ខេត្តពោធិ៍សាត់៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងបទល្មើសរហូតដល់បីករណីដោយបង្ករហឹង្សាលើក្រុមគ្រួសារជាសហព័ន្ធហើយបង្រុងនឹងដុតផ្សាចោលពេលសមត្ថិច្ចឃាត់ខ្លួនវាយសមត្ថកិច្ចទៀត។ បើតាមលោក ធាង ឡេងអធិការដ្ឋាននគរបាលបានប្រាប់ថា៖ជនសង្ស័យនេះឈ្មោះ ឆែម វុទ្ធីភេទប្រុសអាយុ២៦ឆ្នាំនៅភួមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦បន្ទាប់ពីបង្ករបទល្មើសហឹង្សាជាសហព័ន្ធនៅភួមិឃុំខ្លួនរស់នៅរូច។លោក ធាងនឡេងបន្តថានៅវេលាម៉ោងប្រមាណជាង៤ល្ងាចថ្ងៃទី១០ ខែកុម្ភះនោះជនសង្ស័យខាងលើនេះបានបង្ករហឹង្សាវាយប្រពន្ធឈ្មោះ គ្រឿងរតនៈទេវ័ន្ធ នៅភួមិខាងលើហើយបានវាយក្រុមគ្រួសារបងប្អូនជាញឹកញាប់ ។ក្រោយពេលកើតមានហឹង្សាជាសហព័ន្ធរូចហើយជនសង្ស័យរូបនេះបានឈានទៅរកដុតបំផ្លាញផ្សាវាលវែងនោះចោលដែលទ្រព្យសម្បត្តិសាធារណៈជារបស់រដ្ឋភ្លាមនោះសមត្ថកិច្ចស្រុកវាលវែងកនិងប្រជាការពារបានទៅឃាត់ខ្លួនស្រាប់តែជនសង្ស័យ ឆែម វុទ្ធីនេះវាយប្រជាការពារម្នាក់ឈ្មោះវ៉ាន់ ម៉ក់រងរបួសជើងឆ្វេងធ្ងន់ធ្ងរដើរមិនរូចទាន់តែបន្ថែមកំលាំងសមត្ថកិច្ចទៀតទើបចាប់គេបាន ។លោកអធិការបញ្ជាក់បន្ថែមទៀតថាជនសង្ស័យនេះគឺប្រើអំពើហឹង្សាក្នុងគ្រួសារជាញឹកញាប់ហើយវាយឲ្យមានរបួសទាំងអស់រហូតដល់ថ្ងៃចាប់ខ្លួននេះដោយសារតែជននេះបម្រុងដុតផ្សាវាលវែងទើបចាប់ខ្លួន ហើយនៅថ្ងៃទី១១ខែកុម្ភះសមត្តកិច្ចបានបង្ករសុំណុំរឿងបញ្ជូនទៅស្នងការចាត់កាបន្តហើយដោយចោទប្រកាន់បីករណីទីមួយហឹង្សាជាសហព័ន្ធទីពីរៀបចំដុតផ្សាវាលវែងទីបីវាយសមត្ថកិច្ចបង្ករឲ្យរងរបួសដើរមិនរូច៕