សៀមរាប៖ ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរចម្ងាយ១៣,៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ភូមិរំជៃច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែងខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅភូមិរំជៃច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែងខេត្តសៀមរាប បានដាក់បានបើកឲ្យដំណើការរដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង១៣,៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ឆ្ពោះទៅកាន់ភូមិរំជៃច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែងជាលើកដំបូងនៅភូមិនេះ និងមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៥០០នាក់ ។
ដោយមានវត្តមានអញ្ជើញជាគណ:អធិបតីភាពឯកឧត្តម បណ្ឌិត ឃឹម ប៊ុន សុង អភិបាលនៃគណ:អភិបាល ខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវ អភិបាល រងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទី ជុំវិញខេត្ត ។ ឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៏ថា ក្នុងការបើកការរដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង៣៥០០ម៉ែត្រ វាគឺជាការល្អប្រសើរសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមក ពីព្រោះថានៅក្នុងរដូវវស្សាពោពេញទៅទឹកមានផលលំបាក់ខ្លាំងណាស់វាបានធ្វើឲ្យបះពាល់ដល់ជីវភាពនៃការរស់នៅយើង ដូច្នេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយ:ពេលមួយទស្សវត្សរ៏ចុងក្រោយ កន្លងមកនេះ រាជរដ្ឋាភិបាល បានសម្រេចនូវជោគជ័យធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ជាពិសេស ការសម្រេចបាននៅកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងការធ្លាក់ចុះអត្រានៃភាពក្រីក្ររបស់ប្រជាជនតាមរយ: ការលើកកម្ពស់នៃផលិតភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព លទ្ធផលវិជ្ជមានទាំងនេះ បានផ្តើមចេញពី យុទ្ធសាស្ត្រឈ្នះ ឈ្នះ របស់សម្តេច សំដៅកាត់បន្ថយនៅភាពក្រីក្រ ស្របតាមទិសដៅអភិវឌ្ឍន៏ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ស្ថបនាកសាងនានា និងលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះឲ្យទទួលបានការគាំពារនៃសង្គមជាតិយើងឲ្យកាន់តែល្អប្រសើរឡើង។ ស្របពេលដែលប្រទេសជាតិរបស់យើងកំពុងតែអភិវឌ្ឍន៏ក៏ដូចជាការប្រកួតប្រជែងលើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក រួមទាំងវិស័យសេដ្ឋកិច្ចឲ្យកាន់តែមានសក្តានុពលជាមួយនិងការរីកចំរើនលូតលាស់គួឲ្យកត់សម្គាល់ ដោយផ្លូវខ្សែរនេះក្រោមការជួយឧបត្ថម្ភថវិការរបស់ខេត្តសៀមរាប ក្នុងពិធីនោះឯកឧត្តម ក៍បានចែកនូវសំពត់សជូនលោកយាយជីនិងតាជីផងដែរ៕
វេហាស៍