​ប្រភេទ​យានយន្ត​អគ្គីសនី ដែល​ប្រើប្រាស់ មិន​ប៉ះពាល់​បរិស្ថាន សម្លឹង​ឃើញ​ខេត្ត​ទេសចរណ៍​សៀមរាប ជាទី​ផ្សារ​ដ៏​មាន​សក្តានុពល​របស់ខ្លួន

0

សៀមរាប​៖ បន្ទាប់ពី​បាន​បើកសម្ពោធ​ស្នាក់ការ​ធំ​របស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រុមហ៊ុន Terra Motors បាន​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ ការិយាល័យ​លក់​ម៉ូតូ​អគ្គីសនី ផលិតផល​នាំចូល​ពី​ប្រទេស​ជប៉ុន ក្រោម​សិទ្ធ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ចែកចាយ លី ប្រា​ឌឺ ម៉ូ​ធ័​រ ( Ly Brothers” Motors ។ នេះ​គឺជា​ការពង្រីក​សាខា​ថ្មី​មួយទៀត​នៅ​ក្រុង​សៀមរាប បន្ទាប់ពី​បាន​សិក្សា​ឃើញថា ខេត្តសៀមរាប ដែលជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​របស់ខ្លួន ។​
​កញ្ញា សាហា​កុ ហ្គូ​ហ៊ី​រ៉ា ប្រធាន​ក្រុមហ៊ុន Terra Motors Corporation នៃ​ប្រទេស​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា បានលើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើកសម្ពោធ​នោះ​។​កញ្ញា សាហា​កុ ហ្គូ​ហ៊ី​រ៉ា បញ្ជាក់ថា ក្រុមហ៊ុន Terra Motors ផ្តោតជាសំខាន់​ទៅលើ​៣​ចំណុច គឺ​បរិស្ថាន សេដ្ឋកិច្ច និង បច្ចេកទេស ។ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ផ្តល់​កិត្តិយស ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​នោះ ។​DSC_0842
យានយន្ត​អគ្គីសនី​ម៉ាក TERRA ដំណើរការ​ដោយ​អាគុយ ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ មិនបាច់​ប្រើ​សាំង ប្រេងម៉ាស៊ីន ច្រ​វ៉ា​ក់ មី​ញ៉ុ​ង សន្សំសំចៃ​ថវិកា​រហូត​៩០% ។ ក្នុងពេល​បញ្ចូល​អាគុយ​ម្តង យានយន្ត​អគ្គីសនី​នេះ អាចធ្វើ​ដំណើរ​បាន​ពី ៤០ ទៅ ៨០ គីឡូម៉ែត្រ តាម​ប្រភេទ​នៃ​យាន​នីមួយៗ ដោយឡែក​ត្រីចក្រយានយន្ត​អគ្គីសនី ប្រភេទ Y6 អាច​ផ្ទុក​ឲ្យ​មនុស្ស​ជិះ​បាន​ចំនួន​៦​នាក់ និង​អាចធ្វើ​ដំណើរ​បាន ១២០ គីឡូម៉ែត្រ ។ ប្រើប្រាស់​យាន​អគ្គីសនី​នេះ មិន​ប៉ះពាល់​បរិស្ថាន ដែល​សមស្រប​ជាមួយនឹង​តំបន់​ទេសចរណ៍វប្បធម៌ បេ​តិក​ភ័​ណ្ឌ​ប្រវត្តិសាស្ត្រ ។​
​ផ្អែកលើ​គុណភាព និង​ការប្រើប្រាស់​យានយន្ត​អគ្គីសនី​មិន​ប៉ះពាល់​បរិ​សា្ថ​ន ! ក្រុមហ៊ុន Terra Motors បាន​ស្រូប​ទាញ​ចំណែក​ទីផ្សា​របស់ខ្លួន​នៅ​ប្រទេស​ជប៉ុន​រហូតដល់ ៤០% និង​បាន​ពង្រីក​ទីផ្សារ​នៅ​អ៊ឺរ៉ុប និង​អាស៊ី បន្ថែមទៀត ៕