​ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​ផ្ទះ​វី​ង ប្រមូល​លុយ​១៣០០០​ដុល្លារ​ត់គេចខ្លូនបាត់ដោយ​សុ​វត្តិភាព​

0

​កំពង់ធំៈ មាន​ករណី​ប្លន់​ទៀតហើយ ក្រោម​ចោរ​ប្រដាប់​ដោយ អាវុធ មិន​ច្បាស់​ចំនួន បាននាំគ្នា​សំរុកចូល​ប្លន់​ផ្ទះ វេ​លុយ វី​ង ស្ថិតនៅ​ភូមិ​សា​នគ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ កាលពី​វេលា​ម៉ោង ៧.៤៥នាទី យប់​ថ្ងៃទី ១៥ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ ហើយ​បាន​ប្រមូល​លុយ ​ចំនួន ១៣០០០​ដុល្លា ក្រោយពី​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​រួច បានដាក់​មេ​ប្រូច​បាត់ស្រមោល ។​តាម​ប្រភព​ព​ត័​មាន​ពី​កន្លែង​កើត បាន​ប្រាប់​អោយដឹងថា​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជា​ក្មេងស្ទាវ ប្រដាប់​ដោយ​អាវុធ ២​ដើម ខ្លី​១​ដើម និង​AK​វែង ១​ដើម ដែកគាស់​១​ដើម ជនល្មើស​ទាំងអស់​ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​រួច​បានធ្វើ​ដំណើរ​ទៅ​ទិស​ខាងជើង​ភូមិ ។​12714296_1688586394759657_483742823_n
​ក្រោយពី​មាន​ករណី​ប្លន់​រួច សមត្ថកិច្ច​បានដាក់​ក​ម្លាំ​ង​គ្រប់​ចំនុច​សំខាន់ ដើម្បី​ស្ទាក់ចាប់​មុខសញ្ញា​ចោរប្លន់​ទាំងនេះ តែ​រហូតមកដល់​វេលា​ម៉ោង ១២.០០​នាទី យប់​ដដែល សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង គ្រប់​ស្រុក​ក្រុង ដើម្បី​ធ្វើការ ស៊ើបអង្កេត​តាមរក​មុខសញ្ញា​ចោរប្លន់​ទាំងនេះ​។​12735941_1688573688094261_2143487421_n
​ម្ចាស់ផ្ទះ​ឈ្មោះ ប៊ួ​យ សុ​លីន ជា​ប្ដី អាយុ ៥១​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ កែ វ៉ាន់​ឆាង ជា​ប្រពន្ធ អាយុ ៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ បាន​បាត់បង់ ទ្រព្យសម្បត្តិ រួមមាន ខ្សែជើង​ផ្លាក​ទីន ១​ខ្សែ លុយ​ចំនួន ១៣០០០​ដុល្លា ទូ​ស័ព្ទ ៣​គ្រឿង Note 2 ១​គ្រឿង Note 3 ១​គ្រឿង លោក ហង្ស ថុល មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់ថា ចោរ​បាន​ចូលមក​ពីក្រោយ​ផ្ទះ ដែល​ម្នាក់ៗ​សុទ្ធតែ​បិទ​ម៉ាស់​ជិត ហើយ​គំរាម​ទៅ​ជនរងគ្រោះ​ថា កុំ​ឲ្យ​មើលមុខ វា​រួច​ប្រមូល​យកលុយ​ដុល្លារ និង​លុយ​ខ្មែរ អស់​ចំនួន​១៣,០០០​ដុល្លារ រួមជាមួយ​នឹង ខ្សែជើង​ផ្លាក​ទីន​១​ខ្សែ បណ្ណ​បើកបរ ១​សន្លឹក និង អត្តសញ្ញាណប័ណ្ណ របស់​ឈ្មោះ ឈូ វិទ្យា ភេទ​ប្រុស ១​សន្លឹក មុនពេល​រត់គេចខ្លួន​បាត់​។ ជនរងគ្រោះ​មិនបាន​រងរបួស​ធ្ងន់ធ្ង​រ​នោះឡើយ ដោយ​ក្រុមចោរ​គ្រាន់​ភ្ជង់​ប៉ុណ្ណោះ មិនបាន​បាញ់​នោះទេ​។12714472_1688573698094260_1771620603_n
​សូម​បញ្ជាក់ដែរថា ករណី​ដែល​បង្ករ​ឲ្យ​មាន​ចោត​ប្លន់ នេះ​គឺ​បណ្តាលមកពី ស្រុក​កំពង់ស្វាយ សំបូរ​ទៅដោយ​ល្បែងស៊ីសង បៀ អាប៉ោង កន្ទុយលេខ បាន​លេង​យ៉ាង​អានាធិបតេយ្យ ជាក់ស្តែង​ល្បែងស៊ីសង​បាននាំគ្នា​លេង​ទាំង​កណ្តាល​ថ្ងៃ​នៅ​ចំនុច​បេនឡាន អាណាធិបតេយ្យ ផ្លូវបំបែក​កំពង់ធំ ព្រះវិហារ តែ​ពុំមាន​សមត្ថកិច្ច​ណា​ម្នាក់​យកចិត្ត ទុកដាក់​នោះទេ តែ​ឃើញ​មានតែ​សមត្ថកិច្ច​បើកឡាន​សា​រ៉ែ​ន មក​យកលុយ ពី​ក្រុម​លេងល្បែង​ហើយ​បើក​ទៅ​បាត់ នៅ​ព្រឹក ថ្ងៃទី ១៥ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦​វេលា​ម៉ោង ១១.២០​នាទី ។​
​រីឯ​ចំនែក​ព័ត៌មាន​ករណី​ប្លន់​នេះ អ្នកសារព័ត៌មាន​កំពុង​តែ តាម​ប្រ​ម៉ាញ់​ព័ត៌មាន​បន្ថែម ។
​ដោយ ប៊ុន រដ្ឋា