កំពង់ស្ពឺ=ដីចំណីស្ទឹងមួយកន្លែងស្ថិតក្នុងភូមិស្លា ឃុំវល្ល័ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានរាយការណ៏មកថាមានមន្ត្រីម្នាក់នៅមន្ទីររ៉ែ និងថាមពល ខេត្តបានចាប់រំលោភយកជាកម្មសិទ្ធិ ថែមទាំងបានលួចសាងសងផ្ទៈរស់នៅយ៉ាងរំភើយ ។ រឿងរ៉ាវមន្ត្រីជាអ្នកអនុវត្តច្បាប់ហើយបានបំពានច្បាប់យកដីនេះត្រូវបានពលរដ្ឋនិយាយកប់ៗមាត់ ដោយម្នាក់ៗបាននិយាយថាដីដែលជាចំណីស្ទឹងខាងលើត្រូវបានគេសាងសងផ្ទៈ ហើយពុំមានដែលឃើញមានអ្នកណាចុះមកហាមឃាត់ឡើយ ។
អភិបាលស្រុកសំរោងទងលោក ស៊ឹម រតនៈ មិនបានប្រាប់ដំណើររឿងដូចម្តេចមានការសាងសងនោះទេ ដោយលោកចូលមកកាន់ដំណែងក្រោយការសាងសង់ និងបានឲ្យអ្នកយកពត៏មានសាកសួរមន្ត្រីជំនាញសុរិយោដីស្រុកបន្ត ។
មន្ត្រីសុរិយោស្រុកម្នាក់ ដែលជាអ្នកដោះស្រាយមិនបានរៀបរាប់ពន្យល់បានទេដោយបានប្រាប់ថា រឿងរ៉ាវខាងលើមានការកោះប្រជុំគ្នាដែរតែក្រោយមកគណៈកម្មការបានប្រគល់ការងារទៅឲ្យថ្នាក់ឃុំជាដោះស្រាយវិញ ដូច្នេះគួរសួរថ្នាក់ឃុំវិញ។
ប្រភពពត៏មានបានឲ្យដឹងថា មូលហេតុការសង់ផ្ទៈបានយ៉ាងរំភើយយកដីចំណីស្ទឹងនេះ ខាងអាជ្ញាធរស្រុកមុនៗបានដឹងយ៉ាងច្បាស់ ហើយមានទំនាស់គ្នាជាមួយភាគីម្ចាស់ដីខាងមុខយ៉ាងតឹងតែង ក្រោយមកក៏មានសម្របសម្រួលគ្នាដោយលោកមន្ត្រីរ៉ែដែលមានអំណាចនោះបានចចារជាសម្ងាត់ ដោយបានដោះដូរជាថ្នូររវាងម្ចាស់ដីមុខ ។មូលហេតុដែលនាំឲ្យមានការចចារនោះ ដោយសារតែដីដែលលោកមន្ត្រីរ៉ែរំលោភយកនោះជាដីចំណីស្ទឹង ជាប់ពីក្រោយដី ឬកន្ទុយដីអ្នកខាងមុខដែលគេគោរពច្បាប់មិនរំលោភយក ដល់ឃើញដីនៅទំនេរលោកមន្ត្រីរ៉ែ និងជាអ្នកចេះច្បាប់នោះមកចាប់យកតែម្តង ។
យោងតាម លោក នៅ ឌឹម មេឃុំវល្លស បានឲ្យដឹងថាករណីចាប់រំលោភយកដីចំណីស្ទឹងខាងលើ គឺពេលសាសង់មិនមានការអនុញ្ញាតិពីអាជ្ញាធរទេ ហើយម្ចាស់ផ្ទៈជាប្រធានមន្ទីររ៉ែ និងថាមពល គាត់ឈ្មោះ ប៊ិញ ជីវតុង ។ មេឃុំបន្តថា មុនចូលដោះស្រាយគ្នានៅសាលាស្រុក គេបានឃើញទីនោះសាសង់របៀបអាងស្តុកទឹកទេ តែក្រោយមកក៏បានរៀបជាបន្ទប់សម្រាប់អ្នកចាំដីស្នាក់នៅ ដល់យូរៗទៅបានក្លាយជាផ្ទៈយ៉ាងរឹងម៉ាំបែបនេះ ។លោកមេឃុំបានបញ្ជាក់ថានៅពេលមានរឿងរវាងដីខាងមុខ ភាគីទាំង២នាក់បានចូលដោះស្រាយគ្នានៅសាលាស្រុកសំរោងទង ដោយមានមន្ត្រីពាក់ពន្ធ័ចូលរួម តែក្រោយមកស្រាប់តែពួកគេបែរជាបានចចារគ្នាយ៉ាងស្ងាត់ដោយមិនមានភាគីអ្នកច្បាប់ណាចូលរួមឡើយ ។ហើយលោកមេឃុំនៅតែបានអៈអាងថាដីនោះគឺពិតជាដីចំណីស្ទឹងសុទ្ធសាធ មិនអាចបន្លំទៅជាដីឯកជនបានទេ ។
ករណីរំលោភយកដីចំណីស្ទឹងជាសម្បត្តិរដ្ឋនេះមានពលរដ្ឋបាននិយាយតៗគ្នាថាមន្ត្រីមានមុខងារជាប្រធានមន្ទីរ ហើយអ្នកអនុវត្តច្បាប់ផងបែជាមកចាប់រំលោភយកដីរបស់រដ្ឋទៅវិញ នេះជាគំរូល្អទេសម្រាប់ខ្លួនជាអ្នកដឹកនាំនោះ? ។ហើយការលួចចចារគ្នាទិញដីចំណីស្ទឹងបែបនេះកាន់តែធ្វើឲ្យមានការរិៈគន់ពីសំណាក់ពលរដ្ឋថែមទៀត ដោយសារតែចំណីត្រូវមានគម្លាតចម្ងាយយ៉ាងតិច៣០ ម៉ែត្រពីមាតស្ទឹង ៕