VIDEO ​ស្រី្ត​ម្នាក់​បង្ខំចិត្ត​ធ្វើអត្តឃាត ខណ​:​តុលាការក្រុង​ភ្នំពេញ ចុះ​អនុវត្តន៍​សាលដីការ​រឹបអូស​យក​ដី​

0

(​ភ្នំពេញ​): ស្ត្រី​ម្នាក់​ត្រូវបាន​គេ​រាយការណ៍​ថា បាន​រងរបួស​ធ្ងន់​និង​ត្រូវគេ​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​កាល់​ម៉ែត បន្ទាប់ពី​ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ បានធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ប្រើ​កង់ឡាន​និង​កំប៉ុង​ហ្គាស ហើយ​ចាក់​សាំង​ដុត​ដើម្បី​គំរាម​និង​បង្អាក់​ការអនុវត្តន៍​សាលដីការ​របស់​តុលាការ នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ព្រឹក​ថ្ងៃ​សុក្រ​នេះ ។​​បើតាម​សមត្ថកិច្ច​បាន​ប្រាប់ថា ស្ត្រី​ដែល​រងរបួស​ដោយ​ផ្ទុះ​កំប៉ុង​ហ្គាស​នេះ បានរស់នៅ​លើដី​របស់​គេ​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ បន្ទាប់មក​ម្ចាស់​ដើម​ទាមទារ​យក​ដី​វិញ ក៍​កើតជា​រឿងង​ប្តឹងផ្តល់ និង​ធ្វើអត្តឃាត​បែបនេះ ។​