ខេត្តពោធិ៍សាត់៖ នគរបាលស្រុកសហការណ៍ជាកម្លាំងប៉ុស្ត៍រដ្ឋបាលមូលដ្ឋាន ក្របូចបានជសង្ស័យ៣នាក់ជាមួយវត្ថុតាង ដែលបានប្រព្រឹត្តល្បែងស៊ីសងជាអាជីប របស់គេ ដើម្បីនាំមកកាន់អធិការដ្ឋានស្រុកពិន័យឲ្យលេងកណ្ដាលថ្ងៃទើបធ្វើកំណត់ហេតុអបរំលើកទីមួយអនុញ្ញាត់ឲ្យកែខ្លួនឡើងវិញ។ ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភួមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។មន្ត្រីនគរបាលស្រុកក្រគរដែលចុះបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនជនញៀនល្បែងទាំងបីនាក់នេះបានប្រាប់អត្តសញ្ញាណថា៖ ទី១ឈ្មោះ ដន ប៉ក់ អាយុ៣៦ឆ្នាំ ភេទប្រុសរស់នៅភួមិបេង ឃុំដារុន ស្រុកសូនិគម ខេត្តសៀមរាប ទី២ឈ្មោះ គូ វ៉េត អាយុ៣៧ឆ្នាំ ភេទស្រី រស់នៅភួមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣ឈ្មោះ ឌី សុខុម អាយុ៤៧ឆ្នាំ ភេទប្រុសរស់នៅភួមិជាមួយស្ត្រីខាងលើ។ ដោយឡែកវត្ថតាងពួកគេទាំងបីនាក់នោះរួមមានៈ មេអាប៉ោង,ចាន,ផ្តឹល,អាគុយ៤០អំពែពីគ្រឿង,អំពូលភ្លើង,កម្រាលបាញអាប៉ោងមួយនិងកម្រាលរូបភាពខ្លាខ្លោកមួយ,និងលុយខ្មែរជាង១០មឺនរៀល។មន្ត្រីដដែលបានបន្តថា មុនពេលឃាត់ខ្លួនក្រុមញៀនល្បែងស៊ីសងខាងលើបាននេះដោយសាតែមានការសហការណ៍ពីប្រជាពលរដ្ឋដែលបានរសយការណ៍មកសមត្ថកិច្ចយើង ទើបលោក អែម រុន ជាអធិការដ្ឋាននគរបាលស្រុកក្រគរបានបញ្ជរឲ្យជំនាញរបស់អធិការចុះសហការជាប៉ុស្ត៍នៅមូលដ្ឋននោះឃាត់ខ្លួនពួកគេជាមួយវត្តតាងមកកាន់អធិការ។ ក្រោយពេលឃាត់ខ្លួនពួកគេ ថ្នាក់លើក៍បានបញ្ជារឲ្យធ្វើតាមទម្លាប់ចាស់គឺពិន័យអ្នកទាំងបីឲ្យលេងល្បែងនេះនៅមុខទីធ្លាអធិការដ្ឋាននគរបាលស្រុកក្រគរ ក្រោមកំដៅថ្ងៃទើបធ្វើកំណត់ហេតុអបរំផ្ដិតមេដៃអនុញ្ញាតឲ្យកែខ្លួនលើកទីមួយត្រឡប់ទៅផ្ទះវិញ៕