ម៉ូតូ​អគ្គិសនី​ជប៉ុន​ត្រូវបាន​ពង្រីក​សាខា​ថ្មី​សម្រាប់​ប្រើប្រាស់​ក្នុង​តំបន់​ទេសចរណ៍​អង្គរវត្ត

0

ខេត្តសៀមរាបៈ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​ការអនុវត្ត​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​បៃតង គ្រប់គ្រង​បន្លែ សាច់​ប្រកបដោយ​គុណភាព​ដល់ទី​ផ្សា សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយ៍ដ្ឋាន ដែ​បច្ចុប្បន្ន​ផលិតផល​ទាំងនេះ បាន​នាំចូល​ជាង​ពាក់កណ្តាល ពី​ប្រទេសជិតខាង និង​សូម​អគុណ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ដែល​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា ជាពិសេស​ក្នុង​ថ្ងៃ នេះ​ផងដែរ​កំពុង​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សាខា​លក់​ម៉ូតូ​អគ្គិសនី​ម៉ាក់ ធារ៉ា នៃ​ក្រុមហ៊ុន​Terra Motors Corporation សម្រាប់​បង្កើន​ការចែក​ចាយ​ក្នុង​ខេត្តសៀមរាប និង​សូម​ឲ្យ​ដំណើរការ និង​មានការ​គាំទ្រ ពី​សំណាក់​ប្រជាជន ខណៈពេលដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក និង​វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​បរិស្ថាន​សម្រាប់​តំបន់​ទេសចរណ៍​អង្គរ​នៃ​ខេត្តសៀមរាប​។
​ពិធី​សម្ពោធ​យានយន្ត​អគ្គិសនី ជប៉ុន សាខា​ខេត្តសៀមរាប ដោយមាន​ការចូលរួម ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម ស៊ុំ ម៉ាប់ អគ្គនាយក នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ក្រុមហ៊ុន ឈាន មុខ​គេ​លំដាប់​ពិភពលោក ដែល​មានគុណ​ភាពល្អ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ ។​
១​ ​ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​មោទនភាព​ខ្លាំងណាស់ ដោយសារតែ អង្គរវត្ត​ត្រូវបាន ទទួល​ចំណាត់ថ្នាក់​លេខ ១ ជា​តំបន់​ទេសចរណ៍ ថ្នាក់​ពី​ភព​លោក ក្រោយពី​បាន​បោះឆ្នោត ប្រ​ព័​ន្ឋ​អិន​ធើ​នេ​ត   សូម​ស្តាប់​។

២​ ​លោក លី សាំង​ឡេង ប្រធាន​ក្រុមហ៊ុន លី​ប្រា​ឌឺ ម៉ូ​ឌឺ ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​ផ្តាច់មុខ នាំចូល​ផលិតផល ម៉ាក​ធារ៉ា បាន​ថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​របស់​អតិថិជន ក្នុងការ​ប្រើប្រាស់​ផលិតផល ម៉ូតូ​ប្រើ​ថា​ម ពល​ក្នុងស្រុក សម្រាប់​ការ​សន្សំសំចៃ​ខ្ពស់​និង​ពិសេស​ជួយ​ការពារ​បរិស្ថាន ក្នុង​តំបន់​ឧទ្យាន​អង្គរ សូម​ស្តាប់​បទ​សម្ភាស​ផ្ទាល់  ។​
​ក្នុង​ឳ​កាស​នោះដែរ ប្រធាន​ក្រុមហ៊ុន លី​ប្រា​ឌឺ ម៉ូ​ឌឺ បានប្រគល់​ម៉ូតូ ចំនួន​១០​គ្រឿង​ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ៥​គ្រឿង និង សាលាខេត្ត​សៀមរាប ៥​គ្រឿង សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ ។​
​ដោយ ប៊ុន រដ្ឋា