VIDEO ប្រជាពលរដ្ឋ​ស្រុក​បារាយ​បង្កើន​មុខរបរ​ដាំ​ឪឡឹក​ក្រៅពី​ធ្វើស្រែ​មាន​កំពុង​ត្រូវប៉ាន់​ទីផ្សារ​

0

​កំពង់ធំៈ ទីផ្សារ​ឪឡឹក​កំពុងតែ​ត្រូវប៉ាន ខណៈពេលដែល​ប្រជាកសិករ កំពុងតែ​មមាញឹក​ប្រមូល​ផល​ឪឡឹក ពី​ចំការ និង​ទីផ្សារ​ឪឡឹក​កំពុង​តែមាន​ឈ្មួញកណ្តាល ចុះមក​ម៉ៅ​ទិញ​ទាំង​ចំការ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ខាងក្រោម​ផ្លូវជាតិ​លេខ​៦ មាន​ឃុំ ស្រឡៅ និង​ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នាំគ្នា​ដាំ​ដំណាំ ឪឡឹក​បន្ថែម​ពី​ការដាំ​ស្រូវប្រាំង​។​
​លោក​ឡុ​ញ ស៊ុយ ជា​ម្ចាស់​ចំការឪឡឹក​បាន ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​កុ​ម្ភះ​ឆ្នាំ​២០១៦ កន្លងមក​លោក​ធ្លាប់តែ​ដាំ ស្រូវប្រាំង តែដោយសារ​ឆ្នាំនេះ​មាន​ផលប៉ះពាល់ និង​គ្រោះធម្មជាតិ ខ្វះខាត​ទឹក​ធ្វើស្រែ ទើប​លោក បាន​សាក ល្បង​ដាំ​ឪឡឹក ១៧ ហិច​តា ខណៈពេល​ដែ​លោក ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការដាំ​ដំណាំ​ឪឡឹក​នេះ ហើយ ក៏បាន​ប្រមូល​៧​ហិច​តា​នេះ ដែល​ទិន្នផល​ក្នុងការ​ប្រមូល​ផល​បាន​ជោគជ័យ ដែល​ក្នុង​មួយ​ហិច​តា អាច​បេះ ឪឡឹក​បាន​លើ​ទៅ ៤ រថយន្ត​២​តោន​កន្លះ អាច​លក់បាន​ក្នុង​មួយ​រថយន្ត​បាន​ថវិកា​៣៨០០០០០ សរុបទៅ ក្នុង​មួយ​ហិច​តា​លក់បាន​ជាង​១៥​លាន​រៀល លោក​បាន​បន្តថា ដំណាំ​ឪឡឹក​ឆាប់​ស្ទុះ​មាន​ផ្លែ​ធំ​ល្អ តាម​តម្រូវការ​ទីផ្សារ ហើយ​ការដាំ​ឪឡឹក​នេះ​ត្រូវ​ប្រើពេល​ជិត​២​ខែ​ទើប​ឪឡឹក​ទុំ​ល្អ ហើយ​នៅក្នុង​រដូវប្រាំង​នេះ​គេ​អាច​ដាំ​ឪឡឹក​បាន​ចំនួន​បី​ដងដោយ​ចាប់ផ្តើម​ដាំ​លើក​ទី​១​នៅ​ដើម​វិច្ឆិកា​រហូតដល់​ជិត​ពាក់កណ្តាល​ខែ​កុ​ម្ភះ​ទើប​ឪឡឹក​ទុំ លើក​ទី​២​ចាប់ពី​ពាក់​កណ្តាលខែ​កុ​ម្ភះ​រហូតដល់​ចុងខែ​មេសា និង​លើក​ទី​៣​ពី​ចុងខែ​មេសា​!​ដល់​ពាក់កណ្តាល​ខែមិថុនា​។​
​លោក ឆាយ ចាន់​ឡេង ជា​ឈ្មួញកណ្តាល ដែល​បានមក​ទិញ​ឪឡឹក​យកទៅលក់​នៅ​ទីផ្សារ លោក​បានបញ្ជា្ក​ក់ថា ផ្លែ​ឪឡឹក​ជា​ផ្លែឈើ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ពិសារ មិន​ថា​ក្នុង​ពី​ធី​បុណ្យ​ផ្សេងៗ ឬ​ជា​ផ្លែឈើ ដែល​អាច​ហូប​បន្ទាប់បន្សំ​ជាមួយនិង​ម្ហូប ដូច្នេះ​ផ្លែរ​ឪឡឹក​ឆ្នាំនេះ​លក់បាន​ថ្លៃ ទាំង​លក់​នៅក្នុង​ទីផ្សារ​ក្នុង ប្រទេស និង​នាំ​ចេញទៅ​ប្រទេសជិតខាង ក្នុង​មួយ​ផ្លែរ​អាច​លក់បាន​ដល់​ទៅ ៣០០០​រៀល​ទៅ​៣៥០០​រៀល ហើយ​អាច​រកចំណូលបាន​ល្អ ។
​លោក តែ គឹម​ថេ​ង ជា​អជីវ​ករ​ផ្សា​រំលោង បាន​ឲ្យ​ដឹងថា គាត់​មានមុខរ​បរជា​អ្នកលក់​ជី សម្រាប់​ដាំ​ដំណាំ ស្រូវ និង​ជី​សម្រាប់​ដាំ​ឪឡឹក ដោយ​យល់ឃើញថា ប្រជាពលរដ្ឋ បាននាំគ្នា​សរុក​ដាំ​ឪឡឹក​ជាច្រើន ធ្វើ​ឲ្យ​ទិន្នផល ការលក់​ជី​សម្រាប់​ដាំ​ឪឡឹក​មាន​សន្ទុះ​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សា ក្នុងនោះ​លោក​ក៏បាន​ដាំ​ឪឡឹក​សាកល្បង ១៥​ហិច​តា​ផងដែរ ក្រៅពី​ធ្វើ​ស​ស្រែប្រាំង ដោយសារតែ​ការធ្វើ​ស្រែប្រាំង​មាន​តំលៃថោក ។​
១​ ​សូម​ស្តាប់​បទ​សម្ភាស​ជាមួយ​លោក ឡុ​ញ ស៊ុ​ញ ជា​កសិករ​ដាំ​ឪឡឹក ។
​ដោយ ប៊ុន រដ្ឋា

photo_2016-02-16_14-04-00 photo_2016-02-16_14-03-58 photo_2016-02-16_14-03-55 photo_2016-02-16_14-03-52 photo_2016-02-16_14-03-45 photo_2016-02-16_14-03-43 photo_2016-02-16_14-03-39