មនុស្ស​ស្រី​អស់ចំណង់​សិច គួរ​ធ្វើ​បែបណា​?

0

​ជាទូទៅ​មនុស្ស​ស្រី​ភាគច្រើន​តែង​មាន​ការ​ឃ្លាតឆ្ងាយ​ពី​ចំណង់​ផ្លូវភេទ​បន្ទាប់​ពី​ឈាន​ចូល​ដល់​វ័យ​រាំង​រដូវ ចាប់ពី​អាយុ ៥០​ឆ្នាំ​ឡើង​ទៅ ខណៈ​ដែល​អ័រម៉ូន​ក៏​មាន​ការប្រែប្រួល​ខុសពី​វ័យ​នៅ​មាន​រដូវ​ដែរ​។ ជាមួយគ្នានេះ នៅ​មាន​កត្តា​បន្ទាប់បន្សំ​ផ្សេងៗ​មួយចំនួនទៀត ដូចជា​វិបត្តិ​ផ្លូវចិត្ត សុខភាព​មិន​រឹងមាំ ក៏​មាន​ឥទ្ធិពល​អូសទាញ​ចំណង់​សិច​ស្ត្រី​ឱ្យ​ថមថយ​ចុះ​ផងដែរ​។ ចំពោះ​បញ្ហា​នេះ​ត្រូវបាន​អ្នកជំនាញ​បង្ហើប​ប្រាប់ថា អាច​វិធី​ពង្រឹង និង​បង្កើន​ចំណង់​ផ្លូវភេទ​ឡើងវិញ​បាន​។

sex

​របប​ចំណីអាហារ​ប្រចាំថ្ងៃ ៖ ចំណីអាហារ ដែល​មាន​ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​ខ្ពស់​ដូច​ជា​បន្លែ ត្រី សាច់ និង​ផ្លែឈើ​មួយចំនួនទៀត សុទ្ធតែ​មាន​សារសំខាន់​ចំពោះ​ការចូលរួម​ដោះស្រាយ​បញ្ហា​។ នៅពេល​មាន​របប​ចំណីអាហារ​គ្រប់គ្រាន់ រាងកាយ​មាន​ភាព​មាំមួន​នោះ​ចំណង់​ផ្លូវភេទ​នឹង​កើតមាន​ដោយ​ឯកឯង​។ យ៉ាងណាក៏ដោយ លោកអ្នក​ក៏​មិន​ត្រូវ​រំលង​ចោល​នូវ​ការ​ហាត់ប្រាណ ដើម្បី​ជួយ​ពង្រឹង​សុខភាព ដែល​យ៉ាងហោចណាស់​30​នាទី​ក្នុង​មួយថ្ងៃ ។

អាហារ​ជម្រុញ​សិច ៖ ចំពោះ​ប្រភេទ​អាហារ​ដែល​មាន​លទ្ធភាព​ក្នុង​ការជួយ​ជម្រុញ​ថាមពល​សិច ត្រូវបាន​គេ​រកឃើញ​ជា​យូរ​មក​ហើយ ដែល​រាល់​អាហារ​ទាំងនោះ​រួមមាន​ដូចជា ៖ នំ​សូកូឡា ទឹក​ខ្ញី អយ​ស្ទ័រ ងា​វ ផ្លែ​ធុ​រ៉េន ផ្លែ​ប៊័រ ទឹកដោះគោ ជាដើម ។

​ផ្លូវចិត្ត និង​ភាព​រីករាយ ៖ ភាពស្រស់ថ្លា​នៃ​ជីវិត ដូចជា​អា​ម្មណ៍​បែប​សប្បាយៗ ជាពិសេស​ការបង្កើតឱ្យមាន​បរិយាកាស​បែប​រ៉ូមែ​ន​ទិក សុទ្ធ​តែ​អាច​ជួយ​ដាស់​អារម្មណ៍​សិច​ស្ត្រី​បាន​។ អ្នក​អាច​សាកល្បង​ដោយ​ការ​រំលឹក​អនុស្សាវរីយ៍​ដ៏​រីករាយ​កាល​គ្រា​ផ្តើម​ស្នេហ៍​លើកដំបូង ជាមួយ​ការ​ទទួលទាន​អាហារ​តែ​ពីរ​នាក់​ជាមួយ​ដៃ​គូជីវិត​។ ពេល​នោះ​អ្នកនឹង​អាច​ដកស្រង​បទពិសោធន៍​បាន​ដោយ​ខ្លួនឯង​ជាក់​ជាមិនខាន ។

ប្រឹក្សា​ជាមួយ​អ្នកជំនាញ ៖ ជា​វិធី​ដ៏​ល្អ លោកអ្នក​ចាំបាច់​ទៅ​ជួប​ពិគ្រោះ និង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួលបាន​ដំណោះស្រាយ​ប្រកបដោយ​ភាព​ភាពជឿជាក់ ៕

ផ្ដល់សិទ្ធិដោយ៖ ហាស ហាស ហា