នាវា​កងទ័ព​ចម្បាំង​ជើង​ទឹក​ជប៉ុន​៣​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​៖ នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៧​កុម្ភ​:​នេះ​នាវា​កងទ័ពជើងទឹក​ជ​ប៉ុន​ចំនួន ០៣​គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ចំនួន​៤​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ចាប់ពី​ថ្ងៃទី​១៧ រហូតដល់​ថ្ងៃទី​២០ ខែកុម្ភៈ​ខាងមុខនេះ IMG_1626​ក្នុង​ឪ​កាសចូល​ចត​របស់​នាវាចម្បាំង​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នេះដែរ​មានការ​ទទួល​ស្វា​គម​ន៌​យ៉ាង​កក់ក្តៅ​ពី​នាយ នាយរង និង​ពលទាហាន​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ដឹកនាំ​ដោយ​លោក​ឧ​ត្ត​មនា​វី​ទោ រស់ វាសនា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម ។​
​នាវា​កងទ័ពជើងទឹក​ជប៉ុន​ទាំងបី​គ្រឿង​នេះ​ទី​១ មានឈ្មោះ HATAKAZE (DDGAI) មាន​បណ្តោយ ១៤៩.៩៩​មែត្រ ទទឹង ១៦.៤៣​ម៉ែត្រ ជម្រៅ​ទឹក ៤.៨២​ម៉ែត្រ ទម្ងន់​ផ្ទុក ៤.៦៧៥​តោន និង​មាន​នាវិក​សរុប​ចំនួន​២០០​នាក់ ដឹកនាំ​ដោយ​មេបញ្ជាការ​វរ​នា​វី​ឯក YOSHIHIKO SHIMONO និង​មាន​ឧ​ទ្ឬ​ម្ភ​ភេ​ចក្រ ម៉ាក (SH-60J)​មួយគ្រឿង Spead 30Kmts ។ នាវា​ទី​២ មានឈ្មោះ YAMAYUKI (DD129) មាន​បណ្តោយ ១៣០​ម៉ែត្រ ទទឹង​១៣.៦​ម៉ែត្រ ជម្រៅ​ទឹក ៤.២០​ម៉ែត្រ ទម្ងន់​ផ្ទុក​៣០៥០​តោន មាន​នាវិក ២៣១​នាក់ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​វរនារី​ឯក KAZUHIKO MIZOE ។ នាវា​ទី​៣ មានឈ្មោះ AKEBONO (DE 201) មាន​បណ្តា​យ ៩១.៨០​ម៉ែត្រ​ទទឹង ៨.៥០​ម៉ែត្រ ជម្រៅ​ទឹក ៣.៤០​ម៉ែត្រ ទម្ងន់​ផ្ទុក ១០៧៥​តោន មាន​នាវិក​សរុប​ចំនួន ២០៤​នាក់ ។
​មន្ត្រី​កងទ័ពជើងទឹក​កម្ពុជា​ម្នាក់​ដែល​បាន​ចូលរួម​ទទួល​ស្វា​គម​ន៌​គណ​:​ប្រតិភូ​កងទ័ពជើងទឹក​ជប៉ុន​ដែរ​នោះបាន​និយាយថា គោលបំណង​នៃ​ការចូល​សំចត​របស់​ក្រុម​នាវា​កងទ័ពជើងទឹក​ជប៉ុន​នៅពេលនេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​ជប៉ុន និង​កម្ពុជា ព្រមទាំង​ផ្តល់​ឪ​កាស​ឪ្យ​នាវិក​នៃ​កង​នាវាចរ​ណ៌​ជើង​ទឹក​ជប៉ុន​បាន​ស្វែងយល់​អំពី​វប្បធម៌ ទំនៀម​ទំលាប់​ប្រពៃណី និង​វិស័យ​យោង​ធា​នៃ​ប្រទេស​ទាំងពីរ​ផងដែរ តាមរយ​:​ដំណើរ​ទស្សនកិច្ច​នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពេល​៤​ថ្ងៃ ។​
​មន្ត្រី​ដដែល​បាន​និយាយ​ប្រាប់ទៀតថា​តាម​ការគ្រោងទុក គណ​:​ប្រតិភូ​កងទ័ពជើងទឹក​ជប៉ុន និង​មាន​គម្រោង​ចូលជួប​សំដែង​ការគួ​សមជា​មួយ​អភិបាលខេត្ត​ព្រះសីហនុ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម ទស្សន​:​កិច្ច​នៅ​ទីបញ្ជាការ​ជួរមុខ​លំហរ​សមុទ្រ​រាម​ក្នុងនោះ​ក៌​មានកា​ហ្វឹកហ្វឺន​លើ​នាវា និង​ដំណើរ​ទស្សន​:​កិច្ច​នៅក្នុង​ព្រះបរមរាជវាំង វិមានឯករាជ្យ ទស្សនកិច្ច​មជ្ឍមណ្ឌល​កំចាត់មីន (​ស៊ីម៉ាក​) បើក​ឪ្យ​សិស្សានុសិស្ស និស្សិត​ខេត្ត​ព្រះសីហនុ​ចូល​ទស្ស​នះ​កិច្ច​លើ​នាវា ប្រកួត​កីឡា​មិត្តភាព​ជាមួយ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​រាម និង​ចូលរួម​លំ​ហាត់​លាគ្នា ជាមួយ​កងទ័ពជើងទឹក​កម្ពុជា ។
​មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​បន្ទាប់ពី​នាវាចម្បាំង​កងទ័ពជើងទឹក​ជប៉ុន​ទាំង​៣​គ្រឿង​នេះ​ចាក​ចេញពី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២០​កុម្ភ​:​នោះ​នៅ​ថ្ងៃទី​២១​កុម្ភ​:​នាវា​កងទ័ពជើងទឹក​ប្រទេស​ចិន​និង​ចូល​ចត​នៅ​កំពង់ផែ​អន្តរ​:​ជាតិ​ខេត្ត​ព្រះសីហនុ ៕​IMG_1636