​ក្រុមការងារ​ចំរុះ​ខេត្ត​ចុះ​ដោះស្រាយ​សំណូមពរ​ពាក់ព័ន្ធ​និង​ការប្រើប្រាស់​អគ្គីសនី​ ​កុង​ទ័​រ​ដើរ​លឿន​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច​

0


​ខេត្តកំពង់ឆ្នាំង​៖ យោង​ការឯកភាព​ចុះ​ថៃ្ង​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ របស់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​នៅ​រសៀល​ថៃ្ង​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម ហ៊ី ណាត អភិបាលរង​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក​ឧកញ៉ា​ឱ​សុវណ្ណ​រ័ក្ស ប្រធាន​ក្រុមហ៊ុនអគ្គីសនី​ខេត្តកំពង់ឆ្នាំង លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត និង​អាជ្ញាធរ​ស្រុក ឃុំ បាន​ចុះ​ដោះស្រាយ​សំណូមពរ​របស់ លោក ឃឹម ឡុង ជា​ប្រ ជា​ពលរដ្ឋ​នៅ​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច ដែល​បាន​សំណូមពរ​រឿង​កុង​ទ័​រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី និង​សុំ​ប្តូរ​កុង​ទ័​រ​ថ្មី និង​បុគ្គលិក​ក្រុមហ៊ុន​និយាយ​ពាក្យ​គ្មាន​សុជីវធម៌​។​
​ ​ពាក់ព័ន្ធ​និង​ករណី លោក ឃីម ឡុង បាន​សំណូមពរ លោក​ឧកញ៉ា ឱ សុវណ្ណ​រ័ក្ស ប្រធាន​ក្រុមហ៊ុនអគ្គីសនី​ខេត្តកំពង់ឆ្នាំង​បាន​លើកឡើងថា​៖ កុង​ទ័​រ​ភ្លើង​កាលណា​មាន​ភាពមិនប្រក្រតី​គឺ​វា​បណ្តា​លពី​បញ្ហា​ឆ្លង​ខ្សែភ្លើង​មាន​គំនាប​ទៅ​និង​អ្វីមួយ​ដែល​នៅ​ជិត​វា ជាពិសេស​ប្រព័ន្ធ​ខ្សែ​ដែល​ត​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ក៏​អាច បណ្តាលអោយ​វា​ឆ្លង​ដែរ និង​ធ្វើ​អាចអោយ​កុង​ទ័​រ​ដើរ​លឿន កន្លងមក​ពេល​ក្រុមហ៊ុន​រកឃើញ​ក៏បាន​ជួយ​ចេញ​ខាត​ជូន​ប្រជាពលរដ្ឋ​ពាក់​កណ្តា​ផងដែរ​។ ចំពោះ​កុង​ទ័​រ​អេ​ឡិច​ត្រូ​និ​ច​អាជ្ញាធរ​អគ្គីសនី បានអោយ​ប្តូរ​ចោល​ទាំងអស់ ដោយ​ដាក់កុង​ទ័​រ​ថ្មី​២​ប្រភេទ គឺ​ម៉ាក្ស​មី​ស៊ុយ​មី​ស៊ី និង​ម៉ាក្ស​អ៊ី​ផៅ​វើ​ដែលមាន​ការធានា​ពី​ក្រុមហ៊ុន​និង​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​អគ្គីសនី​។ ចំណែក​បុគ្គលិក​ដែលមាន​ពាក្យសំដី​គ្មាន​សុជីវធម៌​ជាមួយ​អតិ ថិ​ជន សុំអោយ​ប្រជាពលរដ្ឋ​រាយការណ៍​ចំៗ​ឈ្មោះ មក​ក្រុម​ហ៊ុ ន​និង​ធ្វើការ​បញ្ឈប់​ចោល​ភ្លាម ដែល​ថ្មីៗ​នេះ​ក្រុមហ៊ុន​ក៏បាន​បញ្ឈប់​បុគ្គលិក​គ្មាន​សុជីវធម៌​ចំនួន​២​នាក់​រួចមកហើយ​ដែរ​។ ចំពោះ បុគ្គលិក​ណា​យក​សេវា​លើស​តម្លៃ​អាជ្ញាធរ​អគ្គីសនី​កំណត់ គឺ​សុំ​រាយការណ៍​មក​ក្រុមហ៊ុន​អោយបាន​ទាន់ពេលវេលា ក្រុមហ៊ុន​និង​ធ្វើការ​ព្រមាន​បើ​មិន​ស្តាប់​និង​បញ្ឈប់​ចោល​ភ្លាម​។​
​ចំពោះ​ករណី​លោក ឃីម ឡុង លោក​មិន​បានដឹង​ទេ តែបើ​មាន​ករណី​ដូចខាងលើ​លោក​ឧកញ៉ា សុំអោយ​ក្រុម​ជំនាញ ពិនិត្យ​ស្រាវជ្រាវ​មើល​សិន​ថា​កុង​ទ័​រ​ដើរ​លឿន​មកពី​មូលហេតុ​អ្វី ពេល​មាន​បញ្ហា​ទើប​ដូរ​កុង​ទ័​រ​ជូន​ថ្មី ដោយ​ភាគី​ក្រុមហ៊ុន​និង​ម្ចាស់ផ្ទះ​ត្រូវ​ពិនិត្យមើល ដើម្បី​ដោះស្រាយ​អោយមាន​តម្លាភាព​និង​ទទួលយកបាន​ទាំងអស់គ្នា​។​
​ ​លោក ហ៊ី ណាត អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ចំរុះ​ខេត្ត បាន​អរគុណ​ដល់​លោក​ឧកញ៉ា​ឱ សុវណ្ណ​រក្ស ប្រធាន​ក្រុមហ៊ុនអគ្គីសនី​ខេត្តកំពង់ឆ្នាំង និង​លោក ឃីម ឡុង ដែល​បាន​ដោះ​ស្រ យ​បញ្ហា​ដោ យ​មានការ​យោគយល់​គ្នា​ទៅវិញទៅមក ឈរលើ​មូលដ្ឋាន​ច្បាប់​និង​មាន​តម្លាភាព​អាច​ទទួលយកបាន​ទាំងអស់គ្នា​។ លោក​បាន ផ្តាំផ្ញើ​សុំអោយ​ប្រជាពលរដ្ឋ​បើ​មាន​ករណីបែបនេះ​កើតឡើង ត្រូវ​រាយការណ៍​អោយ​ក្រុមហ៊ុនអគ្គីសនី និង​អាជ្ញាធរ​ដែនដី ដើម្បី​រួម4គ្នា​ដោះស្រាយ​អោយ​យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​៕