​អំពិល​អាច​ផ្តល់ប្រាក់​ចំនូល​ដល់​កសិក​រដោះ​ស្រាយ​ជីវភាព​បាន​មួយគ្រា​

0

​ស្ទឹងត្រែង​៖​កសិករ​នៅ​ភូមិ​ខ្សាច់​ថ្មី​ឃុំ​តា​ឡា​ត​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​បាននាំគ្នា​កាន់តែ​ច្រើនឡើង​ធ្វើការ​ប្រមូល​ផល​អំពិល​ជា​មុខរបរ​ប្រចាំ​រដូវ​ដោយសា​មុខរបរ​មួយ​នេះ​អាច​រកប្រាក់​ចំណូល​បាន​អាច​ដោះស្រាយ​ជីវភាព​បាន​មួយគ្រា​ផងដែរ​។​​កញ្ញា​ស្រី អូន​អាយុ​៣២​ឆ្នាំ​ជា​អ្នក​2015_16.48ប្រកប​របរ​បក​អំពិល​លក់​នៅ​ភូមិ​ខ្សាច់​ថ្មី​បាន​ប្រាប់​អោយដឹងថា​នៅ​ថ្ងៃ​០៦​មករា​ឆ្នាំ​២០១៦​ថា​៖​ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ក៏ដូចជា​ភូមិ​ផ្សេងៗ​ទៀត​បាន​ប្រមូល​ផល​អំពិល​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​មុខរបរ​នេះ​ធ្វើ​ឲ្យ​គ្រួសារ​មាន​ជីវភាព​ធូរធារ​ជាង​មុន​ដោយ​ទទួលបាន​ប្រាក់ចំណូល​ក្នុង​មួយថ្ងៃ​ពី​៣០​ម៉ឺន​ទៅ​៥០​ម៉ឺន​រៀល ទៅតាម​ការ​បេះ និង​បក​អំពិល​នេះ​បាន ទៅតាម​គ្នា​តិច​ឬ​ច្រើន​។​
​កញ្ញា​បាន​បន្តទៀតថា​៖​អំពិល​ជូរ​បក​យកតែ​សាច់​ទៅ​លក់បាន​ក្នុង​មួយ​គីឡូ​ចាប់ពី​១៦០០​ទៅ​១៩០០​រៀល​ចំណែក​អំពិល​ផ្អែម​វិញ លក់​ទាំង​សំ​មក​មួយ​គីឡូក្រាម​បាន​តំលៃ​១២០០០​ទៅ​១៥០០០​រៀល ដែល​នៅ​រដូវប្រាំង​កសិករ​តែង​តែ នាំគ្នា​ប្រមូល​ផល​អំពិល ជា​មុខរបរ​សាមញ្ញ​ប្រចាំ​គ្រួសារ អំពិល​នេះ​ពួក​ខ្ញុំ​រក​ដូចជា​មួយ​រដូវ​មួយឆ្នាំ របរ​ហ្នឹង​មាន​ម្តង​ហើយ រកស៊ី​នេះ​វា​មិនមែន​ទៅ​ណាស់ណា​ទេ គ្រាន់តែ​ជីវភាព​រស់នៅ​ធម្មតា ឲ្យ​រួច​ម្ហូប​មួយពេលៗ អញ្ចឹង​ណា ហើយ​ជា​អំពើ​សុច្ច​រឹត វា​មិន​ទៅ​ឆក់​ប្លន់​ពី​ណា​ទេ​។​2016_16.47
​លោកស្រី​សុខ​.​ជី​វន​អាជីវករ​ទទួល​ទិញ​ផល​អំពិល​បាន​បញ្ជាក់ថា​៖​បច្ចុប្បន្ន​ផលិតផល​អំពិល​នេះ​ក្រៅពី​កសិករ​ប្រមូល​ផល​បាន​យកមក​បំពេញតម្រូវកា​រ​ទីផ្សា​ក្នុង​ខេត្ត​ទើប​យកមក​លក់​បន្ត​ហើយ​ការប្រមូលទិញ​នេះ​គឺ​បានផ្តល់​ទីផ្សា​មូ​យ​ជូន​កសិករ​ទៅ​តំលៃ​សមស្រប​ដោយ​ទទួល​ទិញ​នៅទីនេះ​ក្នុង​តំលៃ​១៩០០​រៀល​លក់​ចេញ​ទៅវិញ​បាន​២០០០​រៀល​។​
​លោកស្រី​បញ្ជាក់ថា​៖​អំពិល​ដែល​ប្រ​មួល​ទិញ​បាន ពី​កសិករ​បាន​ចាប់ពី​២០​ទៅ​២៥​តោន​ទើប​នាំ​ចេញទៅ​លក់​ម្តង​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដូង​ក្នុងស្រុក​មេមត់​ខេត្តកំពុងចាម​ដែល​ទីផ្សា​អំពិល​នេះ​មានតែ​មួយកន្លែង​។​
​សូមបញ្ជាក់ថា​៖​កសិករ​នៅ​ខេត្តស្ទឹងត្រែង​នៅ​រដូវប្រាំង​តែងតែ​ស្វែងរក​មុខរប​ស​រូ​ម​ផ្សំ​ដើម្បី​បាន​ប្រាក់​សំរាប់​ចិញ្ចឹមជីវិត​បន្ទាប់ពី​ការប្រមូល​ផល​ស្រូវ​ប្រកបរ​បរបេះ​ផ្លែ​អំពិល និង​ផ្លែ​ដំណើប​ដែល​ដុះ​នៅតាម​ព្រៃ គ្រាន់តែ​ចំណាយ​កំលាំង ដោយ​មិនបាច់​ចំណាយ​ដើមទុន​ឡើយ​៕20160205_16.47