ខេត្តសៀមរាប៖ នៅវេលាម៉ោង៨និង០០នាទីក្នុងថ្ងៃទី១១ខែកម្ភះឆ្នាំ២០១៦កំម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានសហការជាមួយកំម្លាំងព្រហ្មទណ្ឌកំម្រិតស្រាលនិងកំម្លាំងអធិការក្រុងសៀមរាបបានចុះធ្វើសកម្មភាពបង្ក្រាបករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នៅសាធាតុញៀនក្នុងចំណុចបន្ទប់ជួលលេខ០៧ ក្រុមទី២ស្ថិតនៅក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ហើយឈានធ្វើការឃាត់ខ្លួនបានចំនួន៤នាក់និងដកហូតបានឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំនិងទូរស័ព្ទដៃ៥គ្រឿងបញ្ជូនកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសាកសួរ។
លោកវរះសេនីយ៏ ទោ អ៊ុំ សាអាត នាយការិយាល័យ ប្រឆាំងគ្រឿងញៀនបានអោយដឹងថា
ជនសង្ស័យទាំង៤នាក់ ម្នាក់ឈ្មោះគឹមចាន់ណារ៉ាភេទស្រីកើតនៅឆ្នាំ១៩៨៩មុខរបរស្រីម៉ាស្សា
រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួននៅម៉ោង១១និង
៤០នាទីក្នុងថ្ងៃទី១១ ខែកម្ភះ២ឈ្មោះសេងភ័ក្ត្រភេទស្រីកើតនៅឆ្នាំ១៩៩០ មុខរបរស្រីម៉ាស្សា
រស់នៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ឃាត់ខ្លួននៅម៉ោង១២និង១០
នាទីថ្ងៃ ទី១១ ខែកម្ភះ ឆ្នាំ២០១៦ ៣ឈ្មោះដាំងធីបិត ជនជាតិវៀតណាម ភេទស្រីមុខរបរ
ស្រីម៉ាស្សា ស្នាក់បន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាបឃាត់
ខ្លួននៅម៉ោង១៣ និង៤០នាទីថ្ងៃទី១១ ខែកម្ភះ ឆ្នាំ២០១៦ ៤ឈ្មោះ ចាន់លីយ៉ា ភេទស្រីកើត
នៅឆ្នាំ១៩៨៥ មុខរបរស្រីម៉ាស្សា ស្នាក់បន្ទប់ជួលលេខ០៧ ក្នុងក្រុមទៅ២ ភូមិសាលាកន្សែង
សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួននៅម៉ោង១២និង៤០នាទីថ្ងៃ ទី១១ ខែកម្ភះ ឆ្នាំ២០១៦ នាក់ទាំង៤នាក់នេះសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទចាត់ចែងនិងសម្រួលអោយប្រើ
ប្រាស់ដោយខុសច្បាប់នៅសាធាតុញៀន។បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនូវព្រឹកថ្ងៃទី១២ខែកម្ភះឆ្នាំ២០១៦។


































