តៃប៉ិ៖ យោងតាមអាជ្ញាធរតៃវ៉ាន់ បានឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈនេះ បានឲ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ បានកើនឡើងដល់ ១១៦នាក់ និងរបួសជាង ៥០០នាក់។
ក្រសួងមហាផ្ទៃតៃវ៉ាន់ ដែលទទួលបន្ទុកលើរឿងនេះ បានធ្វើការតាមដាន និង ផ្តល់ព័ត៌មានបន្តបន្ទាប់ ដោយក្នុងនោះក្រុមសង្គ្រោះនៅតែបន្ត ជីកកាយនៅតំបន់ ដែលអគារកម្ពស់ ១៦ជាន់បានបាក់រលំ ដោយសារតែមនុស្សរាប់ សិបនាក់ទៀត ទំនងជាបានស្លាប់ទៅហើយ និង បន្សល់ទុកសាកសពនៅក្នុងនោះ។ គ្រោះរញ្ជួយដីនៅតៃវ៉ាន់ មានកម្រិត ៦,៤ រ៉ិចទ័រ ដែលជាកម្រិតធ្ងន់គួរសម សម្រាប់ដែនដីកោះមួយនេះ។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ប្រជាជនតៃវ៉ាន់ ទូទាំងប្រទេសបាន ប្រារព្ធកាន់ទុក្ខ ជូនដល់ជនជាតិតៃវ៉ាន់ទាំងអស់ ដែលបានបាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិដ៏អាក្រក់ ដែលបានបើកទំព័រឈើចាប់ សម្រាប់ដើមឆ្នាំ ២០១៦៕
