សៀមរាប: សមត្ថកិច្ចប្រឆាំងគ្រឿងញៀន ខេត្តសៀមរាបបានសហការជាមួយកំម្លាំងធិការ
នគរបាលស្រុកប្រាសាទបាគង បានចុះ បង្ក្រាបករណី ប្រើប្រាស់ដោយខុសច្បាប់នៅសាធាតុញៀនដោយខុសច្បាប់ និងបានសម្រេចឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់និង ដកហូតម្សៅមេតំហ្វេតាមីន០១កញ្ចប់ម៉ូតូបានចំនួន ២គ្រឿង និងទូរស័ព្ទដែ២គ្រឿងព្រមទាំងឧបករណ៏ប្រើប្រាសគ្រឿងញៀនមួយចំនួនធំទៀត។ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយ លោកវរះសេនីទោអ៊ុំសាអាតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាបបានសហការជាមួយកំម្លាំង អធិការស្រុកប្រាសាទបាគង បានធ្វើឡើងកាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០ ១៦ ស្ថិតនៅចំណុចភូមិស្វាយជ័យឃុំត្រពាំងធំស្រុកប្រាសាទបាគង ខេត្តសៀម រាប។
សមត្ថកិច្ច ប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះដែរសមត្ថកិច្ច បានដកហូត , ទូរស័ព្ទដៃចំនួន៥គ្រឿង និងម៉ូតូចំនួន២គ្រឿងនិងឧបករណ៏មួយ
ចំនួនធំ។ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ឋនិងករណីគ្រឿងញៀនម្នាក់នេះមាន ឈ្មោះ សេងភិរះភេទប្រុស កើតនៅឆ្នាំ១៩៨៧ មុខរបរលក់ដូរ ទីលំ នៅបច្ចុប្បន្ននៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប, ឃាត់ខ្លួននៅម៉ោង២៣និង០០ទី
ក្នុងថ្ងៃទី១២ ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀនបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីចាត់ការ ផ្លូវច្បាប់៕