​វគ្គ​បណ្តុះបណ្តាល ស្តីពី​ភាពជា​អ្នកដឹកនាំ​ ​ខេត្តសៀមរាបនៅ​សណ្ឋាគារ​សៀមរាប​ថោ​ន

0

 ខេត្តសៀមរាប៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ មាន​បើក​វគ្គប​ណ្តុះ បណ្តាល ស្តីពី ភាពជា​អ្នកដឹកនាំ និង គ្រប់គ្រង​ដល់​ស្ត្រី​ជា​អ្នកដឹកនាំ នៅ​ថ្នាក់​ក្រសួង មន្ទីរ​កិច្ចការនារី រាជធានី ខេត្ត ក្រោម​អធិបតីភាព​របស់លោក​ស្រី ជុ​ត លាង​វ៉ាន់​នី អគ្គនាយករង អគ្គនាយកដ្ឋាន​សមភា​ពDSC_0054​យេនឌ័រ និង អភិវឌ្ឍ សេដ្ឋកិច្ច និង លោកស្រី យូ សុភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត លោកស្រី ស៊ិន ណ​ម សមាជិកា​ក្រុម ប្រឹក្សា​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ប្រធាន អនុប្រធាន មន្ទីរ ការិយាល័យ មកពី​បណ្តា​ខេត្ត​ចំនួន ០៨ សរុប​ចំនួន ៤៨​នាក់ ដែល​បាន​ចូលរួម​ជា​សិក្ខាកាម​ក្នុង​រយៈពេល​២​ថ្ងៃ ។
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ស្រី យូ សុភា​ក៏បាន​បញ្ជាក់ថា ក្នុងការ​កំណែទម្រង់​តាមបែប​វិមជ្ឈការ និង វិសហមជ្ឈការ របស់​រាជរដ្ឋាភិបាល ក្រោម​កិច្ចដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​អនុវត្ត កំណែទម្រង់​នៅ​ថ្នាក់ក្រោម​ជាតិ ដោយបាន​ដាក់ចេញ​នូវ​វិធានការ​ជាក់លាក់ ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ ដោយបាន​ធ្វើការ​តែងតាំង​ស្ត្រី​ជា​អ្នកដឹកនាំ​ចាប់ពី​ថ្នាក់ជាតិ ដល់​ថ្នាក់ក្រោម​ជាតិ នៅ​គ្រប់​ក្រសួង មន្ទីរ​ស្ថាប័ន និង អង្គភាព ព្រមទាំង​បង្កើត​ភាព​អង់អាច​ដល់​ស្ត្រី​ទៀតផង ។ លោកជំទាវ​បាន​បន្តទៀតថា ដើម្បី​បង្កើន​ការគាំទ្រ និង ចូលរួមចំណែក​ពី​សហគមន៍ ក្នុង​ការធ្វើ​សេចក្តីសម្រេច​សិទ្ធិ​ភាព លើ​គ្រប់​វិស័យ​រវាង​ស្ត្រី និង បុរស និង បន្ត​ការអប់រំ បណ្តុះបណ្តាល កសាង​សមត្ថភាព ធនធានមនុស្ស​ជា​ស្ត្រី និង លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ របស់ អង្គភាព ក្នុង​ការធានា​សម្រេច​នូវ​ភារកិច្ច សម្រាប់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង ប្រជាពលរដ្ឋ​កម្ពុជា ។​
​មានប្រសាសន៍​បើក​វគ្គ​បណ្តុះបណ្តាល​នោះដែរ លោកស្រី ជុ​ត លាង​វ៉ាន់​នី ក៏បាន​ធ្វើការ​គូសបញ្ជាក់​ថា ក្រោម​ការយកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំពុង​លើកកម្ពស់​លើ​វិស័យ​យេនឌ័រ និង បានធ្វើ ឲ្យ​នារី​យើង ក្លាយខ្លួនជា​ភាព​អ្នកដឹកនាំ និង អ្នកគ្រប់គ្រង​នៅតាម​គ្រប់​ក្រសួង មន្ទីរ ស្ថាប័ន អង្គភាព ចាប់ពី​ថ្នាក់ ជាតិ​ដល់​ថ្នាក់ក្រោម​ជាតិ និង ដោយមាន​ការចូលរួម​គាំទ្រ ពី​សំណាក់​អស់លោក​ដែលជា​បុរស ទើប​ធ្វើ​ឲ្យ​នារី​យើង មាន​ថ្ងៃនេះ​ទាំងអស់គ្នា ។ លោកស្រី​ក៏បាន​បញ្ជាក់​យ៉ាង​ស៊ីជម្រៅ​ផងដែរ អំពី​ការបន្ត​វេន​របស់​ស្ត្រី ដោយ​ពឹងផ្អែក ទៅលើ​នារី​វ័យក្មេងៗ គឺត្រូវធ្វើ​ការពង្រឹង​នូវ​សមត្ថភាព​នៃ​ការយល់ដឹង​របស់ខ្លួន ក្នុងការ​ក​ង្កើ​ន​នូវ​ចំណេះដឹង ដើម្បី បន្តវេន​ពី​សំណាក់​រៀប​ច្បង​នៃ​យើង ។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំ​ជា​ស្ត្រី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ពង្រឹងសមត្ថភាព របស់ខ្លួន ដើម្បី​អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់ខ្លួន ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ។ ក្នុងនោះដែរ​លោកស្រី ជុ​ត លាង​វ៉ាន់​នី ក៏បាន​បន្តទៀតថា ទោះបី​មាន​ស្ត្រី​យើង​បាន​បម្រើ​ការងារ​នៅ​គ្រប់ ក្រសួង មន្ទីរ ស្ថាប័ន អង្គភាព​ក៏ពិតមែន ក៏ប៉ុន្តែ​ចំនួន​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ទាំងនេះ ក៏​នៅ​មិនទាន់បាន​បំពេញ​នូវ​តម្រូវ ការ​ការងារ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ទាមទា​បន្ថែម និង ធ្វើការ​ពង្រឹងសមត្ថភាព ក្នុង​ភាពជា​អ្នកដឹកនាំ និង ជា​អ្នក​គ្រប់ គ្រង ក្នុងការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ នៃ​រដ្ឋសភា នីតិកាល​ទី​៥ និង ការ អនុវត្ត​សកម្មភាព​ការងារ នៅតាម​ក្រសួង មន្ទីរ ស្ថាប័ន អង្គភាព ដោយមាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​ជា​បុរស និង ស្ត្រី ខ្លួន​ឯក​ផងដែរ ។ លោកស្រី​ក៏បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ប្រធានបទ ដែល​គ្រូ ឧទ្ទេស​ធ្វើការ​បង្ហាញ ដើម្បី​បានជា​ទុន​យកទៅ​ធ្វើការ​អនុវត្ត ដើម្បី​ឲ្យ​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ ពោ​ពេញ​ទៅ ដោយ​ជំនាញ​គ្រប់គ្រង​ទៀតផង ៕​DSC_0059 DSC_0055 DSC_0053