ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់និងបុរសម្នាក់ទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកគ្នាជាមួយម៉ូតូ។ហេតុការណ៏ការណ៏នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី ១៤ឧសភា ២០១៤នៅចំណុចមុខផ្សារហេងលី តាមផ្លូវ២៧១ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់
មួយ ខណ្ឌទួលគោកបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់និងបុរសម្នាក់ទៀតរបួសស្រាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូគុបមូល ពណ៌ទឹកប្រាក់អត់ស្គាល់ស្លាកលេខ តាមផ្លូវ២៧១ ក្នុងទិសដៅ ពីជើងទៅត្បូង (បញ្ច្រាសផ្លូវ)មកដល់ចំណុចកើតហេតុក៏បានបុកទៅបុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅអត់មានស្លាកលេខ បណ្តាលឱ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។
ក្រោយពេលកើតហេតុអ្នកបើកម៉ូតូគុបមូលរងរបួសស្រាលបានលើកម៉ូតូជិះគេចខ្លួនទៅបាត់ ចំណែកឯជនរងគ្រោះរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទរពេទ្យ ហើយសមត្ថកិច្ចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅខណ្ឌទួលគោករងចាំម្ចាស់មកទទួលយកវិញ៕