អាជ្ញាធរ​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​យក​ថ្ងៃ​១៤​កុ​ម្ភះ​ចុះ​ចែក​អំណោយ​និង​សាងសង់​ផ្លាស់ប្តូរ​លំនៅដ្ឋាន​ជូន​ពលរដ្ឋ​ពី​ស្បូវ​មក​ស័ង្កសី​

0

​បន្ទាយមានជ័យ ៖ ថ្ងៃ​១៤ កុ​ម្ភះ ២០១៦ ដែលជា​ថ្ងៃ​នៃ​ពិធីបុណ្យ​នៃ​ក្តី​ស្រឡាញ់ ដែលជា​ប្រពៃណី​របស់​បរទេស និង​កំពុង​រៀលដាល​ពេញនិយម​ស​ម្រ​ប់​ស្រទាប់​យុវវ័យ​នៅ​កម្ពុជា ដែល​យលច្រឡំ​ទៅជា​ថ្ងៃ​នៃ​បុណ្យ​សង្សា ហើយ​នាំគ្នា​ប្រព្រឹត្ត​ប្រាស់ចាក​ពី​ប្រពៃណី​ខ្មែរ ដោយIMG_6763​ទិញ​ផ្កា និង​ណាត់​ជួបគ្នា ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​យក​ថ្ងៃនេះ​មក​សាង​សង់ផ្ទះ​ឈើ​ប្រក​ស័ង្កសី និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​មិន​សមរម្យ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ។
​សកម្មភាព​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​១៤ កុ​ម្ភះ នេះ​រួមមាន នៅ​ស្រុក​មង្គល​បូរី មន្ត្រី​នៃ​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ តាម​ការណែនាំ របស់លោក​ឧ​ត្ត​តម​សេនីយ៍​ទោ អត់ ខែម ជា​ស្នងការ​នគរបាល​ខេត្ត បាន​សាង​សង់ផ្ទះ​ឈើ​ប្រក​ស័ង្កសី​មួយ​ខ្នង ជូន​ពលរដ្ឋ​ក្នុងភូមិ​តា​ម៉េង​ប៉ូ​ក ឃុំ​សំបួរ ជំនួស​ផ្ទះ​ដ៏​តូច​មួយ​ប្រក​ស្បូវ ។
​ចំណែក​នៅ​ស្រុក​អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត​លោក ឡាយ គឹម​លី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ លោក សួន បវរ លោក អ៊ុំ​រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ​ខេត្ត រួមទាំង​នគរបាល​ប៉េអឹម បាន​សង់ផ្ទះ​ចំនួន​៣​ខ្នង​ជូន​ពលរដ្ឋ​៣​គ្រួសារ ដែលមាន​ជីវភាព​ក្រីក្រ និង​បាន​នាំយក​អំណោយ និង​ស​ដំណះ​សំ​ណា​ល​ជាមួយ​ពលរដ្ឋ​៥០​គ្រួសារ ។
​ក្នុង​ការចុះ​សាងសង់​ផ្ទះ សំ​ណះ​សំ​ណា​ល​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខាងលើ ថ្នាក់ដឹកនាំ អាជ្ញាធរ សមត្ថកិច្ច បានស្នើរ​សុំ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រជា​ការពារ​ភូមិ​ត្រូវ​ហ៊ាន​រាយការណ៍ នូវ​សកម្មភាព ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ហើយក៏​សំនូមពរ​ដល់​ប្អូនៗ​ជា​យុវវ័យ កុំ​ជ្រួល​ជ្រឺ​ម​ភ្លើតភ្លើន​ទៅតាម​ប្រពៃណី​នៃ​ជាតិ​សាសន៍​គេ ៕IMG_6767 image1 image2