​ពិធី​ប្រកាស​តែងតាំង​ប្រធាន​និង​អនុប្រធាន​ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មុ​ល​ដ្ឋា​ន​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប

0

​ខេត្តសៀមរាប ពិធី​ប្រកាស​តែងតាំង​មុខតំណែង​ថ្មី​ប្រធាន​និង​អនុប្រធាន​ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង ដើម្បី​ត្រូតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ខេត្តសៀមរាប​យោងតាម​សេចក្តីប្រកាស​ព្រះរាជក្រម​លេខ នស​/​រកម​/០៣០១/០៥ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០០១ ដែល​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភ ឆ្នាំ​២០១៦​ស្ថិតនៅក្នុង​រដ្ឋបាល​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ការប្រកាស​តែងតាំង​មុខតំណែង​ថ្មី ប្រធាន​និង​អនុប្រធាន​ព្រមទាំង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ប្រាសាទបាគង​ដែលមាន​សមាសភាព​ចំនួន​៦០​រូប​។ 20160212_084603ពិធី​ប្រកាស​នេះ​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាល​នៃ គណៈ​អភិបាលខេត្ត និង​ឯកឧត្តម ស៊ុំ សំណាង អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ និង​ឯកឧត្តម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង អស់លោក លោកស្រី​ជា​នាយកដ្ឋាន ថ្នាក់ដឹកនាំ​មន្ទីរ ក្រុង ស្រុក នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​បាន​អញ្ជើញ​ចូលរួម​ផងដែរ​។​លោក បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​ក៏បាន​លើកឡើង​អំពី​បញ្ហា​នានា​ជុំវិញ​ខេត្ត​ដែល​បាន​កើតឡើង​កន្លង ក៏ដោយ​កត្តា​សំខាន់ៗ​៤​យ៉ាង រួមមានៈ​កត្តា​សន្តិសុខ , ច្បាប់ និង ក្របខ័ណ្ឌ​គោលនយោបាយ , កត្តា​សម្បត្តិ​វប្បធម៌ និង កត្តា​អភិវឌ្ឍន៍​ខេត្ត ។20160212_081957 កត្តា​ទាំងនេះ​ខេត្ត​បានធ្វើ ការសម្របសម្រួល កិច្ចសហការ និង ជម្រុញ​ការអនុវត្ត​ពី​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ប្រកបដោយ​និរន្តរភាព​។​ក្នុងនោះដែរ​ដើម្បី​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន​ក្នុងការ​ដឹកនាំ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ ។ លោក​ស៊ុំ សំណាង​អគ្គនាយក អគ្គនាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​បាន​មាន​ប្រសា​ស​ន៏​ថា ដើម្បី​ឲ្យ​មានការ​រីកចំរើន​ប្រកបដោយ​ចិ​រ​ភាព​និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​នោះ លុះត្រាតែ​យើង​មានការ​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ហើយ​អាច​ផ្តល់​ព​ត៏​មាន​និង​បញ្ហា​ផ្សេងៗ​ដែល​បាន​កើតឡើង​ដាក់ជូនទៅ​ថ្នាក់ដឹកនាំ​ភូមិ ឃុំ​សង្កាត់ ក្រុង​ខេត្ត ដើម្បី​រក​ដំណោះស្រាយ​រួម​ជូន​ពួកគាត់ ដូចជា​បញ្ហា ទ​នា​ស់ដី​ធ្លី និង​ការសាងសង់​ឬ​បញ្ហា​ទាក់ទង​ទៅ​និង​សង្គម​នៃ​ការរស់នៅ​ជាដើម​ហើយ​រាល់​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​យើង​មិនអាច​ដោះស្រាយបាន ត្រូវ​ស្នើរ​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឬ​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​ម្ចាស់​សំណូមពរ​ឲ្យ​ទាន់ពេលវេលា​៕20160212_082132