កំពត ៖ កាលពីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ២០និង០០នាទី កម្លាំងចល័តរបស់អធិការដ្ឋាននគរបាលក្រុងកំពតបាន ឃាត់ខ្លួនមនុស្សចំនួន ០៣នាក់នៅចំណុចសួនច្បារមុខធនាគារអេស៊ីលីដា ស្ថិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ហើយរឹបអូសបានវត្ថុមួយចំនួនមានដូចជា ដាវសាំម៉ូរ៉ៃ ០១ដើម និងកូនពូថៅ ០១ ។ជនសង្ស័យទាំងបីនាក់ឈ្មោះ ១. ឈ្មោះ សឹម សម្បត្តិ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ២.ឈ្មោះ មូវ មករា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិម៉ាកប្រាង្គ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ៣. ឈ្មោះ អ៊ា សុវាណ្ណតារា (ហៅកូ) ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។ បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។ ដោយឡែកនៅយប់ថ្ងៃដដែលនេះដែរ វេលាម៉ោង ២២និង៣០នាទីយប់ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកដងទង់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យឿន វ៉ាននួន ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត ។មូលហេតុនៃការឃាត់ខ្លួនគឺដោយសារនៅពេលកម្លាំងប៉ុស្តិ៍កំពុងប្រតិបត្តិការតាមការអញ្ជើញរបស់ព្រះចៅអធិការវត្តដងទង់ថ្មី ស្ថិតនៅភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ជនសង្ស័យបានធ្វើការគំរាមកំហែងព្រះសង្ឃ ពេលទៅដល់ជនសង្ស័យបានយកកាំបិតបំរុងកាប់មកលើសមត្ថកិច្ចយើង ។ការឃាត់ខ្លួនជនសង្ស័យខាងលើដកហូតបានម៉ូតូម៉ាក វ៉េវ គ្មានស្លាកលេខ ០១គ្រឿង និងកាំបិតចំនួន ០២ បច្ចុប្បន្នកម្លាំងយើងកំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕