​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​រកស៊ី​ដឹកឈើ​មិន​ប្រក្រតី​ជិត​៧​ឆ្នាំ​ ​សមត្ថកិច្ច​មិនដែល​ចុះ​ឃាត់​ត្រួតពិនិត្យ​បរិមាណ​ឈើ​

0

​ខេត្តព្រះវិហារ​ ​សេចក្តីរាយការណ៍​បានអោយដឹងថា​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​រកស៊ី​ដឹកឈើ​អារ​លេខ​១​លេខ​២​តាម​រថយន្ត​យី​ឌុប​ចេញពី​តំបន់​គូលែន​ព្រហ្ម​ទេព​ក្នុង​ដែន​បរិស្ថាន​ស្ថិតនៅ​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ត្រូវបាន​ឆ្មាំ​ឃ្លាំមើល​បទល្មើស​ព្រៃ​និយាយថា​ដឹក​ចេញ​ជា​ហូរហែរ​នៅពេល​យប់​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​។​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ស្និត​ស្នាល​ជាមួយ​អ្នកសារព័ត៌មាន​បានអោយ​ដឹងថា​ក្នុង​ច្បាប់​អនុញាតិ​អោយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ឈើ​ចាប់ពី​១៥​ដល់​២៥​ម៉ែត្រគូប​ប៉ុណ្ណោះ​។​ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​ប្រព្រឹត្តល្មើស​ហ៊ាន​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចាប់ពី​៤០​ទៅ​៥០​ម៉ែត្រគូប​ឯណោះ​ដោយ​គ្រាន់តែ​បង់លុយ​ក្បាល​ទ្បាន​អោយ​ស្ថាប័ន​សមត្ថកិច្ច​តាម​ដងផ្លូវ​ជាតិ​លេខ​៦២​ជាការ​ស្រេច​ចង់​ស្រុត​ផ្លូវ​និង​បាក់​ស្ពាន​តាមតែ​ម៉ែ​វា​ទៅ​។​
​ប្រភពព័ត៌មាន​បន្តថា​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​ដឹកឈើ​ចេញ​ក្នុង​១​យប់​ចាប់ពី​២​ទៅ​៣​គ្រឿង​យ៉ាង​រលូន​ចេញពី​ទឹកដី​ខេត្តព្រះវិហារ​ហើយ​សង្ស័យ​ក្រុមហ៊ុន​មួយ​នេះ​ដឹកឈើ​លើស​ចំណុះ​ចាប់ពី​៤០​ទៅ​៥០​ម៉ែត្រគូប​ឯណោះ​ដោយ​គ្រប​តង់​បិទ​ជិត​ហើយ​ឈើ​ពេញៗ​ណែន​រីឯ​ម៉ាស៊ីនរថយន្ត​ប្រឹង​រោទិ៍​បើកបរ​សឹងតែ​មិន​ទៅមុខ​។​
​តាម​បទបញ្ជា​រដ្ឋបាល​ព្រៃឈើ​តម្រូវអោយ​រថយន្ត​យី​ឌុប​ដឹកឈើ​ដែលមាន​ច្បាប់​អនុញាតិ​ទាំងអស់​ត្រូវ​ចេញដំណើរ​ពី​ព្រឹក​ហើយ​ទៅដល់​គោលដៅ​នៅពេល​ថ្ងៃ​គឺ​មិន​អនុញាតិ​អោយ​ដឹកឈើ​ចេញ​នៅ​ពេលយប់​ព្រលប់​នោះទេ​ព្រោះ​បង្ក​ការលំបាក​ដល់​សមត្ថកិច្ច​ជំនាញ​ឃាត់​ត្រួតពិនិត្យ​។​តំណាង​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​ម្នាក់​បានអោយដឹងថា​ពិតជា​បាន​ដឹកឈើ​នៅពេល​យប់​ចេញពី​ឃុំ​យាង​ប្រាកដ​មែន​ដោយបាន​បង់លុយ​អោយ​ភ្នាក់ងារ​ទូរទស្សន៍​ល្បីឈ្មោះ​ម្នាក់​ដើម្បី​សម្រួល​បើកផ្លូវ​។​IMG_0469
​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​បានអោយដឹងថា​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​រកស៊ី​ដឹកឈើ​ចាប់តាំងពី​ឆ្នាំ​២០១១​មក​ម្លេះ​បន្ត​រហូតមកដល់​ឆ្នាំ​២០១៦​នេះ​ដែល​ប្រភព​ឈើ​ផ្គត់ផ្គង់​ស្ថិតនៅ​ដែន​បរិស្ថាន​គូលែន​ព្រហ្ម​ទេព​ក្នុង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​
​ប្រភពព័ត៌មាន​ពី​ឆ្មាំ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​បានអោយដឹងថា​មាន​ក្រុមហ៊ុន​រកស៊ី​ដឹកឈើ​អារ​លេខ​១​លេខ​២​យ៉ាងសកម្ម​ចំនួន​២​ក្រុមហ៊ុន​ទៀត​ឈ្មោះ​ក្រុមហ៊ុន​លឹម​សុគន្ធ​និង​ក្រុមហ៊ុន​ហៀក​អេង​ទ្បា​យមក​ពី​ខេត្តស្ទឹងត្រែង​តាមផ្លូវ​ជាតិ​លេខ​៩​ឆ្លងកាត់​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ​យ៉ាង​រលូន​តាមផ្លូវ​ជាតិ​លេខ​៦២​។​ក្រុមហ៊ុន​ដឹកជញ្ជូន​ឈើ​ចេញ​អស់​រយះពេល​៣​ឆ្នាំ​មកហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​ម្នាក់​ចេញមុខ​ឃាត់​ត្រួតពិនិត្យ​ដើម្បី​ផ្ទៀងផ្ទាត់​ចំនួន​បរិមាណ​ឈើ​នោះទេ​បើទោះបី​ដឹងថា​ក្រុមហ៊ុន​ទាំង​២​នេះ​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​លើស​ចំណុះ​ចង់​បាក់​ស្ពាន​និង​ស្រុត​ផ្លូវជាតិ​ក៍ដោយ​។​
​រីឯ​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ងាប់​ត្រកៀក​ស្តូក​ដូច​ទីងមោង​ចាំ​ស្រែចំការ​ប៉ុណ្ណោះ​ដោយសារ​ទប់ស្កាត់​មិនមាន​ប្រសិទ្ធភាព​នូវ​ការដឹកជញ្ជូន​ឈើ​លើស​ចំណុះ​ធ្ងន់ធ្ងរ​ឈានទៅ​បំផ្លាញ​ផ្លូវជាតិ​លេខ​៩​និង​លេខ​៦២​ក៍ដោយ​។​នៅពេល​ថ្ងៃ​ក៍​ដូចជា​ពេលយប់​។​សមត្ថកិច្ច​តែងតែ​និយាយថា​ជាប់រវល់​ទៅណា​មិន​រួច​រឺ​មិន​ព្រម​លើក​ទទួល​ទូរស័ព្ទ​តែម្តង​នៅពេល​ដឹងខ្លួន​ថា​អ្នកសារព័ត៌មាន​រាយការណ៍​អោយ​គាត់​ចុះមក​ពិនិត្យមើល​ឈ្មួញ​កំពុង​ដឹកឈើ​តាម​រថយន្ត​យី​ឌុប​ដែល​បើកបរ​កើ​មៗ​ដូច​ក្តាម​វារ​ដោយសារ​ដឹក​លើស​ចំណុះ​ធ្ងន់ធ្ងរ​ពេក​។​មាន​ភ្នាក់ងារ​ទូរទស្សន៍​ខិលខូច​ខ្លះ​នៅ​ខេត្តព្រះវិហារ​ត្រូវបាន​ឈ្មួញ​ឈើ​ជាច្រើន​នាក់​រាយការណ៍​អោយដឹងថា​បាន​បង់លុយ​ប្រចាំខែ​និង​ក្បាល​ទ្បាន​ដូច​សមត្ថកិច្ច​ដែរ​ជា​ថ្នូរ​មិន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​កញ្ជក់​ទូរទស្សន៍​ហើយ​និយាយថា​គេ​ជា​បុគ្គលិក​ទូរទស្សន៍​ធំជាងគេ​ម៉ា​ស្រុក​ខ្មែរ​អោយតែ​បង់លុយ​អោយគេ​ចាយ​ច្រើនៗ​ហើយ​អាច​រកស៊ី​ដឹកឈើ​យ៉ាង​ស្រួល​។​ឈ្មួញ​ឈើ​និយាយ​ចំអក​ថា​ភ្នាក់ងារ​ទូរទស្សន៍​ខ្លះ​នៅ​ខេត្តព្រះវិហារ​មិនដែល​ដេក​យប់នោះ​ទេ​គឺ​ដើរ​ទល់ៗ​យប់​ជ្រៅ​គ្រប់​ច្រកល្ហក​ដើម្បី​ប្រមូល​លុយ​ក្បាល​ទ្បាន​ពី​ឈ្មួញ​ដឹកឈើ​តាម​រថយន្ត​តូចធំ​មិនដឹងថា​មេ​របស់គេ​តម្រូវអោយធ្វើ​អញ្ចឹង​ឬមួយ​ក៍​ធ្វើ​ដោយ​បុគ្គល​ខ្លួនឯង​នោះទេ​៕