​ឯកឧត្តម​អ៊ុត​សំអន​ដឹកនាំ​មន្ដ្រី​ក្រោម​ឪ​វ៉ាទ​ចុះ​ពិនិត្យ​ការប្រមូល​ផល​ស្រូវប្រាំង​និង​ស្រូវប្រដេញទឹក​របស់​ប្រជា​ពល​រដ្ន

0

​កំពង់ធំ​= ឯកឧត្តម​អ៊ុត​សំអន​អភិបាលខេត្ត​កំពង់ធំ​បាន​ដឹកនាំ​មន្ដ្រី​ក្រោម​ឪ​វ៉ាទ​ចុះ​ពិនិត្យ​ការប្រមូល​ផល​ស្រូវ​របស់​ប្រជា​ពល​រដ្ន និង​ពិនិត្យ​ប្រព័ន្ធធារាសាស្ដ្រ​ដែល​កំពុង​សាងសង ក្នុងនោះដែរ​ឯកឧត្តម​បាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​ការលំបាក់​របស់​ប្រជា​ពល​រដ្ន​និង​ស្វែងយល់​ពី​ភាព​កង្វល់​ដែល​ប្រជា​ពល​រដ្ន​កំពុង​ប្រឈមមុខ​និង​តំលៃ​ស្រូវ​ដែល​ធ្លាក់​ថ្លៃ ការចុះពិនិត្យ​នេះ​បានធ្វើ​ឡើង​នូវ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៤ កុ​ម្ភះ ឆ្នាំ​២០១៦​នៅ​ចំនុច​វាល​ក្រោម ក្នុង​សង្កាត់​ស្រ​យ៉ូ​វ​និង​សង្កា​ត​អូ​រក​ន្ទូ​រ​ក្រុង​ស្ទឹងសែន ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​ប្រៃ​ណី និង នាយ​ខ័​ណ្ឌ​ជលផល ព្រមទាំង​មន្ដ្រី​ជាច្រើន​អ្នក​ទៀត​។​Image27
​ក្នុងនោះដែរ​លោក​ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​បាន​វាយតំ​លៃ​នៃ​ការប្រមូល​ផល​ស្រូវប្រាំង​និង​ស្រូវប្រដេញទឹក​ក្នុងឆ្នាំនេះ​ថា ក្នុង​១​ហិច​តា​យើង​អាច​ទទួលបាន​ផល ៣​តោន​កន្លះ​ទៅ​៤​តោន​កន្លះ ចំណែក​ផ្ទៃដី​សរុប​មាន​៤៣៩៩៨​ហិច​តា លោក​បាន​បន្ថែមថា​ថ្វីត្បិតតែ​ភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​ទៅតាម​ស្រុក ក្រុង នៅ​ដើមឆ្នាំ​រហូតដល់ ពាក់កណ្ដាល​ឆ្នាំ​ពុំ​សូវ​មាន​ភ្លៀង​ក្ដី តែ​ពុំបាន​ប៉ះពាល​ដំណាំ​កសិកម្ម​យើង​ឡើយ ដូច្នេះ​ក្នុងការ​ធ្វើស្រែ​ក្នុង​១​ឆ្នាំ​យើង​អាចធ្វើ​បាន​២​ដង ។​Image28
ទាក់ទិន​និង​ការប្រមូល​ស្រែប្រាំង​នេះ​ប្រជា​ពល​រដ្ន​មាន​កង្វល់​ត្រង់​តំលៃ​ស្រូវ​ធ្លាក់ចុះ​ដែល​ពួកគាត់​ពុំ​អាច​លក់​ចេញ​បាន ដោយសារ ថ្លៃ​ជី ថ្លៃ​ទឹក ថ្លៃ​ជួល​ដី ថ្លៃ​ប្រេង និង​ថ្លៃ​ជួល​កម្មករ ហើយ​ទិន្នផល​ពុំទាន​ទទួលបាន​ផល​ខ្ពស់​នៅឡើយ​ទេ តែ​ត្រូវបាន​ចំណាយលុយ​អស់​ច្រើន ស្ទើរតែ​ពុំ​អាច​ទូទាត់​គ្នា​រួច ព្រោះ​ប្រជា​ពល​រដ្ន​ភាគច្រើន បាន​ខ្ចីលុយ​ពី​ធានា​គារ ពី​អង្គការ យកមកប្រើ​ប្រាស់​ក្នុងការ​ធ្វើស្រែ ហើយ​សង្ឃឹម​ពេល​ប្រមូល​ផល​និង​អាច​លក់បាន​កំរៃ​ចំណេញ​ខ្លះ តែ​ផ្ទុយទៅវិញ​ស្រូវ​ចុះថ្លៃ​ថោក ហើយ​ដល​ខែ​ថ្ងៃ​ដែល​ត្រូវ​បង់ការ​ប្រាក់កម្ចី​ទៀតផង​ដូច្នេះ​ពួកគាត់​បាន​សំណូមពរ​អោយ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ណា​ដែល​អាច​លក់បាន​តំលៃ​ថ្លៃ​សមរម្យ​សំរាប់​ប្រជាកសិករ​ផង​។​Image27 Image29
​ឯកឧត្តម​អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា​ដោយមាន​ការយកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្នុងការ​នាំចេញ​ស្រូវ​អង្ករ​ក្នុង​១​ឆ្នាំ​១​លាន​នោះ​ទើប​អាជ្ញាធរខេត្ត​បាន​ខិតខំ​ប្រឹង​ប្រែរ​ស្វះស្វែង​ជួយ​ប្រជា​ពល​រដ្ន ក្នុងការ​សាងសង​ប្រព័ន្ធធារាសាស្ដ្រ ការផ្ដល់​ពូជ ការផ្ដល់​បច្ចេកទេស ការថែទាំ ដើម្បីអោយ​ប្រជា​ពល​ដ្ន​ទទួលបាន​ទិន្នផល​ស្រូវ​ខ្ពស់​ទាំង​បរិមាណ​ទាំង​គុណភាព​សំរាប់​នាំចេញ​ទៅរក​ទីផ្សា​អន្ដរជាតិ​នាពេលខាងមុខ តែ​ប្រជា​ពល​រដ្ន​កំពុងមាន​កង្វល​ចំពោះ​ការរក​ទីផ្សារ​ពុំទាន​បានល្អ​ស្រូវ​ចុះថោក​តែ​នេះ​ជា​កង្វល​របស់​រាជImage30 Image32រដ្ឋាភិបាល​ដែល​កំពុងតែ​គិតគូរ​ជួយ​ដោះស្រាយ​ជូន​ប្រជា​ពល​រដ្ន​ជា​បណ្ដើរៗ​ហើយ ដូច្នេះ​ក្នុងឆ្នាំនេះ ពួកគាត់​កំពុង​ខ្វះ​ទឹក ខ្វះ​ប្រព័ន្ធធារាសាស្ដ្រ​តែ​អាជ្ញាធរ​កំពុង​សាងសង​ប្រព័ន្ធធារាសាស្ដ្រ​ជា​បណ្ដើរៗ រហូតដល់​ឆ្នាំ​២០១៧​ខាងមុខ​យើង​និង​មាន​ប្រព័ន្ធធារាសាស្ដ្រ​គ្រប់គ្រាន់​ពេលនោះ​តំលៃ​ទឹក​ថោក​ប្រជា​ពល​រដ្ន​ចំណាយលុយ​តិច ទទួលបាន​ទិន្នផល​ស្រូវ​ច្រើន លក់បាន​ថ្លៃ និង​ធ្វើអោយ​ជីវភាព​ប្រជាកសិករ​យើង​ធូរធារ ឡើងវិញ​៕