VIDEO ​ ​លោក អាំង មាលតី ត្រូវបាន​ចៅក្រម​ប្តូរ​បទ​ចោទ ឱ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ទឹកប្រាក់​៥​លាន​រៀល​

0

(​កណ្តាល​): ស្ថិតនៅ​បរិវេណ​តុលាការ​ខេត្តកណ្តាល​ ​រសៀល​ថ្ងៃទី​១២​កុ​ម្ភះ ២០១៦​នេះ អ្នក​សារ​ព័​ត៏​មាន​ជាច្រើន​នាក់ បាននិងកំពុង​រងចាំ​ប្រមា​៉​ញ់​រូបភាព​​លោក​អាំង មាលតី អតីត​ប្រធាន​តុលាការក្រុង​ភ្នំពេញ ជា​លើក​ទី​៣ ខណ​:​ជនជាប់ចោទ​រូបនេះ​​ត្រូវបាន​ចាប់​ក្រៀក​រត់​យា​៉​ង​ប្រញាប់ប្រញាល​ចេញពី​រថយន្ត​ឆ្ពោះ​មកកាន់​បន្ទប់​សា​វន​ការ ដើម្បី​សួរ​ជាថ្មី​ម្តងទៀត ។​

​ក្រោយ​បញ្ចប់​សវនាការ ប្រមាណ​ជា​២០​នាទី លោក​អាំង មាលតី ត្រូវបាន​មន្ត្រី​យុ​ត្តិ​ធ​ម៏​ចាប់​ក្រៀក​និង​បញ្ជូន​ឡើង​រថយន្ត​អ្នកទោស​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល ​នៅក្នុង​សវនាការ​រយះពេល​២០​នាទី​នោះ ប្រធាន​អង្គជំនុំជម្រះ លោក ងួន វុទ្ធី បានប្រកាសថា ជនជាប់ចោទ​អាំង​មាលតី ត្រូវបាន​ចោទ​ពីបទ​” កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ “​តាម​មាត្រា​
៥៩៧-៥៩៨​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​សម្រេច​ផ្តន្ទាទោស​៣​ឆ្នាំ ប៉ុន្តែ​អនុវត្តន៍​ទោស ២​ឆ្នាំ ដោយ​ព្យួរទោស​១​ឆ្នាំ និង​ពិន័យ​ប្រាក់​៥​លាន​រៀល ចូល​រដ្ឋ​។​

​លោក​ទេព បញ្ញា មេធាវី ជនជាប់ចោទ អាំង មាលតី​​បាន​ឆ្លើយបំភ្លឺ​ប្រាប់​អ្នក​សារ​ព័​ត៏​មាន​ថា លោក​និង​ពិចារណា ជុំវិញ​ការ​បណ្តឹង​ជំទាស់​ទៅ​ឧទ្ធរណ៍​។​សូមបញ្ជាក់ថា កាលពីពេល​កន្លងទៅ លោក អាំង មាលតី បាន​និយាយ​ក្នុងពេល​សវនាការ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ថា លោក​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន ដែល​កំហុស​ទាំងនេះ​កើតចេញពី​ការធ្វេសប្រហែស​របស់លោក ។ លោក អាំង មាលតី ក៏បាន​ស្នើ​ឲ្យ​តុលា​ការប្តូរ​បទចោទប្រកាន់ និង​បន្ធូរ​បន្ថយទោស​ដល់​លោក​ផងដែរ ។

​លោក អាំង មាលតី ជំ​ហា​៊​ន​ដំបូង​ជាប់ចោទ​ពីបទ​បទ​បំផ្លាញ​ដោយ​ចេតនា និង គៃបំបាត់​ដោយ​ទុច្ចរិត ពាក់ព័ន្ធ​ការដោះលែង​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឈ្មោះ ថាវ ថា​វី ជា​ថ្នូរ​នឹង​រថយន្ត​ម៉ាក​អូ​ឌី​មួយគ្រឿង​តម្លៃ​ជិត​១០​ម៉ឺន​ដុល្លារ ។ បទល្មើស​នេះ​កំណត់​ការផ្ដន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ តាម​មាត្រា​៦០១​នៃ​ក្រមព្រហ្មទណ្ឌ ។​ខាត់ សុឃឿន​