​នៅ​ព្រឹក​នេះ​ខ្ញុំ​មាន​សេចក្តីរាយការណ៍​មួយ​គឺ អាជ្ញាធរខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះ​បញ្ចប់ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប័​រ​

0

 

​ប្រជាពលរដ្ឋ​ចំនួន ២៧​គ្រួសារ នៅក្នុង​ស្រុក​អន្លង់វែង ដោយ​ចាន់ ធី ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖. ប្រជាពលរដ្ឋ បាន​សំដែង​ការសប្បាយរីករាយ ចំពោះ​អាជ្ញាធរខេត្ត បាន​កាត់​ឃ្វាល​ដីធ្លី​ពី​ក្រុមហ៊ុន ទុំរីង​រ៉ាប់​ប័​រ ដែល​វិនិយោគ​ដី​សម្បទាន ប៉ះពាល់​លើដី​ស្រែ និង​ដី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​បានអូសបន្លាយ​អស់​រយៈពេល​ប្រមាណ ៥​ឆ្នាំ មកហើយ​។​​បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ២៧​គ្រួសារ និង​ក្រុមហ៊ុន​ទុំរីង​រ៉ាប់​ប័​រ បានកើត​មាន ជា​ទំនាស់​ដី​រ៉ាំរ៉ៃ​មួយ ចាប់តាំងពី​ឆ្នាំ ២០១០ នៅពេលដែល​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិ វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​។ ដោយ​ចំពោះ​បញ្ហា​នេះ ក្រុមហ៊ុន​មិនបាន​គោរព​ទៅតាម​បទបញ្ជា ០០១​នោះទេ នៅពេលដែល​ក្រុមយុវជន ស្ម័គ្រចិត្ត បាន​ចុះ​ធ្វើការ​វាស់វែង និង​កាត់​ឃ្វាល​ឱ្យ​ប្រជាពលរដ្ឋ តែ​បែរ​ភាគី​ក្រុមហ៊ុន ប្តឹង​ជំទាស់​មិន​ឱ្យចេញ​ប័ណ្ណកម្មសិទ្ធិ ទៅឱ្យ​ប្រជាពលរដ្ឋ​នោះឡើយ​។​IMG_1126

​សូមជម្រាបថា កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រុមការងារ​គណៈកម្មកា​រ ដោះស្រាយ​ដីធ្លី ដឹកនាំ​ដោយ ឯកឧត្តម ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​កោះហៅ​ប្រជាពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន មកជួប​តទល់​មុខ​គ្នា និង ឡើង​បកស្រាយ​រៀងៗ​ខ្លួន ដើម្បី​ចង់ដឹង​មូលហេតុ ដែល​មិនអាច​ដោះស្រាយ​ចេញ​។​IMG_1125

​ក្រោយពី​បាន​ស្តាប់​ការបកស្រាយ​ពី​គ្រប់ភាគី​មាន​វិវាទ ឯកឧត្តម ស ថា​វី បានផ្តល់​ជា យន្តការ ចំនួន ៤​ចំណុច ដើម្បី ធ្វើការ​ពិភាក្សា​ដោះស្រាយ​។ ដោយ​ចំណុច​ទី​១.​សុំឱ្យ​មន្ត្រី​ជំនាញ ចុះ​សិក្សា​ពិនិត្យមើល​ទីតាំង​ដី បើ​មិនមាន​ការពាក់ព័ន្ធ​ទេ ត្រូវ​កាត់​ដី​នេះ​ជូន​ប្រជាពលរដ្ឋ​។ ទី​២. ពាក់​ព​ន្ធ័​នឹង​ចុងសន្លឹក​ក្បាលដី​ដែល​ក្រុមនិស្សិត​បាន​វាស់វែង ជូន​ប្រជាពលរដ្ឋ ចំនួន ៣៧០​គ្រួសារ ហើយ​ត្រូវ​ក្រុមហ៊ុន​ប្តឹង​ទាស់​មិន​ឲ្យ​ចេញ​ប​ណ្ណ័​កម្ម​សិទ្ធ​នោះ អាជ្ញាធរខេត្ត បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើ​ប​ណ្ណ័​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ​។ ទី​៣. ស្នើ​សុំឱ្យ​បញ្ឈប់ រាល់​ការបញ្ជូន​អ្នកតំណាង ដើម្បី​សោះ​ស្រាយ​បញ្ហា ព្រោះ​រាល់​បញ្ហា​ទំនាស់​ដីធ្លី គឺ​អាស្រ័យទៅលើ ការកាន់កាប់​ជាក់ស្តែង និង​ឯកសារ​ភស្តុតាង​មក​បញ្ជាក់​ជំ​ពោះ​ការកាន់កាប់​ដីធ្លី​។​ចំណែកឯ​ទី​៤. ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវធ្វើ​ការគាំទ្រ ចំពោះ​ក្រុមហ៊ុន ដែល​គេ​បានដាក់​ទុនវិនិយោគ ហើយ​ក្រុមហ៊ុន​មិនត្រូវ​ប៉ះពាល់​ចំពោះ​ដំណាំ ឬ​លំនៅដ្ឋាន​របស់ ប្រជាពលរដ្ឋ​តទៅទៀត​ឡើយ​។​IMG_1123

​ប្រជាពលរដ្ឋ បាន​សំដែង​ការអបអរសាទ​ជាខ្លាំង ដែល​ពួកគាត់​បាន ទៅ​សង់​លំនៅដ្ឋាន និង​បាន​អាស្រ័យ​ផល លើដី​ស្រែ​របស់​ពួកគាត់​វិញ​។ ហើយ​រយៈពេល ៥​ឆ្នាំ​មកហើយ ដែល​ពួកគាត់​បាន​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុមហ៊ុន រារាំង​មិនឱ្យ​ពួកគាត់​អាស្រ័យ​ផល និង​សង់​លំនៅដ្ឋាន ។ ដោយ​ពួកគាត់​បាន​រស់ នៅ​លំបាក វេទនា​អស់​រយៈពេល ៥​ឆ្នាំ​មកហើយ​។ ក្នុងនោះដែរ ប្រជាពលរដ្ឋ​សង្ឃឹម យ៉ាង​មុតមាំ​ថា ភាគី​ក្រុមហ៊ុន នឹង​គោរព​តាម​បទបញ្ជា​របស់​អភិបាលខេត្ត ដោយ​មិនត្រូវ​ទៅ រំខាន​ប្រជាពលរដ្ឋ​តទៅទៀត​នោះទេ​។ ព្រោះ​ដំណោះស្រាយ​មុនៗ ភាគី​ក្រុមហ៊ុន​នៅតែ​រំលោភបំពាន​កិច្ចសន្យា​ទៅលើ ប្រជាពលរដ្ឋ​ម្តង​ហើយ ម្តងទៀត​. ធ្វើឱ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ទុកចិត្ត​ទៅលើ​អាជ្ញាធរ ហើយ​បាន​ប្តឹង​ទៅគ្រប់​ស្ថាប័ន​នានា ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដល់​ពួកគាត់​៕