ខេត្តពោធិ៍សាត់៖ ភ្លើងឆេះព្រៃបានរាលដាលមកឆាប់ឆេះការដ្ឋានទី២៣របស់ក្រុមហ៊ុនដាំដំឡូងមីភាម៉ិចនិងឆ្លងឆាបឆេះកន្លែងកម្មករស្នាក់នៅអស់ចំនួន០៧ខ្នង និងឆេះAXកាយដីអស់មួយគ្រឿងរួមទាំងឆេះឧបករណ៍ប្រើប្រាស់មួយចំនួន តែបានកម្មករនាំគ្នារត់មកជួយពន្លត់ក៍មិនអាចទប់ឈ្នះឡើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកត្រង់ចំនុចការដ្ឋានទី២៣របស់ក្រុមហ៊ុនភាពីម៉ិចថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតក្នុងភួមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។អាជ្ញាធរមូលដ្ឋានបន្តឲ្យដឹងថវិកាសំភារៈខូចខាតរួមមាន
អាអ៊ិចកាយដី១គ្រឿង ,កុំព្យូទ័រ១គ្រឿង,ម៉ាស៊ីនភ្លើង ១ គ្រឿង,អង្ករ ចំនួន១ តោននិងរោងកម្មករស្នាកនៅធ្វើចំនួន០៧ ខ្នងដោយ ដំបូលប្រក់ស្លឹកនិងជញ្ជាំងបាំងបាំងស្លឹក។
អាជ្ញាធរមូលនោះបន្តថា មុនពេលកើតហេតុនោះមានភ្លើងឆេះព្រៃក្បែរនោះបនកើតឡើងដោយម្ចាស់ការដ្ឋាននេះស្មានមិនដល់ថាវារាលដាលមកដល់ក៍បាននាំគ្នាចេញទៅធ្វើការអស់។ ស្រាប់តែនៅវេលាម៉ោងជិត១២ថ្ងៃខាងលើនោះ ខ្សល់ប្ដូរទិសភ្លើងឆេះព្រៃនោះបានឆាប់ឆេះរាលដាលយ៉ាងលឿន មកដល់ការដ្ឋានទី២៣ដែលជាក្រុមហ៊ុនដាំដំឡូងមីភាភិម៉ិចនៅខាងត្បូងជាប់ជើងភ្នំប្រិយនោះបណ្ដាលឲ្យឆេះរាលដាលភ្លាម ហើយកម្មករបានរត់មកជួយពន្លតនៃអគ្គីភ័យនេះពុំអាចទប់ឈ្នះឡើយក៍ឆេះអស់ទាំងស្រុងតែម្ដង៕