សៀមរាប=មានហេតុគួរអោយរន្ធត់និងភ្ញាក់ផ្អើលមួយដោយសារ ឃាតកម្ម សាហាវ ព្រៃផ្សៃ សម្លាប់ក្មេងស្រីម្នាក់ ហើយកាត់យកក្បាលទៅបាត់ នៅផ្ទះសំណាក់យីហ៊ោ ប្រាសាទកែវម្ដុំ ផ្លូវផ្សារញ៉ែ ក្នុងខេត្តសៀមរាប ហេតុការណ៍ ភ្ញាក់ផ្អើលបាន កើតឡើង នៅម៉ោង១២ថ្ងៃត្រង់ ទី១៣កម្ភះឆ្នាំ២០១៦ ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបខេត្តសៀមរាប។
បើតាមប្រភពពត័មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបាន និយាយថាឃាតករសម្លាប់នៅប្រហែលម៉ោង៥ ទៀបភ្លឺ ថ្ងៃទី១៣កុម្ភះឆ្នាំ២០១៦នេះក្នុងហេតុការណ៍នេះមាន សមត្ថកិច្ចចំរុះជាច្រើន មាននគរបាល អាវុធហត្ថ រួមនិងអាជ្ញាធរ បានកំពុងតែធ្វើការ ត្រួតពិនិត្យ ដោយមានលោកសំរិទ្ធ សាខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាបផងដែរ ក្រោយពិនិត្យសាកសពក្មេងស្រី តាមការសន្និដ្ឋាន របស់សមត្ថកិច្ចថានាង មានអាយុមិន លើសពី២០ឆ្នាំនោះទេ ស្លៀកខោខាវបោយ ជើងវែង សម្បុស។ សាកសពត្រូវបាន ប្រទះឃើញ រ៉ុំកន្សែងពណ៍ផ្កាឈូក ញុតចូលក្រោមគ្រែ នៅបន្ទប់លេខ៣០១ នៃផ្ទះសំណាក់ខាងលើ ចំណែកក្បាលសាកសព រកមិនឃើញនោះទេ នៅតាម បន្ទប់ទាំងអស់ របស់ផ្ទះសំណាក។
ដោយសារតែរកក្បាលក្មេងស្រីមិនទាន់ឃើញ ទើបសមត្ថកិច្ចមិនទាន់ស្គាល់ថានាងមានឈ្មោះអ្វីនោះទេរហូតមកដល់ពេលនេះ ហើយនៅតាម ភូមិឃុំសង្កាត់ក៏ទាន់បានដឹងថាមានគ្រួសារណាបាត់សាច់ញាតិបងប្អូននៅឡើយទេ តែផ្ទះសំណាក់ខាងលើត្រូវបានបិតបណ្ដោះអាសន្ន សិន អ្វីៗស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ៕ប៊ុន រិទ្ធី