ពិធី​សន្និបាតនិង​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំងនិង​អំពើ​ជួញដូរ​មនុស្ស​

0

​ខេត្តសៀមរាប នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​នា​ព្រឹក​ថ្ងៃទី​១៨​កុ​ម្ភះ​ឆ្នាំ​២០១៦​នេះ មា​នន​បើក​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៥​និង លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៦​ក្រោម​អធិបតីភាព​លោក​នូ​ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​និង អាជ្ញាធរ ក្រុង ស្រុក កងកម្លាំង​សមត្ថកិច្ច មន្ត្រីរាជការ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​និង បណ្តា​អង្គការ​ជា​ដៃគូរ ចូលរួម​ផងដែរ ។​DSC_0100
​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ស្រី យូ សុភា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន​លេខាធិការ ដ្ឋា​ន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្តសៀមរាប បានធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០១៥ ព្រមទាំង​បាន​លើក​ផងដែរ អំពី​បញ្ហា​ប្រឈម ដែល​ក្រុម​ការ ងារ​បាន​ជួប​ក្នុងពេល​កន្លងមក​និង បាន​លើក​នូវ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៦​ផងដែរ ។​DSC_0102
​មានប្រសាសន៍​នោះដែរ​លោក​នូ​ផល្លា​ក៏បាន​ធ្វើការ​កោតសរសើ​រ​អំពី​លទ្ធផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង អំពើ​ជួញដូរ​មនុស្ស​ខេត្ត​អនុវត្តបាន ឆ្នាំ​២០១៥ ដោយមាន​កិច្ចសហការ​បានល្អ​ជាមួយ​គ្រប់​បណ្តា​ជំនាញ​ដើម្បី​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​រាល់​សកម្មភាព​របស់​ជនល្មើស ដោយ​ទទួលបាន​លទ្ធផល​ល្អ ក៏​អាស្រ័យ​ដោយ​បងប្អូន​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ អង្គការ​ដៃគូរ​ជាតិ អន្តរជាតិ​រួមសហការ​គ្នា​បានល្អ​។ ទន្ទឹម នោះដែរ​យើង​ក៏​រកឃើញ​នូវ​ភាព​ប្រឈម និង ឧបសគ្គ​មួយចំនួន ក្នុងការ​រាំងស្ទះ​ដល់​ការអនុវត្ត​ការងារ​ក៏​អាស្រ័យ ដោយ​កត្តា​អន្តោ​ម័ត និង សត្យានុម័ត​មួយចំនួន​ផងដែរ ។ DSC_0106លោក​នូ ផល្លា​ក៏បាន​លើកឡើងថា ក្នុងការ​ជំនះ​គ្រប់ ឧបសគ្គ បង្កា​ទប់ស្កាត់​នូវ​រាល់​ល្បិចកល​របស់​ជនល្មើស​ជួញដូរ​មនុស្ស ដែល​បង្ក​នូវ​ភាព​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ ទាំង​បុរស ស្ត្រី យុវវ័យ​គ្រប់រូប និង​កុមារ​កម្ពុជា នៅ​គ្រប់​ទីកន្លែង ។​ការឆកល្វែង​ខ្លះ​ដោយ​ការយល់ឃើញ នូវ បទពិសោធន៍​ការងារ និង ស្ថានភាព​នៃ​ក្រុម​គោលដៅ និង បទល្មើស​គ្រប់​រូបភាព​ដែល​ធ្វើ​ឲ្យ​កិច្ចប្រតិបត្តិការ និង កិច្ចសហការ​គ្នា​នៅ​ខ្វះចន្លោះ​ដែល​ធ្វើ​ឲ្យ​បទល្មើស​អាច​កើតមានឡើង​ហើយ​ជនល្មើស​មួយចំនួន​អាច​រួចខ្លួន ដែល​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ដល់​ជនរងគ្រោះ ក្នុងការ​ជួយសង្គ្រោះ​ជនរងគ្រោះ​មាន​ការយ​ឈ​ត​យ៉ាវ​មិនទាន់​ពេលវេលា​។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​លើក​នូវ​ផែនការ​សកម្មភាព និង យុទ្ធសាស្ត្រ​ជាតិ សម្រាប់​រយៈពេល​៣​ឆ្នាំ​ដោយ​ការ ប្រមូលផ្តុំ​គំនិត យោបល់ និង ការឯកភាព​គ្នា ក្នុងចំណោម​ថ្នាក់ដឹកនាំ តាម​បណ្តា​ក្រសួង​ស្ថាប័ន ជំនាញ និង មន្ត្រី ពាក់ព័ន្ធ​គ្រប់​កម្រិត សំខាន់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅតាម​មូលដ្ឋាន​។ DSC_0107លោក​នូ ផល្លា​ក៏មាន​សង្ឃឹម​ជឿជាក់ថា ក្នុង​ឆ្នាំ​២០១៦​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខេត្ត​និង​អនុវត្តបាន​ដោយ​ជោគជ័យ​ដោយ​យើង​រកឃើញ​នូវ​ចំណុច​ខ្វះខាត​និង ទទួលបាន​បទពិសោធ​ន៍​ល្អៗ​ដើម្បី​ឲ្យ​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​កាន់​តែមាន​ប្រសិទ្ធភាព ព្រមទាំង​បាន​ផ្តាំផ្ញើ​ដល់​គណៈកម្មាធិការ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​បង្កើន​កិច្ច​សហការគ្នា ក្នុងការ​ពិគ្រោះ​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​គ្នា​ដើម្បី​ឲ្យ​ក្លាយជា​យន្តការ​មាន​លក្ខណៈ​ប្រព័ន្ធ​ប្រកបដោយ​សង្គតិភាព ហើយ​ដើម្បី​ឲ្យ​សម្រេចបាន​គោលដៅ​ដែល​បានដាក់ចុះ​ក្នុងការ​ឆ្លើយតប​ទៅតាម​ផែនការ​សកម្មភាព​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រយៈពេល​៣​ឆ្នាំ ២០១៦.២០១៨ ឲ្យ​បានជា​ស្ថាពរ ៕