ជនដៃដល់​បាញ់ប្រហារ ប៉ង​សម្លាប់​ជនរងគ្រោះ ព្រោះ​ខឹង​ដណ្តើម​ប្រពន្ធ ពេល​ខ្លួន​ជាប់គុក និង​មុខសញ្ញា​បាញ់​ប្លន់​នៅ​កំពង់ត្រាច ត្រូវ​ចាប់ខ្លួន​

0

​កំពត​៖ កម្លាំង​ជំនាញ​នរគ​បាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ​ស្នងការ​នគរបាល​ខេត្ត​បាន​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ ជា​បន្តបន្ទាប់ រហូត​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន​២​នាក់ ក្នុងករណី​ផ្សេងគ្នា ដោយ​ជនសង្ស័យ​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការបាញ់FB_IMG_1455180650019ប្រហារ ប៉ង​សម្លាប់​ជនរងគ្រោះ ព្រោះតែ​ខឹង​ដណ្តើម​ប្រពន្ធ​ពេល​ខ្លួន​ជាប់គុក និង​ម្នាក់ទៀត ជាប់​ពាក់ព័ន្ធ​សកម្មភាព​ចូលទៅ​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​របស់​ជនរ​ង​គ្រោះ នៅ​ស្រុក​កំពង់ត្រាច បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ជា​ឪពុក និង​កូនស្រី​រងរបួស​ធ្ងន់ ។​​ជនសង្ស័យ​ទី​១-​ឈ្មោះ​ទង វុទ្ធី ហៅ​ដុក អាយុ​៤៩​ឆ្នាំ រស់នៅក្នុង​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​ឃាត់ខ្លួន​បាន នៅ​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់​ចិន​ខាងលើ ដែល​ជាប់ចោទ​ពីបទ «​ប៉ុនប៉ង​ឃាតកម្ម​» លើ​ជនរងគ្រោះ ឈ្មោះ ខាត់ តាប់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​​ជនសង្ស័យ​ទី​២-​ឈ្មោះ លឹម ភី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​រាំ ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ជនសង្ស័យ​រូបនេះ​ត្រូវ​ឃាត់ខ្លួន នៅ​រសៀល ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​អនុវត្តតាម​ដីការ​របស់​សាលាដំបូង​ខេត្តកំពត ។​​លោក លក ញ៉ា​វ នាយរង​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំ​ម្រិ​ត​ធ្ងន់​ខេត្ត​បាន​ឲ​ដឹងថា ជនសង្ស័យ​ទី​១ បាន​ប្រើ​កាំភ្លើង AK បាញ់​ចំនួន​៤​គ្រាប់ ប៉ង​សម្លាប់​ជនរងគ្រោះ តែ​មិនបាន​សម្រេច ដោយ​គ្រាន់តែ​បាញ់​១​គ្រាប់ ត្រូវចំ​ដាច់​ម្រាមដៃ​១​ខាងឆ្វេង នៅ​យប់​ថ្ងៃទី​២៧ ខែមករា​ឆ្នាំ​២០១៦ ។ ជនសង្ស័យ​បាន​សារភាពថា​ខ្លួនគេ​ពិតជា​បាន ប្រព្រឹត្ត​មែន ដោយ​មានបំណង​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ ព្រោះ​តែមាន​គំនុំ​ជាមួយ​ជនរងគ្រោះ បាន​យកប្រពន្ធ​ខ្លួន​ខណៈ​ខ្លួន​កំពុង ជាប់​ក្នុង​គុក អំឡុង​ឆ្នាំ​២០១៥ ។​IMG-20160211-WA0177

​ដោយឡែក​ជនសង្ស័យ​ទី​២ រួម​និង​បក្ខពួក​២​នាក់​ផ្សេងទៀត បាន​ប្រើ​កាំភ្លើង​ធុន AK កាត់​ស្នូក​១​ដើម ចូល​ប្ល្ន​ន់​ផ្ទះ​ជនរងគ្រោះ ជា​ជនពិកា​ជើង ហើយ​ក្រុម​ជនល្មើស​បាន​ព្រួត​គ្នា​វាយ​លើ​ជនរងគ្រោះ នឹង​ឈើច្រត់​រហូតដល់​ស្លាប់​នៅក្នុង ផ្ទះ​តែម្តង រួចហើយ​ក្រុម​ជនសង្ស័យ​បន្ត​វាយ លើ​កូនស្រី​របស់​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ថែមទៀត នៅ​យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​អង្ក្រង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជំនាញ​បញ្ជូន​ខ្លួន​ឡើង​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕FB_IMG_1455180644089 FB_IMG_1455180641316 FB_IMG_1455180652693