ខេត្តពោធិ៍សាត់៖ម្ចាស់រថយន្តកាមរីបាឡែនមួយគ្រឿងបាននាំគ្នាភ័យយា៉ងស្លន់ស្លោប្រញា៉ប់ចតឈប់ចញ្ចើមផ្លូវជាតិចុះរត់ចេញពីរថយន្ដទើបតែទិញបាន០៧ថ្ងៃរបស់ខ្លួនឯងដោយសាតែបើកបរសុខៗឆ្លងចរន្តកុងតាក់ឆាប់ឆេះរថយន្តនេះអស់មួយកំណាត់មុខ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង១និង៤៨នាទីរសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ស្ថិតក្នុងភួមិត្រាំ ឃុំត្នោតជុំស្រុកក្រគរ ខេត្តពោធិ៍សាត់។បើតាមលោក យិុន ឈុនហាក់នាយរងប៉ុស្ត៍រដ្ឋបាលត្នោតជុំដែលបានទៅដល់ទីតាំងហេតុការណ៍សួនាំហេតុផលនេះត្រូវបាននាក់បើកបរជាមុចាស់រថយន្តខាងលើឈ្មោះសឹង វណ្ណឌី ភេទប្រុសនអាយុ២៤ឆ្នាំរស់នៅរាជធានីភ្នំពេញ និយាយថា៖ខ្លួនបានទិញរថយន្តមួយគ្រឿងប្ររថយន្តកាមរីបាឡែនពាក់ស្លាក់លេខភ្នំពេញ2AT. 10-04 នេះ០៧ថ្ងៃមកហើយ ។ទើបនៅមុនពេលកើតហេតុនោះនៅថ្ងៃខាងលើនោះបាននាំក្រុមគ្រួសារជិះរថយន្តដែលទើបទិញនេះទៅលេងក្រុងបោ៉យបែ៉តខេត្តបន្ទាយមានជ័យដោយមុនពេលចេញដំណើរបានត្រួតពិនិត្យរថយន្តនេះត្រឹមត្រូវអស់ហើយ ។
ស្រាប់តែចេញដំណើរមកពីភ្នំពេញក្នុងទិសដៅពីកើតទៅលិចចរាចរណ៍សុខៗមកដល់ចំនុចគីឡូមែ៉ត្រលេខ១៧២និង១៧៣ភួមិសាស្ត្រខាងលើរថយន្តនេះក៍ចេញផ្សែងហុយទ្រុបផ្នែកខាងមុខត្រង់កាបីុនរថយន្តធ្វើឲ្យក្រុមគ្រួសារក្នុងរថយន្តភិតភ័យយា៉ងខ្លាំងក៍បាននាំគ្នាចុះពីរថយន្តរត់ចេញខាងក្រៅរថយន្តនោះក៍ឆេះហុយខូចខាតអស់មួយកំណាត់មុខតែម្ដង។
លោក យិុន ឈុនហាក់ បានបន្តថាបើតាមពិនិត្យជាក់ស្ដែងក្នុងករណីនេះគឺរថយន្តនេះពិតជាឆ្លងចរន្តកុងតាក់ខ្សែភ្លើងដោយខុសបច្ចែកទេសអ្វីមួយហើយទើបបណ្ដាលឲ្យមានហេតុកានេះកើតឡើងនេះសំណាងហើយដែលអ្នកបើកបរនិងក្រុមគ្រួសារដឹងខ្លួនទាន់ប្រញាប់ឈប់ចតចុះចេញកុំអីមានគ្រោះថ្នាក់ធ្ងន់ធ្ងរមិនខាន់៕



































