ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ២០១៦នេះ ឯ.ឧ ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជាបានជួបធ្វើកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តនៃគណៈកម្មការរៀបចំកម្ម វីធីអង្គរសង្ក្រាន្តខេត្តដឹកនាំដោយលោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាសមាជិកអនុគណៈកម្មការរៀបចំ កម្មវីធីអង្គរសង្ក្រាន្តខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅសាល ប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងបញ្ជាក់ថា កិច្ចប្រជុំ របស់គណៈកម្មការរៀបចំកម្មវីធីអង្គរសង្ក្រាន្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា អាជ្ញាធរខេត្តនាពេលនេះ ក្នុងការត្រួតពិនិត្យទៅលើ គម្រោងផែនការនៃផែននិមួយៗ ក្នុងការរៀបចំពិធីបុណ្យអង្គរសង្ក្រាន្ត ព.ស២៥៥៩.២៥៦០ គ.ស ២០១៦ ឲ្យដំណើរការទៅទទួលដោយជោគជ័យ ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា កិច្ចការទាំង នេះយើងទទួលបាន បទពិសោធន៍ជាច្រើនឆ្នាំមកហើយ ព្រមទាំងបានដំណើរការប្រព្រឹត្តទៅដោយភាពរលូន ។ក្នុងនោះដែរឯកឧត្តម បណ្ឌិត ក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ និង ចរាចរណ៍ នៅតំបន់គោរពពិធី ទោះបី យើងធានាបានល្អយ៉ាងណាក៏យើងមិនត្រូវមានមោទនៈភាព និង ការធ្វេសប្រហែស កិច្ចការទាំងនេះឡើយគឺត្រូវ បង្កើនការយកចិត្តទុកដាក់ទ្វេរឡើងចំពោះកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធគ្រប់ ប្រភេទដោយត្រូវមានការចូលរួមពី ប្រជាពលរដ្ឋផងដែរ ។ ម្យ៉ាងទៀតគ្រប់មន្ទីរ ស្ថាប័ន អង្គភាពនិង វិស័យ ឯកជន ដែលមានការពាក់ព័ន្ធ ចំពោះបញ្ហា អនាម័យ បរិស្ថានសំខាន់នូវបង្គន់អនាម័យ និង ទី ចំណតរថយន្ត គ្រប់ប្រភេទទៀតផង ។
មានប្រសាសន៍នោះដែរឯ.ឧ ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា ការប្រារព្ធធ្វើអង្គរសង្ក្រាន្តនៅលើទឹកដី ប្រវត្តិ សាស្ត្រនៃខេត្តសៀមរាប គឺជាប្រវត្តិសាស្ត្រមួយសម្រាប់យុវជន ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសផងដែរ ។ ការប្រារព្ធអង្គរសង្ក្រាន្ត ដែលជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងជួបជុំយុវជន និង មហាជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាមហាគ្រួសារខ្មែរតែមួយនិង ធ្វើឲ្យមានភាពរស់ រវើកនៃសម្បត្តិបេតិកភណ្ឌអរូបិយខ្មែរយើង នៅលើទីតាំងបេតិកភណ្ឌរូបិយ។ ក្នុងនោះដែរឯ.ឧ ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ការពង្រីកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះឲ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីរឹតនូវចំណងមិត្តភាពសាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ។ ក្នុងនោះដែរក៏បានផ្តល់ ឱកាសឲ្យយុវជនប្រជា ពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង ល្បី ល្បាញភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី និង សាសនា នាសម័យមហានគរ មក ដល់បច្ចុប្បន្ននិង បន្តថែរក្សា កេរ្តិ៍មរតឲ្យ បានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានបន្តទៀតថា នេះជាការបំផុសនូវ គំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយក្នុងមោទន ភាពជាតិខ្មែរជាធ្លុងមួយក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទធ្វើនៃសមាហរណកម្មអាស៊ាន ( រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ) ។ ក្នុងនោះដែរឯ.ឧ ហ៊ុន ម៉ានី ក៏បានលើនូវសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត និង សមត្ថកិច្ចខេត្ត ព្រមទាំងសុំនូវការណែនាំមួយចំនួនពីអាជ្ញាធរខេត្ត ព្រមទាំងលើកនូវចំណុចសំខាន់ៗមួយចំនួន ក្នុង ការផ្តល់ឱកាសឲ្យពាណិជ្ជករសហគ្រិន អាជីវករ ចូលរួមបង្ហាញនូវម្ហូបអាហារ ផលិតផល ពាណិជ្ជកម្ម ក្នុងនោះក៏ មានបង្ហាញពីការធ្វើបង្អែមរបស់ខ្មែរនៅកម្មវីធីអង្គរសង្ក្រាន្ត នៅលើទឹកដីអង្គរនៃយើង ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និង សម្តេច គតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕




































