​VIDEO សកម្មភាព​ដឹកឈើ​ដូច​គេ​ហែ​កៈឋិន សមត្ថកិច្ច​មេព្រៃ​ស្រុក​ស្វាយ​លើ​មិនមាន​វិធានការ​បង្ក្រាប​

0

​សៀមរាបៈ សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ត្រូវបាន​ប្រទះឃើញ​មានការ ដឹកជញ្ជូន​យ៉ាង​គគ្រឹក គ្រេង ដោយ​ពុំមាន​ការហាមឃាត់ ពី​សំណាក់​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ គូ​លេន និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​នោះទេ ខណៈពេលដែល​គេ​ដឹងថា ការដឹកជញ្ជូន​ឈើ​ដោយ​គ្មាន​ច្បាប់ អនុញ្ញាតិ​នេះ ជា​របស់​ឈ្មួញ ឈ្មោះ ចែ​ថា បាន​ដឹក​ចេញពី​ស្រុក​គូ​លេន ខេត្តព្រះវិហារ​។​
​តាម​សេចក្តីរាយការណ៍ បាន​បញ្ជាក់ថា ឈ្មួញ​ឈើ​ដុះ​ស្លែរ បាន​ដឹកជញ្ជូន​ឈើ​ជា​រៀងរាល់​យប់ តាមរយះ​រថយន្ត​សាំ​យ៉ុង ពណ៌​លឿង ពាក់​ស្លាក​លេខ សៀមរាប 2A- 9500 ដឹកឈើ​ប្រភេទ​លេខ ២ និង​បង្កប់​ឈើប្រណិត នៅក្នុង​ចេញពី​ស្រុក​គូ​លេន ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ឆ្ពោះ​មក​ទំលាក់ នៅ​ដេប៉ូ​ឈើ​ក្នុង​ខេត្តសៀមរាប ដោយ​រលូន​ជា​រៀងរាល់ថ្ងៃ ចំណែក​តាម​បណ្តោយ​ផ្លូវ ត្រូវបាន​ឈ្មួញ​ឈើ​សុំច្បាប់​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ពី​មេព្រៃ​តាម​ទូរស័ព្ទ ។​
​លោក​យ៉ាន់ ស៊ី​វ៉ា​ត់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ ពុំ​អាចធ្វើ​ការទំនាក់ទំនង​បានទេ ជុំវិញ​ករណី​បណ្តោយ​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​បន្តកន្ទុយ​គ្នា​ដូច​ហែ​កឋិន​នេះ ដោយសារ​ទូរស័ព្ទ​ពុំ​អាចធ្វើ​ការទំនាក់ទំនង​បានទេ​។​
​ឈ្មួញ​ឈើ​ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ដោយ​ពុំ​ត្រូវការ សុំច្បាប់​ពី​មេព្រៃ​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចែ​ថា តែងតែ​អួត​និង​អះអាងថា ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់ ឬក៏​ឃាត់​រថយន្ត​របស់​អ្នកស្រី​បានទេ ដោយសារតែ​មុននឹង​អ្នកស្រី ដឹកឈើ​ចេញពី​ព្រៃ អ្នកស្រី​បានខ​ល​តាម​ទូរស័ព្ទ ប្រាប់​ជំនាញ​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​អស់ហើយ ក្នុងនោះ​អ្នកស្រី​បាន​បង់លុយ​ឲ្យ​ទៅ​សមត្ថកិច្ច រាប់​ជើង​អស់ហើយ ទើបបាន​គាត់​អាច ដឹក​ដោយ​រលូន​បាន ។​
​ក្នុងនោះដែរ​ក៏មាន​មហា​ហ​ជន​ជាច្រើន បាន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ចំពោះ​លោក​យ៉ាន់ ស៊ី​វ៉ា​ត់ ដែលជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ គាត់​កំពុងតែ​ធ្វើ​អ្វី​? ខណៈពេល​ដែលមាន​បទ​ល្មើស​ដឹកជញ្ជូន​ឆ្លងកាត់​ស្នាក់ការ​ជារ​រៀងរាល់​យប់ ឬក៏​ការដាក់​ស្នាក់ការ​មេព្រៃ​គ្រាន់តែ​ជា ធ្នាក់​សម្រាប់ ឲ្យ ឈ្មួញ​បង់លុយ ទើប​មានការ​បណ្តែតបណ្តោយ​ឲ្យ​មានការ​ដឹកជញ្ជូន​ដោយ​ពុំមាន​ការខ្លាច​ញញើត​ប​ន្តិ​ចឡើយ​។​
​ដោយ ប៊ុន រដ្ឋា

 

Image5 Image3 Image2 Image1