​VIDEO ទីក្រុង​សៀមរាប​ក្លាយជា​ទីក្រុង​ទេសចរណ៍​ផ្លូវភេទ និង​នារី​បោយ​ដៃ​ក្នុងពេល​រាត្រី

0


​សៀមរាប​៖ ទិដ្ឋភាព​ទីក្រុង​ទេសចរណ៍ ផ្លូវភេទ​ក្នុង​ក្រុង​សៀមរាប ពិត​សមត្ថកិច្ច​ក្នុង​ខេត្តសៀមរាប ពុំមាន​សមត្ថភាព​ក្នុងការ​ហាមឃាត់​ឬ​បិទ​រួមទាំង​លុបបំបាត់ នារី​ប៉ោយ​ដៃ ជ្រក​ក្រោម​ផ្លាក​ម៉ាស្សា​នោះទេ ដែល​គេ​សង្កេតឃើញ​មាន ត្រៀម​ត្រា ក្នុង​ផ្លូវ​៣០​ម សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​ទីតាំង​នារី​បោយ​ដៃ ដើម្បី​បំរើ​ផ្លូវភេទ ត្រូវបាន​គេ​ប្រទះឃើញ​ជាច្រើន​កន្លែង កន្លែង​ខ្លះ ដាក់​ស្លាក​យីហោ​ម៉ាស្សា កន្លែង ខ្លះ​ពុំមាន​ស្លាក​យីហោ ជ្រក​ក្រោម​ភ្លើងពណ៌​ក្រហម​ព្រេ​ញៗ និង​មាន​នារី​សម្រាប់​បំរើ​តណ្ហា​ជាច្រើន​នាក់ អង្គុយ​លក់​វត្ថុ​កេរ្តិ៍​ម៉ែ​ចែក​អោយ យ៉ាង​ត្រៀបត្រា ដោយ​ពុំមាន​ការអៀនខ្មាស់ ចាប់ពី​ម៉ោង ៨.០០​នាទី​យប់ រហូតដល់​ម៉ោង​២​យប់ សកម្មភាព​ទាំងនេះ គឺ​កំពុងតែ​ប្រឡង​ប្រ​ណាំ​និង​ការរីកចម្រើន​របស់​ខេត្តសៀមរាប ដែល​កំពុងតែ​បោះ​ជំ​ហ៊ាន​ផ្នែក ទេសចរណ៍​ពិភពលោក ដែល​កំពុងតែ​ជាប់​លំដាប់ថ្នាក់​លេខ​១ ក្នុង​ពិភពលោក ។​
​លោក ស៊ូ ផ្លា​តុង អភិបាលក្រុង​សៀមរាប ធ្លាប់មាន​ប្រសាសន៍ថា លោក​និង​លុបបំបាត់ចោល​ទាំងស្រុង មិន​ឲ្យ​មាន ការបើក​ទីតាំង​បំរើ​ផ្លូវភេទ ហើយ​លោក​នឹង​ចាត់វិធានការ​ក្នុងការ បង្ក្រាប់​ទុបស្កាត់​រាល់​សកម្មភាព ជួយ​ដូរ​ផ្លូវភេទ ដែល វា​បានធ្វើ​ឲ្យ​ខូច​សណ្តាប់ធ្នាប់ និង​បាត់បង់​សោភ័ណភាព ទីក្រុង​ទេសចរណ៍ ជំហាន​ដំបូង​លោក និង​បង្ក្រាប​តាមផ្លូវ ៣០ ម៉ែត្រ ទី​២ គឺ​តាម​បណ្តោយ​ផ្លូវ​ជន្លង់ ហើយ​និង​ហៅ​ម្ចាស់​ហាង ឬ​ស្រី​បំរើ​ផ្លូវភេទ ទាំង​នោះមក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​។​
​ជាក់ស្តែង​សកម្មភាព​បង្ក្រាប​ទីតាំង​ស្ត្រី​រកស៊ី​ផ្លូវភេទ កន្លងមកនេះ មុននឹង​សមត្ថកិច្ច​ចុះបង្ក្រាប គេ​សង្កេតឃើញថា មាន​ទីតាំង​ជាច្រើន​កន្លែង​ដែល​បាន​បើក​សេវាកម្ម​បំរើ​ផ្លូវភេទ បាន​បិទទ្វារ​អស់ គ្រប់កន្លែង​មុនពេល ដែលមាន​សមត្ថកិច្ច​ចុះទៅ​ដល់ ជាហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា ធុរៈកិច្ច​របស់​អ្នកបើក​សេវាកម្ម​ផ្លូវភេទ​មិន ធម្មតា មាន​បណ្តាញសម្ងាត់​សម្រាប់​ប្រាប់​ឲ្យ​បិទទ្វារ នៅពេល​មាន​សមត្ថកិច្ច​ចុះទៅ​ដល់ ទើប​ការបង្ក្រាប​ធ្វើ​ឲ្យ​មានការ​ខកខាន ។​
​ក្នុងនោះ​ប្រជាពលរដ្ឋ​ជាច្រើន បាន​សំណូមពរ ឲ្យ​លោក ឃឹម ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប និង​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប រួមទាំង​លោក ស៊ូ ផ្លា​តុង ជួយ​លុបបំបាត់ បញ្ហា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ផង ដោយសារតែ​ខេត្តសៀមរាប ពោ​ពេញ​ទៅដោយ​កន្លែង ទេសចរណ៍ វប្ប​ធ៌​ម អរិយ​ធ៌​ម ប្រវត្តិសាស្ត្រ មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​ទស្សនា​ប្រា​ង​ប្រាសាទ​ជាច្រើន ដែល​ចង់ដឹង​ចង់ឃើញ ពី​ស្នាដៃ​បុព្វបុរស​ខ្មែរ ដែល​បាន​សាងសង់​អង្គរ ក្នុងនោះ​ក៏មាន​ការអៀនខ្មាស់​ដែល ទឹកដី​មហា​អង្គរ​ដ៏​ប​ឋរ លាយឡំ​ពោ​ពេញ​ទៅដោយ ស្ត្រី​រកស៊ី​ផ្លូវភេទ​។​
​ ​ ​ដោយ ប៊ុន រដ្ឋា