សមត្ថកិច្ចឃាត់ខ្លួន​ក្រុមយុវជននាំគ្នា​ពួន​ជក់​គ្រឿងញៀន​បីនាក់​នៅ​ឃុំ​អន្លង់​រាប​

0

​ខេត្ត​ឫ​ពោធិ៍សាត់​៖​លោក​អធិការ​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៦​និង​៤៦​នាទី​ព្រឹក ថ្ងៃទី​១២ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​កម្លាំង​នគរបាល​ស្រុក​វាលវែង​ជាមួយ​ប៉ុ​រដ្ឋបាល​ឃុំ​អន្លង់​រាបបាន​ចាប់បាន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ការដ្ឋាន​ក្រុមហ៊ុន​ចិន ភូមិ​ចំការ​ជ្រៃ5bf5d2a77693a4b7c017cd4d0fed4672​ខាងត្បូង​ឃុំ​អន្លង់​រាប​ចំនួន 3 នាក់ ជាមួយ​វត្ថុតាង​ពេលដែល​អ្នក​ទាំងបី​កំពង់​ជក់​ថ្នាំញៀន​។​

​លោក ធាង ឡេង​បន្តថា​ដោយ​ជនសង្ស័យ​ទាំ​បី​នេះ​ទី​១.​ឈ្មោះ មុំ ភារ​ម្យ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​កម្មករសំណង់ មុខសញ្ញា​ចាស់ ស្នាក់នៅ​ភូមិ​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប ។​
​ទី​២.​ឈ្មោះ ឆៅ ស្រួច ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ក្រាំងរ​ងៀង​ឃុំ​អន្លង់​រាប ។​​និង​ទី​៣.​ឈ្មោះ សុខ ឆេង​ណាក់ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​តៃកុង​ឡាង​ដឹក​ថ្ម ស្នាក់នៅ​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​
-​វត្ថុតាង​ថ្នាំញៀន​មួយកញ្ចប់​តូច ទូរស័ព្ទដៃ 1 គ្រឿង និង​វត្ថុតាង​ប្រដាប់​ជក់​ថ្នាំញៀន​មួយឈុត​នៅ​កន្លែង​នោះ​តែម្ដង​។​​លោក​អធិការ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ទទួល​បទបញ្ជា​រលោក ឧ​ត្ថ​ម​សេនីយ៍​ទោ សា រុន​ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ ដាក់​ផែនកា​បោសសម្អាត​ក្រុម​បំពុលសង្គម​នៃ​កា​ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​នឹង​ច្បាប់​របស់​មន្ត្រីនគរបាល​យុ​ត្តិ​ធ​ម៏ ត្រូវតែ​ស្រ​វ​ជ្រាវ​ស៊ើ​ប​អង្កេត​ឲ្យ​ស៊ី​ជំរៅ ដែលមាន​ភ័​ស្ត​តាង​ត្រឹមត្រូវ​បទល្មើស​នៅ​កន្លែងកើតហេតុ ។ អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​ក៍បាន​ដំឡើង​មុខ​សញ្ញជ​ន​សង្ស័យ​ទាំងអស់​នៅតាម​បណ្ដា​ប៉ុ​ស្ត៍​រដ្ឋបាល​ឲ្យ​ពិនិត្យឡើងវិញ​លើ​បទល្មើស​នេះ ក៍​ស្រាប់តែ​មុខសញ្ញា​ជនសង្ស័យ​ទាំងបី​នេះ​ធ្វើ​សកម្មភាព​លូច​នាំគ្នា​ជក់​ថ្នាំ​ចំនុច​ខាងលើ​ក៍​ចាប់ខ្លួន​និង​វត្ថ​តាង កសាង​សំណុំរឿង​ទៅ​តុលាកា​តែម្ដង​៕8f1ee38323cd3b94906ae06e0eed0578