ខេត្តកំពង់ឆ្នាំង៖ « តំបន់ដីសើមបានផ្តល់នូវសារៈប្រយោជន៍ដល់យើងគ្រប់ៗគ្នា ដូចជាផ្តល់នៅប្រភពទឹកផ្តល់ត្រី ផ្តល់ផ្លូវសំរាប់ធ្វើនាវាចរ ជាអាងសម្រាប់ផ្ទុកទឹកជំនន់ ជាពិសេសតំបន់ដីសើមភាគច្រើនជាទីតាំងមានសក្តានុពល សម្រាប់រៀបចំជាតំបន់ទេសចរណ៍ផងដែរ ដូចជាតំបន់ឆ្នេរ តំបន់ជុំវិញបឹងទន្លេសាប និងដងទន្លេមេគង្គជាដើម » លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១១ ខែ កុម្ភះ ឆ្នាំ២០១៦ នៅក្នុងពេលប្រារព្ធទិវាដីសើមពិភពលោកនៅមាត់ទន្លេផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានមន្ត្រីរាជកា រនិងប្រជាពលរដ្ឋចូលរួមប្រមាណ៣២០នាក់។
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថា៖ វត្តមានរបស់បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅក្នុងពេលនេះ បានបញ្ជាក់នៅស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមការពារនិងអភិរក្សជីវគ្គចំរុះរបស់ដីសើមនៅក្នុងកម្ពុជាដែលជាប្រទេសហត្ថលេខីទៅនិងអនុសញ្ញាការពារតំបន់ដីសើម( រ៉ាមសា )ដែលទិវានេះបានអនុម័តយកថ្ងៃទី ០២ ខែកុម្ភះ រៀងរាល់ឆ្នាំប្រារព្ធទិវាដីសើមពិភពលោកក្នុងគោលបំណ
ងផ្តល់ព័ត៌មានអប់រំ និងផ្សព្វផ្សាយដល់សាធារណៈជនអោយបានយល់អំពីរសារៈប្រយោជន៍និងចូលរួមការពារទប់ស្កាត់សកម្មភាពដែលធ្វើអោយខូចខាតដល់តំបន់ដីសើម។ 
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា៖រាជរដ្ឋាភិបាលបានអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីតំបន់ដីសើមមានសារៈសំខាន់ជាអន្តរជាតិឈ្មោះថា «អនុសញ្ញារ៉ាមសារ» ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែ ធ្នូ ឆ្នាំ១៩៩៦ ហើយកម្ពុជាបានក្លាយជាសមាជីកពេញសិទ្ធទី១១៦ នៃអនុសញ្ញានេះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។ ក្នុងនោះដែរកម្ពុជាបានដាក់តំបន់ដីសើម៤កន្លែងជាតំបន់រ៉ាមសារសម្រាប់ទាក់ទាញទេសចរណ៍គឺ ទី១តំបន់រ៉ាមសារស្ទឹងត្រែងដែលមានផ្សោតទន្លេមេគង្គ ទី២តំបន់រ៉ាមសារកោះកាពិ ខេត្តកោះកុងដែលមានព្រៃកោងកាងដល់ប្រណិត ទី៣តំបន់រ៉ាមសារទន្លេឆ្មារខេត្តកំពង់ធំ ជាបន្ទាយសត្វស្លាបទឹកពងកូន ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ទី៤តំបន់រ៉ាមសារព្រែកទាល់ខេត្សៀមរាបក៍ជាបន្ទាយសត្វស្លាបទឹកពងកូនផងដែរ ដែលជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើនបានទៅទស្សនាតំបន់នេះ។ លោកក៏សូមអំពាវនាវផងដែរដល់ អាជ្ញាធរ សមត្ថកិច្ច និងសហគមន៍គ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់បង្ក្រាប និងទប់ស្កាត់បទល្មើសកាប់ព្រៃលិចទឹក និងបទល្មើសនានា អោយបាននៅតាមដងទន្លេ ដើម្បីការពារតំបន់ដីសើម ឆ្លើយតបនិងអនុញ្ញារ៉ាមសារ។
លោក ពៅ ប៊ុនថន ប្រធានមន្ទីរបរិស្ថានខេត្តបានថ្លែងអោយដឹងថា៖នេះជាលើកទីមួយហើយដែរខេត្តកំពង់ឆ្នាំងប្រារព្ធពិធីនេះឡើង ហើយខេត្តកំពង់ឆ្នាំងក៍កំពុងមានការអភិវឌ្ឍន៍តំបន់មាត់ទន្លផ្សារក្រោម
ដែលជាតំបន់ដីសើមអោយក្លាយជាតំបន់ទេសចរណ៍ផងដែរ ដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្រាប់ខេត្តកំពង់ឆ្នាំងទោះបីពុំទាន់ជ្រើសរើសតំបន់ណាមួយជាតំបន់រ៉ាមសា រ ក៍ដោយក៍ខេត្តកំពង់ឆ្នាំងមានតំបន់ដីសើមស្ទើរគ្រប់ទីកន្លែងទូទាំងខេត្តដូចជា បឹងទន្លេសាប បឹងបួរ អាងទន្លេ វាលភក់ មាត់ស្ទឹង ត្រពាំងស្រះ គឺជាតំបន់ដីសើមដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍន៍មុខរបរកសិក ម្ម និងនេសាទកស្ទួយជីវភាពរស់នៅរបស់បងប្អូនក្នុងសហគមន៍ផងដែរ៕


































