សមត្ថ​កុ​ច្ច​ឃាត់ខ្លួន​ក្រុម​ជនបង្ក​អុក​ ​ឡុ​ក​ក្នុង​រោងការ​បាន​២​នាក់​

0

​ខេត្តកណ្តាលៈ​ក្រុម​បង្ក​អុកឡុក​ក្នុង​​កម្មវិធី​មង្គលការ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ។​ករណី​ហិង្សា​ដោយ​​ចេតនា​កើតឡើង​នៅ​យប់​ថ្ងៃទី​១៦​ខែ​​កុម្ភៈ​ឆ្មាំ​២០១៦ វេលា​ម៉ោង​២១​និង​២០​នាទី​នៅ​ចំណុច​ក្នុង​រោងការ​ស្ថិត​​នៅ ភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើកដែក ខេត្តកណ្តាល ។​
ជនរងគ្រោះ​ឈ្មោះ​ជា ច​ន្ទ័​វិ​ជ្ជៈ ភេទ​​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​មន្ត្រី​នគរ​​បាល​ប៉ុស្តិ៍​ពាម​ម​រាំង ឃុំ​ពាម​រាំង ។​ជនសង្ស័យ​០២​នាក់​ឃាត់​ខ្លូន ទី​១​ឈ្មោះ យ៉េ​ង សិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្ម​ករទី​លំនៅ​ភូមិ​ល្វា​​ទោង ឃុំ​កំពុង​កុង ស្រុក​កោះធំ ខេត្ត​​កណ្ដាល​និង​ទី​២​ឈ្មោះ សន ដា​វុ​ធ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ក​សិ​​ករ​មាន​ទីលំនៅ​ភូមិ​បឹង​លើ ឃុំ​ខ្ពប​អា​​ទាវ​ស្រុក​លើកដែក​ខេត្តកណ្តាល​។ នៅវេលា​ម៉ោ​២១ និង​២០​នាទី​ជន​​សង្ស័យ​ទាំង​២​នាក់​និង​បក្សពួក​បាន​​មក​ចូលរួម​ក្នុង​ពិធីមង្គលការ​ពេលនោះ​ជនសង្ស័យ​ឈ្មោះ​យ៉េ​ង សិត បាន​ស្រា​ចូល​ពោះ​គង​ពាក្យសំដី​គ្នា​​បន្តិចបន្តួច​ក៍បាន​ប្រតាយប្រតប់​គ្នា​​ក្នុង​រោងការ ពេលនោះ​ម្ចាស់​ដើមការ​​បាន​ប្ដឹង​សមត្ថកិច្ច​មក​ចាប់​ឈ្មោះ​យ៉េ​ង សិត ពេលនោះ ស្រាប់តែ​​ឈ្មោះ​វុ​ធ​បាន​ចូលមក​ឃាត់​សមត្ថ​​កិច្ច​មិនអោយ​ចាប់​ឃាត់ខ្លួន​ឈ្មោះ​យ៉េ​ង​សិត ក្នុងស្ថានភា​រ​ញ៉េ​​រ​ញៃ​ស្រាប់តែ​ឈ្មោះ​វុ​ធ​បាន​វាយ​មក​
​លើ​សមត្ថកិច្ច​មួយ​ដៃ​ចំ​ខ្នង​ក៌​ឈាន​​ការឃាត់ខ្លួន​អ្ន​ទាំង​២​នាក់មក​ប៉ុស្ដិ៍​​នគរបាល​រដ្ឋបាល​ពាម​រាំង រួច​បញ្ជូន​​មក​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើកដែក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការ​ខេត្ត​ចាត់​
​ការ​តាម​និតិ​វ​ធី​ច្បាប់ ។​IMG-20160217-WA0024_resized IMG-20160217-WA0021_resized