ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​នឹងត្រូវ​ដោះដូរ​នៅពេល​ខាងមុខ​

0

​បន្ទាយមានជ័យ ៖ បន្ទាប់ពី​ការលេចលឺ​ក្នុងការ​ដោះដូរ រហូតដល់​មាន​សេចក្តីសម្រេច​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្នុងការ​ដោះដូរ​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ ដែល​ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​សិរីសោភ័ណ ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយunnamed (2)មានជ័យ ដើម្បី​ដាក់​លើ​ទីតាំង​ថ្មី​ស្ថិតនៅ​ជាយ​ស្រុក​មង្គល​បូរី​លើ​ផ្ទៃដី​២​ម៉ឺន​ម៉ែត្រការ៉េ នៅ​ព្រឹក​ថ្ងៃទី​១៦ កុ​ម្ភះ ២០១៦ នេះ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ដែលមាន​លោក លី សារី ជា​អភិបាលរង​ខេត្ត ព្រមទាំង​មាន​តំណាង​របស់​ក្រសួងមហាផ្ទៃ​ចំនួន​២​នាក់ និង​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ផង​នោះ ត្រូវបានធ្វើ​ការប្រជុំ​វាយតំ​លៃ​ចំពោះ​ការដោះដូរ​ទីតាំង​ចំណតរថយន្ត​នេះ ។
​ការប្រជុំ និង​វាយ​តំលៃ​នេះ​ធ្វើឡើង​ទៅតាម​ការគ្រោងទុក​របស់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ដែល​បានចេញ​លិខិត​អ​ញ្ចើ​ញ​ទៅដល់​តំណាង​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​តំណាង​ក្រុមហ៊ុន មនោ​រតនៈ ដែលជា​ក្រុមហ៊ុន​ក្នុងការ​វិនិយោគ​ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​នេះ និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៃ​ខេត្តបន្ទាយមានជ័យ ផងដែរ ។
​សូម​បញ្ចា​ក់ថា ចំណតរថយន្ត​ក្រុង​សិរីសោភ័ណ​ដែលមាន​ផ្ទៃដី​ចំនួណ​៧២០០​ម៉ែត្រការ៉េ ស្ថិតនៅ​ចំ​កណ្តាល​ក្រុង​សិរីសោភ័ណ ដែល​បច្ចុប្បន្ន​ចំណតរថយន្ត​នេះ​ពោ​ពេញ​ទៅដោយ​រថយន្ត​ចត​ត្រៀបត្រា និង​មាន​សោភ័ណភាព និង​មានតម្លៃ​ដី​ខ្ពស់​ក្នុង​មួយ​ល្វែង​៤x២០​ម៉ែត្រ​តម្លៃ​ប្រមាណ​ជាជាង​១០​ម៉ឺន​ដុល្លា ។
​បន្ទាប់ពី​មាន​លេចលឺ ក៏ដូចជា​មានការ​សម្រេច​នេះ ប្រជាពលរដ្ឋ​ដែល​រស់​ជុំវិញ​ចំណតរថយន្ត​រាប់ពាន់​គ្រួសារ​បានធ្វើការ​ផ្តិតមេដៃ​តវ៉ា សុំអោយ​អាជ្ញាធរ​បញ្ឈប់​ការដោះដូរ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគាត់​រស់​ប្រកប​រប​រកស៊ី និង​ដើម្បី​រក្សា​មរតក​ដែល​បន្សល់​ពី​សម័យ​សង្គម​រាស្ត្រនិយម​ក្នុង​ខេត្តបន្ទាយមានជ័យ ។
​ជាមួយ​ការតវ៉ា​ជា​បន្តបន្ទាប់​នោះ​ក៏មាន​លោក​ឧកញ៉ា ហង្ស ស៊ីផា ដែល​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា ក្រុមហ៊ុន​របស់លោក ជា​អ្នក​ឃុ​ប​ឃឹ​ត​ជាមួយ​អាជ្ញាធរ​ក្នុងការ​ដោះដូរ​ចំណតរថយន្ត បានចេញ​មុច​ធ្វើការ​បកស្រាយ​នៅ​នឹង​ចំណតរថយន្ត​ថា រូបលោក​ពុំមាន​ពាក់ព័ន្ធ ជាមួយនិង​អា​ជ្ញ​ធរ​ខេត្ត​ក្នុង​ការដោះដូរ​ចំណតរថយន្ត​នោះទេ គឺ​ឈ្មោះ​ក្រុមហ៊ុន​នោះ និង​ឈ្មោះ​ក្រុមហ៊ុន​កូន​របស់គាត់​ស្រដៀង​គ្នា ហើយ​ការពិត​អ្វីៗ​ទាំងអស់​គឺ​លោក​ពុំ​ដឹង​ទេ ហើយ​ការរៀប​ចំនេះ​ជាការ​រៀបចំ​របស់​អាជ្ញា​ធរ​ខេត្ត​ទៅ​ថ្នាក់លើ ។ ការចេញមុខ​បកស្រាយ​លោក​ក៏បាន​ធ្វើការ​បដិសេធ​ហើយ​និង​ធ្វើការ​ចូលរួម​ជាមួយនិង​ប្រជាពលរដ្ឋ​ក្នុង​ការតវ៉ា​មិនអោយ​មានការ​ដោះដូរ​នេះ​ផងដែរ ព្រោះថា​លំនៅដ្ឋាន​របស់លោក​ក៏​នៅជាប់​និ​ចំណតរថយន្ត​ក្រុង​នេះដែរ ។
​ពលរដ្ឋ​បានធ្វើការ​រិះគន់​ទៅលើ​ការ​ដឡ​ដូរ​នេះ​ដោយសារតែ ដើ​យ​សារ​តែបើ​មានការ​ដោះដូរ​ពិតមែន​នោះ គឺ​ទីតាំង​ថ្មី​ស្ថិតនៅលើ​វាលស្រែ​មិនមែន​ទីប្រជុំ និង​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​រួម​ក្រុង និង​ត្រូវ​ចំណាយ​ថវិការ​ច្រើន​ក្នុងការ​ធ្វើដំណើរ​ទៅ​ចំណតរថយន្ត និង​ស្ថិតក្នុង​ភាពអសន្តិសុខ​ដោយសារ​ទីតាំង​នោះ​ស្ងាត់ជ្រងំ ។
​ជាមួយគ្នានេះ​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បានអោយ​អ្នក​សារ​ព័​ត៍​មាន​ដឹងថា កិច្ចប្រជុំ​នេះ​មិនមែនជា​កិច្ចប្រជុំ​វាយតម្លៃ​អ្វី​នោះទេ គ្រាន់តែ​ជាការ​ប្រជុំ​និយាយ​គ្នា​អោយ​យល់​ពី​ការងារ​ដោះដូរ​ចំណតរថយន្ត​ចាស់​ទៅ​ទីតាំង​ថ្មី ហើយ​ចំពោះ​ឯកសារ​ដោះដូរ​ទាំងនេះ គឺជា​ឯកសារ​ផ្លូវការ​ហើយ តែ​យើង​ត្រូវ​រៀបចំ​សមាសភាព​ដែលមាន​ការពាក់ព័ន្ធ ធ្វើការ​ទៅតាម​នីតិវិធី និង​គោលការណ៍​របស់​រដ្ឋ ហើយ​ការដោះដូរ​នេះ​យើង​ធ្វើ​នឹង​បន្តធ្វើ​យ៉ាងណា​អោយបាន​ជោគជ័យ ៕unnamed (3) unnamed (4) unnamed