ស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ទឹកស្អាតនៅឃុំកោះសំពាយស្រុកសៀមបូកខេត្តស្ទឹងត្រែងកាលពីថ្ងៃទី០១១កុម្ភៈឆ្នាំ២០១៦ប្រជាសហគមន៍នៅឃុំ កោះសំពាយជាង១០០នាក់ បាន ស្នើឲ្យអាជ្ញាធរពាក់ពន្ធ័ ជួយដោះស្រាយរឿងប្រពន្ធ័ទឹកស្អាតកោះសំពាយ ដែលបច្ចុប្បន្នមានឱនភាពថយចុះ ស្ទើតែបាត់បង់ផលប្រយោជន៍របស់សហគមន៍ ហើយអ្នកគ្រប់គ្រងគ្មានលទ្ធភាពក្នុងការដោះស្រាយ។
លោក .កុំ ថូប្រធានសហគមន៍ទឹកស្អាតឃុំកោះសំពាយបានលើកឡើងថា៖ សមគមន៍បានបញ្ចុះតំលៃទឹកស្អាតពី២០០០រៀល មកនៅ១៥០០រៀល ដើម្បីជួយសំរួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងសហ គមន៍ តែការបញ្ចុះថ្លៃនេះ ធ្វើឲ្យសហគមន៍បាត់បង់ប្រាក់ចំណូល និងគ្មានលទ្ធភាពក្នុងការគ្រប់គ្រងប ណ្តាញទឹ កនេះ។
លោកអះអាងថា៖ប្រពន្ធ័ទឹកស្អាតនេះកន្លងមកប្រើប្រាស់ភ្លើងវារីរបស់សហគមន៍ដែលអង្គការ(C R D T ) បានបង្កើតឡើងតែបច្ចុប្បន្ន ត្រូវអ្នកកាន់កាប់វារីនោះ យកទៅប្រើជាលក្ខណៈឯកជន ផលិតទឹកកកមិនបានផ្គ ត់ផ្គង់មកឲ្យសហគមន៍ទឹកស្អាត ទើបទាញយកភ្លើងខេត្តមកប្រើ ធ្វើឲ្យមានការខាតបង់ សុំឲ្យអង្កការC R D T រៀបចំប្រពន្ធ័វ៉ារីអគ្គីសនីដើម្បីចូលក្នុងនេះ ពីព្រោះវាខ្សែតែមួយ ព្រោះរបស់អង្កការតែមួយ បណ្តាញទឹកស្អាតហ្នឹងព្រោះគម្រោងសហគមន៏ដឹងលឺទាំងអស់ អញ្ចឹងហើយចង់សំណូមពរឲ្យឃើញថា ឥឡូវចុះ១៥០០វាហ្នឹងខាតទាំងអស់ សហគមន៏របស់គាត់អត់មានប្រាក់កំរៃសល់ទេ ពីមុន២០០០អាចបានប៉ុន្មាន ខែអាចមានកំណើនខ្លះ ប្រាក់នៅក្នុងសហគមន៏តែដល់ដំណាក់កាល ចុះ១៥០០ហ្នឹងអត់មានថវិកា សល់សោះខាតបង់ទាំងអស់។
លោកស្រី ថ.ប៊ុនហេននៅភូមិ ឃុំ កោះសំពាយបានបញ្ជាក់ថាសហគមន៍ទឹកស្អាតនេះមិនទាន់អនុវត្តបានតាមកិច្ចសន្យានៅឡើយទេ ដោយខ្វះកិច្ចសហការជាមួយអាជ្ញាធរពាក់ពន្ធ័មិនពង្រីកបណ្តាញរបស់ខ្លួនធ្វើ ឲ្យអ្នកប្រើប្រាស់ ទឹកស្អាតរបស់សហគមន៍មានការថយចុះ ហើយស្រែកថាខាត ចង់ឲ្យគាត់ធ្វើសេ វាបានគ្រប់ គ្រាន់កុំឲ្យវាខ្វះបែកទុយោបែកអីហៅគាត់ឲ្យវាទាន់ពេលខ្លះ បែកទុយោមួយកន្លែងមួយកន្លែង គាត់អត់បានដើ រទៅតាមដានមើលដល់ពេលហ្នឹងក៍វាខាត ទឹកអីណាខាត់បើភ្លើងតែ៩០០រយរៀល។ –
លោកខេនប៊នហេនមន្ត្រីអង្គការ អភិវឌ្ឍន៍ជនបទកម្ពុជាប្រចាំខេត្តស្ទឹងត្រែងហៅកាត់ថា(C R D T)ទ ទួ លស្គាល់ថាបញ្ហានេះបានក្លាយទៅជាវិបត្តិមួយនៅក្នុងសហគមន៍ ហើយកិច្ចការងារទាំងនេះខាងអង្គការបាន ផ្ទេរការគ្រប់គ្រង ទៅឲ្យខាងមន្ទីអភិវឌ្ឍន៍ជនបទ ជាអ្នកជួយសម្របសម្រួលវិញ។
លោកអះអាងថា៖ទោះជាយ៉ាងណាលោកនៅតែជួយសម្របសម្រួលដល់សហគមន៍នេះព្រោះអង្គការរបស់លោកជាអ្នកបង្កើត និងរៀបចំសហគម្ន៍ទឹកស្អាតនេះ ដោយចំណាយថវិកា អស់ជិត៣ម៉ឺនដុល្លាប៉ុន្តែជាផ្លូវ ការគឺខ្ញុំអត់ទាន់ហ៊ានឆ្លើយថា ដាច់ខាតត្រូវតែបញ្ចូលម៉ូ ឬក៏បន្តប្រើភ្លើងរាល់ថ្ងៃនេះ បានទេអញ្ចឹងខ្ញុំគ្រាន់តែប ញ្ជាក់ថាបញ្ហានេះខ្ញុំហ្នឹងជជេកប្រជុំគ្នាបន្តទៅហើយបើសិនជាការចំណាយវានៅតែខ្ពស់ហើយចំណូលហ្នឹងតិចក៏យើងមិនអាចបញ្ចុះតំលែទឹកហ្នឹងបានទៀតដែរ។ –
លោកតាក់ ការអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបញ្ជាក់ថា៖ប្រពន្ធ័ទឹកស្អាត ត្រូវបានមន្ទីរស ហ ការជាមួយអង្គការដែគូអភិវឌ្ឃន៍បង្កើតបានចំនួន៤កន្លែងរួចមកហើយក្នុងនោះមាននៅស្រុកថាឡាបរិវ៉ាត់ ១ក ន្លែង ស្រុកសៀមបូក២កន្លែងកំពុងប្រើប្រាស់និងស្រុកសេសានមូយកន្លែងដែលគ្រោងនឹងដាក់សម្ពោធឲ្យ ប្រើ ប្រាស់នៅពេលឆាប់ៗខាងមុខនេះ។ –
សូមបញ្ជាក់ថា៖សហគមន៍ទឹកស្អាតឃុំកោះសំពាយបង្កើតឡើងនៅឆ្នាំ២០១២ក្រោមគម្រោងឧបត្ថម្ភរបស់អង្គការដៃគូអភិវឌ្ឃន៍ក្នុងទឹកប្រាក់២៧០០០ដុល្លាសំរាប់ឲ្យប្រជាពលរដ្ឋនៅឃុំកោះសំពាយ មានទឹកស្អាត ប្រើប្រា ស់រស់នៅមានសុខភាពល្អ៕


































