​ឃាតករ​ដែល​សម្លាប់ អា​រក បុគ្គលិក​ភូមិ​វប្ប​ធ៌ ត្រូវបាន​តុលាការ​ស​ម្រ​ច​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ពីបទ (​ឃាតកម្ម​គិតទុក​ជាមុន​)

0

​ខេត្តសៀមរាប​៖ ជនសង្ស័យ​ដែលជា​ឃាតករ​សម្លាប់​អា​រក​ស្ត្រី​រងគ្រោះ ជា​បុគ្គលិក​ភូមិ​វប្បធម៌​កាលពី​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៦​ស្ថិតក្នុង​ផ្ទះសំណាក់​យីហោ ប្រាសាទកែវ​នៅតាម​បណ្តោយ​ផ្លូវ​ផ្សា​ញ៉ែ ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែល​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​តុលាការ​តាំងពីព្រឹករ​ហូ​តដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៦ ត្រូវបាន​តុលាការ​ចេញ​ដេ​ការសម្រេច​ឱ្យ​ឃុំខ្លួន​លេខ​២៣៦​និង​២៣៧​ចុះ​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៦​ដោយ​ចៅក្រម​ស៊ើបសួរ ឈុន ច័ន្ទ សីហា ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ទៅលើ​ជនសង្ស័យ​ទាំង​២​នាក់ ដែល​បានចែង​ឱ្យ​ផ្តន្ទាទោស​តាម​ប​ញ្ញ​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ​។​IMG-20160215-WA0042
លោក ថង សា​គុណ ស្នងការរង​ទទួលបន្ទុក​បទល្មើស​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​ល្ងាច​ថ្ងៃទី​១៥​ខែកុម្ភៈ ឱ្យដឹង​ផងដែរ​ថា ជនសង្ស័យ​មាន​ប្រពន្ធ និង​កូន​៣-៤​នាក់​ទៅហើយ​។ មិនតែប៉ុណ្ណោះ​បច្ចុប្បន្ន គេ​កំពុងមាន​បញ្ហា​ជាមួយ​ប្រពន្ធដើម និង កំពុង​លែងលះគ្នា​ផងដែរ តែ​មិនទាន់​ដាច់ស្រេច​នៅឡើយ​។​20160214_154637
គួរ​រំលឹក​ផងដែរ​ថា នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅក្នុង​ផ្ទះសំណាក់​យី ហោ ប្រាសាទកែវ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ស្ត្រី​រងគ្រោះ​ម្នាក់ ត្រូវបាន​ឃាតក​សម្លាប់​អា​រក​យ៉ាង​សាហាវព្រៃផ្សៃ ដោយបាន​ល្បួង រងគ្រោះ មក​ចូលដេក​ផ្ទះសំណាក់​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ផ្សា​រញ៉ែ ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​ហើយ កាត់​ក្បាល​យកទៅ​បាត់​។ ក្រោយពី​បានទទួល​ព័ត៌មាន ដ៏​សែន​រន្ធត់​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ចាន់ ឆាយ​យ៉ា ហៅ សារ៉ាត់ ភេទ​ប្រុស​អាយុ​៤០ មុខរបរ​ម​គ្គុ​ទេស ទេសចរ​ថៃ មាន​ស្រុកកំណើត នៅ​ខេត្តបាត់ដំបង ប​ច្ច​ប្បន្ន​រស់នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដែលជា​ឃាតក​ដែ​ដល់ បាន​ត្រូវបាន​សម​ត្ថិ​កិច្ច​ចម្រុះ​ចាប់បាន​នៅវេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៣​ខែកុម្ភៈ​នៅផ្ទះ​របស់​ជនល្មើស​និង​ម្នាក់ទៀត​ឈ្មោះ ណិ​ប សិទ្ធ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​បើកឡាន​ឱ្យ​ក្រុមហ៊ុន​ចិន មាន​ស្រុកកំណើត​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូរ ខេត្តកំពត ខាង​កម្លាំង​ប៉េអឹម​ឃាត់ខ្លួន​។​ចំណែក​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឡេ​ន សិលា អាយុ​២៤​ឆ្នាំ​បុគ្គលិក បម្រើការ​នៅ​ភូមិ​វប្បធម៌ មាន​ទីលំនៅ​ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។ 20160214_112419
បច្ចុប្បន្ន​ជនសង្ស័យ​ដៃដល់​និង​អ្នកបើក​ឡាន​ឱ្យ​ក្រុមហ៊ុន ចិន​ត្រូវបាន​កម្លាំង​ជំនាញ បញ្ជូនទៅ​ដាក់ពន្ធនាគារ​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៦ តាម​បញ្ជា​របស់​ចៅក្រម​ស៊ើបសួរ ឈុន ច័ន្ទ សីហា ដែល​បានចេញ​ដេ​ការសម្រេច​ឱ្យ​ឃុំខ្លួន​ទាំង​២​នាក់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន​៕