ខេត្តព្រះសីហនុៈ៖ផ្លូវមួយខ្សែរស្ថិតនៅខាងក្រោយសង្កាត់លេខ៤រដែលប្រជាពលរដ្ឋចំនូនប្រមាណ១២គ្រូសារធ្វើសំណូមពរទៅដល់អជ្ញាធរក្រុង.ខេត្តព្រះសីហនុឲ្យជូយធ្វើការដោះស្រាយអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ ឥឡូវត្រូវបានអាជ្ញាធរក្រុង.ខេត្តសម្រេចធ្វើការបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃ ទី១៥ខែ គម្ភៈឆ្នាំ២០១៦នេះដើម្បីឲ្យប្រជាពលរដ្ឋរងគ្រោះចំនូន១២គ្រូសារខាងលើក៍ដូចជាប្រជាពលរដ្ឋទូទៅធ្វើដំណើរឆ្លងកាត់ជាសាធារណៈ។
.លោកយន្ត មីន អភិបាលនែគណអភិបាលខេត្តព្រះសីហនុនៅក្នុងឧកាសចុះបើកកាដ្ឋានសាង សង់ផ្លូវខាងលើនេះបានមានប្រសាសន៍ដោយទទូលស្គាល់ថាទីតាំងដីផ្លូវខាងលើបានជាប់គាំងរាប់ឆ្នាំមកហើយគឺជាប់គាំងតាំងពីរជំនន់ថ្នាក់ដឹកនាំខេត្តមុខៗមកម្លេះ ដោយ លោកមិនដឹងថាកាលនោះជុំវិញ បញ្ហារផ្លូវនេះ វាមានភាព ស្មុកស្មាញបែបណានោះទេបានជាមិនអាចបើកបាន។ប៉ុន្តែរសំរាប់ក្រុមអាជ្ញាធរ ក្រុង ខេត្តព្រះសីហនុបច្ចុប្បន្ន ជុំវិញបញ្ហារផ្លូវ នេះក្រោយពីរទទូលនៅការស្នើរសុំបីរប្រជាពលរដ្ឋភា្លមៗ លោកក៍បានឲ្យមន្ត្រីជំនាញពាក់ពន្ធ័ចុះទៅធ្វើការពិនិត្យជាក់ស្តែងភ្លាមៗផងដែរ និងបានធ្វើកាសម្របស ម្រូល ជាមួយម្ចាស់ដីដែលពាក់ពន្ធ័ជាលទ្ធផលផ្លូវនេះអាជា្ញធរខេត្តអាចបើកបានជាស្ថាពរ បើទោះជាមិន បានទំហំគ្រប់តាមប្លង់លក្ខណៈប្រពន្ធ័ដែលមានស្រាប់ក៍ដោយ ។ក្រៅពីរផ្លូវនេះ អាជ្ញាធរក្រុង ខេត្តនិង មានគំរោងចុះធ្វើបើកផ្លូវជាច្រើនខ្សែទៀតដែលប្រជាពលរដ្ឋដាក់ការស្នើរសុំ។
.ក្រុមប្រជាពលរដ្ឋរងគ្រោះចំនូន១២គ្រូសារខាងលើបានបានសម្តែងនៅកាសប្បាយរីករាយជាខ្លាំងចំពោះការបើផ្លូវខាងលើនេះពីព្រោះថាផ្លូវមួយខ្សែនេះត្រូវបានគេឃុបឃិតគ្នាធ្វើរបងបិទនិងសង់ផ្ទះរំលោភលើដីផ្លូវមិនអនុញាត្តិឲ្យពូកគាត់ចូលជាង១០ឆ្នាំមកហើយ ដោយកន្លងមកពូកគាត់បានដាក់ពាក្យ បណ្តឹង ទៅគ្រប់ស្ថាបណ្ណ័និងអាជ្ញាធរក្រុង.ខេត្ត ជាច្រើនលើកច្រើនសារ មកហើយប៉ុន្តែរដំណោះស្រាយគឺ គ្មាន លទ្ធផលអ្វីទាំងអស់ធ្វើឲ្យពូកគាត់រងទុកវេទនាយ៉ាងអយុត្តិបំផុត។ប៉ុន្តែរសំរាប់ពេលនេះ ខេត្តព្រះសីហនុ ក្រោម ការដឹកនាំរបស់ យន្ត មីន ជាអភិបាលនែគណអភិបាលខេត្តព្រះសីហនុ ពូកគាត់ មានផ្លូវ ដើរដូចគេឯងវិញហើយ។
.គូរបញ្ជាក់ផងដែរថាបញ្ហារផ្លូវមួយខ្សែរនេះប្រជាពរដ្ឋរងគ្រោះខាងលើបានដាក់ពាក្យបណ្តឹងទៅអជ្ញាធរក្រុង.អជ្ញាធរខេត្តជំនន់លោកស្បាងសារ៉ាតដើម្បីឲ្យជូយធ្វើអន្តរាគមន៍បើកផ្លូវឲ្យពូកគាត់ជាច្រើនលើកមកហើយពោលគឺក្នុងរយពេលជាង១០ឆ្នាំមកនេះពូកគាត់តែងតែដាក់ពាក្យបណ្តឹងសូមឲ្យជូយបើកផ្លូវរហូតប៉ុន្តែរមិនដែលទទូលបានលទ្ធផលអ្វីនោះទេជាហេតុធ្វើឲ្យពូកគាត់រងការលំបាកគ្រប់បែបយ៉ាងដោយសារតែមិនមានផ្លូវដើរ។ហើយបញ្ហារនេះកន្លងមកត្រូវបានមន្ត្រីជំនាញសុរិយោដីអះអាងថាបញ្ហារគ្រប់យ៉ាងដែលបង្ករការរាំងស្ទះការសាងសង់ផ្លូវនេះគឺផ្តើមចេញពីរសំណង់សាលារៀន(UME)របស់លោកស្បោងសារ៉ាត់អតីតអភិបាលខេត្តព្រះសីហនុតែមួយគត់ដោយសាលារៀន(UME)បានធ្វើការសាងសង់រំលោភលើដីផ្លូវទំហំប្រមាណ៦ម៉ែត្រកន្លះឯណ្ណុះ។ទាំងនេះជាទង្វើមិនទទូលខុសត្រូវរំលោភបំពាល់ទាំងស្រុងទៅនិងច្បាប់ភូមិបាលដែលមានចែងក្នុងមាត្រាលេខ២៥៩៕