​ទុស្សេ​ខ្សែភ្លើង​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​ឆេះ​អស់ពី​ខ្នង​ក្លាយជា​ផេះ​ធ្យូង​កុំ​អី​រាលដាល​អស់​ច្រើន​ខ្នង​កុំ​តែ​អន្តរាគមន៍​ទាន់ពេល​

0

ពោធ៏សាត៖ ​ទុស្សេ​ខ្សែភ្លើង​ដោយសា​តែ​ម្ចាស់ផ្ទះ​មិនត្រូវ​បាន​អគ្គីភ័យ​ឆាប់ឆេះ​យ៉ា​ង​សន្ធោសន្ធៅ អស់​ផ្ទះ​ពី​ខ្នង​ជាប់​គ្នា​ក្លាយ​ផេះ​ធ្យូង​ខ្ចេ​ច​ជាមួយ​សម្ភារៈប្រើប្រាស់​នៅលើផ្ទះ​គ្មាន​ន​ណា​យកបាន​បន្តិច​សោះឡើយ ដោយ​រថយន្ត​ព​ន្ល​ត​អគ្គីភ័យ​និង​សមត្ថកិច្ច​បាន​ត្រឹម​ជួយ​អន្តរា​គម​ទប់image6ស្កាត់​អំណាច​អគ្គីភ័យ​នេះ​កុំ​ឲ្យ​បន្ត​រាលដាល​ទៀត​។ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​ស្ថិតក្នុង​ភួ​មិ​ដូង​ជ្រុំ សង្កា​ត​ព្រៃ​ញី ក្រុង​ពោធិ៍សាត់​។​បើតាម​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ផ្ទះ​ពី​ខ្នង​ខា​លើ​នេះ​គឺ​សង​ជាប់​គ្នា​នៅតាម​មាត់​ខ្នង​ប្រឡាយ​ចំនុច​ខាងលើ ហើយ​ម្ចាស់ផ្ទះ​បិតទ្វា​មិន​នៅ​ទាំងអស់​រវល់​ទៅរក​ស៊ីស្រាប់តែ​វេលា​ម៉ោ​ង​ខាងលើ​គេ​ក៍​បានឃើញ​ផ្សែងខ្មៅ ចេញ​អណ្ដាតភ្លើង​យ៉ា​ង​សន្ធោសន្ធៅ​រាលដាល​ឆាប់ឆេះ​ពេញបន្ទុក​ដំបូង​ស្មានថា​ឆេះ​០៤​ខ្នង​ផ្ទះ ព្រោះ​ផ្សែងខ្មៅ​ងងឹត ពេលនោះ​ក៍​នាំគ្នា​មកដល់​ជិត​ជួយ​អន្តរាគមន៍​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាញ់​ពន្លត់​ទប់ស្កាត់​គឺ​ឆេះ​អស់ពី​ខ្នង​ផ្ទះ​តែប៉ុណ្ណោះ​។​​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​បន្តទៀតថា ករណី​បង្ករ​ឲ្យ​មាន​អគ្គីភ័យ​កើតឡើង​នេះ​ដោយ​សរ​តែ​មូលហេតុ​ផ្ទះ​សេ​ខ្សែភ្លើង ខណៈដែល​ម្ចាស់ផ្ទះ​មិន​នៅ វាក៍​ឆ្លង​ឆាប់ឆេះ​តែម្ដង ដោយ​ពុំមាន​បាត់បង់​ឫ​គ្រោះថ្នាក់​ជីវិត​មនុស្ស​អ្វី​ទេ​ហើយ​កុំ​តែ​បាន​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​និង​អាជ្ញាធរ​សមត្ថកិច្ច​អ្នក​ភួ​មិ​នាំគ្នា​ទប់ស្កាត់​កុំ​អី​រៀលដាល​ឆាប់ឆេះ​ឆ្លង​ជា​បន្តបន្ទាប់​មិន​ខាន​៕image7