នគរបាល​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​ខេត្ត​ចុះបង្ក្រាប​បើក​ភ្នាល់​កន្ទុយលេខ​ពី​ទីតាំង​ធំ​ផ្សេងៗ​គ្នា​ក្នុង​សៀមរាប​

0

​ដោយ វេហាស៍​
​សៀមរាប​៖ រសៀល​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ លោ​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ដោយផ្ទាល់ ដោយមាន​ការចូលរួម សហ​ការណ៍​ដោយ​លោក​អធិការរង​ទទួលបន្ទុកFB_IMG_1455637117029​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​។
​ដឹកនាំ​កំលាំង រួមគ្នា​ចុះ បង្ក្រាប​ទីតាំង លេងល្បែង​ស៊ីសង ខុសច្បាប់​(​ភ្នាល់​កន្ទុយលេខ​)​ចំនួន ០២​ទីតាំង​ធំ​ផ្សេងៗ​គ្នា និង​ឃាត់ខ្លួន​បាន មេ​ឆ្នោត​ចំនួន ០២​នាក់ ក្រោម​ការចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​ស្នងការរង ទទួលបន្ទុក​ការងារ​ព្រហ្មទណ្ឌ ម្ចាស់​ទីតាំង​ទី​១ មានឈ្មោះ អេង ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្ថឹ​ត​ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​និង​ទី​តាំងទី​០២ មានឈ្មោះ យិន វណ្ណ​នី ភេទ ស្រី អាយុ ៥២​ឆ្នាំ ស្ថឹ​ត​ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប (​អ្នក​ទាំង​០២​ជា​ម្ចាស់​ទីតាំង ) ។​
​លោក​វរសេនីយ៍ឯក​ភឹង ចិន្តា​រ៉េត នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុង​លួចលាក់ ប្រកបមុខរបរ​ជា មេ​ឆ្នោត​សូម​ដកខ្លួន​ចេញ​ជាបន្ទាន់ ព្រោះ​វា​ជា អំពើ​ខុសច្បាប់ អសន្តិសុខ​ក្នុងសង្គម មិនតែប៉ុណ្ណោះ​ក៍​ធ្វើ​ឲ្យ​ខាត​ថ​វោការ​ក្នុងរ​វង់​គ្រួសារ ហើយ​អង្គភាព​លោក នឹង​បន្ត​សហការ​ណ៍​អនុវត្ត​ឲ្យ​ខាន​តែ​បាន​ដូច​ភ្លៀងរលឹម​។​
​លោក​បន្តថា​បច្ចុប្បន្ន​ជនសង្ស័យ​អ្នក​ទាំងពីរ ដែលជា​មេ​ឆ្នោត​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​បញ្ជារ អោយ​ឃាត់ខ្លួន​ព្រមទាំង​វត្ថុ​តាំង​មាន​លុយ​មួយចំនួន​ព្រមទាំង​សម្ភារៈ នឹង កសាង​សំនុំរឿង​បញ្ចូនទៅ​តុលាការ ព្រឹក​ថ្ងៃស្អែក​ទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​៕FB_IMG_1455637153579 FB_IMG_1455637117029