សៀមរាប៖ កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៦វេលាម៉ោងប្រហែល៩កម្លាំងចម្រុះនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនជនបរទេសម្នាក់បំរ៉ុងលួចលេខកូដកាតATM។
លោក វ.ឯកភឹង ចិន្តារ៉េត បានឲ្យដឹងថាបន្ទាប់ពីយើងទទួលពត៌មានពីធនាគារABAថា មានជនស្សយ័ជាជនជាតិបរទេស ដូចជាបំរ៉ុងលួចលេខកូដកាតATMដែលមានទីតាំងនៅមុខមន្ទីរពេទ្យបង្អែកខេត្តទៀតហើយ ដោយទទួលបានភ្លាមៗនោះ កំលាំងការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតស្រាល ការិ.អន្តោប្រវេសន្តន៏ ការិ.អន្តរាគមន៏ និង កំលាំងប៉ុស្តិស្វាយដង្គុំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៏គ្នា ចុះប្រតិបត្តិការភ្លាម ឃ្លាំចាំមើលរហូតដល់ម៉ោង១១និង៤០នាទី។
លោកបន្តថា ទើបឃើញជនសង្សយ័ជាជនជាតិបរទេស ឈ្មោះធ្វីកូស្សានីកូលៀវ អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិប៊ុលការី ចូលទៅក្នុងទូATMរួចគេចចេញភ្លាមៗកំពុងព្យាយាមលាក់ វត្ថុតាងក្នុងបន្ទប់ទឹក នៃភោជនីដ្ឋានហូមខុកថែលនៅក្បែរនោះកំលាំងយើងក៏បានឃាត់ខ្លួនយកមកសួរតែម្តង។
តាមចំលើសារភាពរបស់ជនសង្ស័បានឆ្លើយថា មកសៀមរាប២លើក មកលើកទី១ នៅថ្ងៃ១៧ ខែកក្កដាឆ្នាំ ២០១៥ សំរាក១០យប់ពុំបានធ្វើសកម្មភាពទេមកលើកទី២នៅថ្ងៃ១១ ខែកុម្ភះ ឆ្នាំ២០១៦ ស្នាក់នៅផ្ទះសំណាក់ថនសោភាអង្គរ ស្ថិតក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងនិងសៀមរាប។
នៅថ្ងៃទី១២កុម្ភះដើរមើលទីតាំងទូ.នៅថ្ងៃ១៣កុម្ភៈ២០១៦នេះ ពេលព្រឹកបានទៅធ្វើសកម្មភាពលួច មិនបានសំរេចដោយបំពាក់ឧបករណ៏មិនត្រូវគ្នានិងទូATMលេខ៧៣ ស្ថិតនៅជិតសណ្ឋាគារកាសាស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងនិងសៀមរាប ដូចនេះជនសង្ស័យក៏បន្តទៅធ្វើសកម្មភាពលួចនៅមុខមន្ទីរពេទ្យបង្អៃក ទូATMលេខ២៧ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ទើបបំពាក់ឧបករណ៏ត្រូវហើយ អង្គុយចាំក្បែរនោះ លុះក្រលេកឃើញសមត្ថកិច្ចក៏ស្ទុះទៅដកយកឧបករណ៏មកវិញ ហើយគេចចូលក្នុងបន្ទប់ទឹកនៃភោជនីដ្ឋានហូមខុកថែលក្បែរនោះ កំលាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ព្រមទាំងដកហូតបានវត្ថុតាងគ្រប់គ្រាន់ បច្ចុប្បន្នសង្ស័យសមត្ថកិច្ច កំពុងកសាងសំណំរឿង ដើម្បីបញ្ជូលទៅតុលាកា៕
វេហាស៍