ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង១និង២០នាទីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ ភ្លើងព្រៃបានឆេះរាលដាលជាច្រើនកន្លែងនៅជាប់មាត់ច្រកអន្តជាតិ ជាំសាង៉ាំ ធ្វើឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ច ចម្រុះជួយអន្តរាគមន៍ ហៅឡានទឹកជាច្រើនមក ជួយពន្លត់ ហេតុការភ្លើងឆេះព្រៃរាលមកជុំវិញផ្ទះ របស់ប្រជាពលរដ្ឋនោះ នៅចំណុចខាងមុខកាស៊ីណូ ច្រកអន្តរជាតិជាំ សាង៉ាំស្ថិតនៅក្នុងភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចប៉ូលិសស្រុក បានអោយដឹងថា នៅពេលដែលមានហេតុការភ្លើងឆេះព្រៃនៅជុំវិញផ្ទះប្រជាពលរដ្ឋ កម្លាំងអធិការដ្ឋាន នគរបាលស្រុកអន្លង់វែង បានសហការជាមួយកម្លាំងពាក់ព័ន្ធ ចុះជួយអន្តរាគមន៍ ពន្លត់ភ្លើងឆេះព្រៃដែលបណ្តាលឲ្យឆេះ កញ្ចុះចំនួន៣នៅក្នុងអាហាដ្ឋាន ឈ្មោះលៀង ជាជនជាតិថៃ ហើយក្នុងនោះ សមត្ថកិច្ចយើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន៦គ្រឿង គឺរថយន្តអធិការនគរបាលស្រុក.រថយន្តរបស់កាស៊ីណូនិងរថយន្តរបស់ថៃ បានបាញ់ឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃ ខែ ឆ្នាំដ៍ដែល។សមត្ថកិច្ចប៉ូលិសនិងប្រជាពលរដ្ឋ បានអោយដឹងថា មូលហេតុធ្វើឲ្យកើតមានអគ្គីភ័យ ឆាបឆេះនោះ ដោយផ្ទះមួយចំនួន អត់ម្ចាស់នៅ ធ្វើតែផ្ទះនិងហ៊ុំរបងទុកចោល ហើយមួយចំនួនទៀត មិនបានសំអាតសៅដែលដុសជុំវិញផ្ទះរបស់ខ្លួន ហើយរដូវនេះ ជារដូវប្រាំងផង វាងាយនិងកើតមានគ្រោះអគ្គីភ័យខ្លាំងណាស់។ហើយសមត្ថកិច្ច ស្រុកសូមអោយបងប្អូន មានការប្រុងប្រយ័ត្ន បន្ទេចពោះរដូវនេះ ជារដូវប្រាំង៕