធម៌ដល់ អ៊ីតាលី ដើម្បីយាមល្បាតនិងជួយសង្គ្រោះ តាមដែនសមុទ្រ ខណៈដែលជនអន្ដោ ប្រវេសន៍ហូរចូលច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។ សំណើខាងលើក្រោយពេល នាវាដឹកជនអន្ដោប្រវេសន៍មួយគ្រឿង ក្រឡាប់លិចនៅដែនសមុទ្រមេឌីទែរ៉ានេ នៅចម្ងាយពីដែនសមុទ្រលីប៊ី៤០ គីឡូម៉ែត្រ និងចម្ងាយពីអ៊ីតាលី ១៨៥ គីឡូម៉ែត្រ បណ្ដាលឱ្យអ្នកដំណើរ១៧ នាក់ស្លាប់ ។ ឆ្មាំសមុទ្រអ៊ីតាលីបាន បញ្ជូននាវាជួយសង្គ្រោះទាន់ពេលវេលា ហើយជួយសង្គ្រោះបាន២០៦នាក់។ ក្រៅ ពីនេះនៅមានអ្នកដំណើរជាង២០០នាក់ ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ ។
កាលពីថ្ងៃទី១១ឧសភាកន្លងមក ជន អន្ដោប្រវេសន៍៤០នាក់ស្លាប់ដោយលង់ ទឹកនៅតំបន់សមុទ្រលីប៊ី ហើយអ្នកទាំង នោះមកពីតំបន់អាហ្វ្រិក ។ កាលពីខែតុលា២០១៣ ក៏មានហេតុ ការណ៍គ្រោះថ្នាក់លិចនាវានៅជិតកោះ Sicilia របស់អ៊ីតាលី សម្លាប់មនុស្សជាង ៤០០នាក់ ។ ដោយមានគ្រោះថ្នាក់កើត ឡើងជាបន្ដបន្ទាប់ រដ្ឋាភិបាលអ៊ីតាលី បានបង្កើតកម្មវិធីជួយសង្គ្រោះ ដោយ មានកិច្ចសហការជាមួយទាហានអាកាស និងទាហានជើងទឹកផ្ដល់ព័ត៌មានឱ្យបាន ច្បាស់លាស់ពីនាវាដឹកអ្នកដំណើរដែល អាចមើលឃើញនៅដែនសមុទ្រ ។
កម្ម វិធីជួយសង្គ្រោះធ្វើឱ្យអ៊ីតាលីត្រូវចំណាយ ប្រាក់១ខែ១០លានអឺរ៉ូ ប៉ុន្ដែកម្មវិធីនោះ បានជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ ដែលរសាត់អណ្ដែតនៅលើដែនសមុទ្រ។ ចាប់តាំងពីដើមឆ្នាំ២០១៤មកទល់ ពេលនេះ ជនអន្ដោប្រវេសន៍ខុសច្បាប់ ពីតំបន់អាហ្វ្រិកខាងជើងចូលមកកាន់ អ៊ីតាលីកើនឡើងជាង៣៦ពាន់នាក់ ហើយ ចំនួននោះ នឹងបន្ដការកើនឡើង នៅ ពេលដែលមានអាកាសធាតុអំណោយ ផលរលកសមុត្រតូចៗងាយស្រួលក្នុង ការធ្វើដំណើរ ។
កាលពីថ្ងៃទី១២ ឧសភាកន្លងមក នាយករដ្ឋមន្ដ្រីអ៊ីតាលី លោក Matteo Renzi បានអំពាវដល់សហគមន៍អឺរ៉ុប យកចិត្ដទុកដាក់ជាងនេះ លើបញ្ហាជន អន្ដោប្រវេសន៍ខុសច្បាប់កាន់តែច្រើន ឡើង ដែលប្រទេសអ៊ីតាលីកំពុងតែ ប្រឈមមុខ ។