សារប្រយោជន៍របស់ផ្លែក្រូចឆ្មារ ចំពោះសុខភាព រួមមានដូចជា ការព្យាបាលនូវការចំលងរោគ នៅក្នុងបំពង់ក, ការមិនរំលាយអាហារ,ការទល់លាមក, បញ្ហាសុខភាពមាត់ធ្មេញ, គ្រុនក្តៅ, ការថែរក្សាសក់, ការថែរក្សាស្បែក, ការ ហូរឈាម នៅផ្នែកខាងក្នុង, ជំងឺឈឺសន្លាក់ឆ្អឹង, ការរលាក, ការធាត់ជ្រុល,ភាពមិនប្រក្រតីនៃប្រព័ន្ធដង្ហើម, ជំងឺ អាសន្នរោគ និង ជំងឺលើសសម្ពាធឈាម។
ដោយសារភាពល្បីល្បាញ នៃគុណសម្បត្តិនៃការព្យាបាលរោគរបស់វា ពីមួយជំនាន់ ទៅមួយជំនាន់ ផ្លែក្រូចឆ្មារ បានជួយពង្រឹងដល់ប្រព័ន្ធភាពសុំា និង ជួយសំអាតដល់ក្រពះរបស់អ្នក។ វាមិនត្រឹមតែ ជាថ្នាំបន្សុទ្ធឈាមនោះទេ ប៉ុន្តែវាក៏អាចធ្វើអោយរាងកាយអ្នក ធ្វើការប្រយុទ្ធប្រឆាំងនឹង ជំងឺបានផងដែរ។ ជាពិសេសនោះ ទឹកក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព ។ វាជួយដល់ការព្យាបាល ជំងឺគ្រួសក្នុងតម្រងនោម, ព្យាបាលជំងឺដាច់សសៃឈាម និង កាត់បន្ថយកំដៅក្នុងរាងកាយ ហើយទឹកក្រូចឆ្មារ ក៏ អាចជួយអ្នកបានផងដែរ អោយមានអារម្មណ៍ស្ងប់សុខ និង ត្រជាក់ស្រួល។
វាមានអត្ថប្រយោជន៍ចំពោះសុខភាព ដោយសារតែក្រូចឆ្មារ មានផ្ទុកសារជាតិបំប៉នជាច្រើនមានដូចជា ៖ វីតាមីន C, វីតាមីន B , ផូស្វាត,ប្រូតេអ៊ីន និង កាបូអ៊ីដ្រាត។ ក្រូចឆ្មារ គឺជាផ្លែឈើម្យ៉ាង ដែលមានផ្ទុកជាតិ flavonoid ជាធាតុផ្សំ ដែលមានផ្ទុកសារធាតុប្រឆាំងប្រតិកម្មអុកស៊ីត និង ការពារជំងឺមហារីក។ វាគឺអាចជួយការពារអ្នក បាន ពីជំងឺទឹកនោមផ្អែម, ការទល់លាមក, ជំងឺលើសសម្ពាធឈាម, ការថែរក្សាស្បែក , គ្រុនក្តៅ,ការថែរក្សាសក់,ការថែ រក្សាសុខភាពមាត់ធ្មេញ, ការមិនរំលាយអាហារ និង បញ្ហាសុខភាពផ្សេងៗដទៃទៀត។
ការសិក្សាមួយ ដែលបានធ្វើឡើង នៅសមាគមន៍ សិក្សាពីប្រព័ន្ធម៉ូតសាស្ត្រ នៃសហរដ្ឋអាមេរិក បានបង្ហាញថា ទឹកក្រូចឆ្មារ គឺអាច ព្យាបាលជំងឺគ្រួសក្នុងតម្រងនោម ដោយការបង្កើតជាតិស៊ីត្រាតនៅក្នុងទឹកនោម ដែលវាអាចជួយបង្ការបាន នូវការ កកើតនៃជាតិគ្រីស្តាល់ ។
យើងបានប្រើផ្លែក្រូចឆ្មារ ធ្វើជាទឹកក្រូចឆ្មារ ដោយការលាយទឹកក្រូចឆ្មារជាមួយនឹង ទឹក។ មានមនុស្សជាច្រើន បានប្រើទឹកផ្លែក្រូចឆ្មារ ធ្វើជាទឹកសំអាត តាមដែលវាអាចយកចេញនូវស្នាមប្រលាក់។ ក្រូចឆ្មារ ក៏អាចជួយបណ្តេញ សត្វមូសបានផងដែរ។ ការផឹកទឹកក្រូចឆ្មារ ដោយមានលាយជាមួយនឹងប្រេងអូលីវ គឺអាច ជួយអ្នក កំចាត់ចោលនូវដុំគ្រួសក្នុងប្រម៉ាត់។
ផ្លែក្រូចឆ្មារ គឺមានភាពល្បីល្បាញដោយសារ តែប្រសិទ្ធភាពនៃការ ទប់ស្កាត់ជំងឺ និង វាអាចត្រូវបានគេប្រើបាន ក្នុងវិធីផ្សេងៗគ្នាជាច្រើន៕