បន្ទាយមានជ័យ: កម្លាំងនគរបាលស្រុកស្វាយចេក នៃស្នងការនគបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ជា ស្លូញអធិការស្រុក កម្លាំងនគរបាលការពារព្រំដែន និងអជ្ញាធ៏រស្រុក ចុះជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះខ្យល់កន្ត្រាក់២២ខ្នងនៅឃុំសារង្គ ស្រុកស្វាយចេក និងជូន
សង្ក័សី១០០សន្លឹក ប្រក់ដំបូលឡើងវិញ ។
លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកអោយដឹងថា នៅព្រឹកថ្ងៃទី១៤ឧសភា២០១៤ កម្លាំងកម្លាំងនគបាលស្រុកស្វាយចេក រួមជាមួយវរ:ការពារព្រំដែន នៃស្នងការនគបាលខេត្តបន្ទាយមានជ័យបាននាំយក សង្ក្័សី១០០សន្លឹក ជាអំណោយផ្ទាល់ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្ស ប្រជាជនកម្ពជាចុះជួយខេត្ត ជួសជល់ផ្ទះពលរដ្ឋ ២២ខ្នងដែលរងគ្រោះដោយខ្យល់កន្ត្រាក់។
លោក ជា ស្លូញ បន្តថា: នគរបាលប៉ុស្តិ៍ ក៏បានជួយជួសជុលផ្ទះពលរដ្ឋក្រោយខ្យល់កន្ត្រាក់បាន៨ខ្នងដែរ។
បញ្ជាក់ថា: ព្យុះខ្យល់កន្ត្រាក់កាលពីម៉ោង ៣កន្លះ ថ្ងៃទី១០ ឧសភា នៅភូមិភាសជើង , ភូមិភាសត្បូង ភូមិកន្ទ្រង់ និងភូមិផ្លាស់កង់ បង្កប៉ះពាល់ផ្ទះពលរដ្ឋ ២២ខ្នង ក្នុងនោះប៉ើងដំបូលផ្ទះអ្នកស្រុកអស់ចំនួន១២ខ្នង ដងទង់ជាតិវត្តចំនួន២ក្នុងវត្តផ្លាសកង់ បាក់រលំផ្ទះភូមិផ្លាសកង់ចំនួន ២ខ្នងរលំបាក់ទាំងស្រុង ភូមិភាសជើងរលំផ្ទះ១ខ្នងសង្កត់គោយន្តខូចខាត. ភូមិភាសត្បូង១ខ្នងភូមិកន្ទ្រង់៨ខ្នង ឯសាលារៀន២ខ្នង ៩បន្ទប់ នៅបឋមសិក្សាសារង្គ បានប៉ើងដំបូលខូចខាត ។
លោក សុត ងុយ អភិបាលរងស្រុកស្វាយចេកប្រាប់ថា នេះជាការងារសង្គ្រោះបឋមមុនពេលពលរដ្ឋទទួលបានជំនួយសង្គ្រោះពី សប្បរសនានា លោកបានសុំណូមពរនិងណែនាំប្រជាពលរដ្ឋ ចូលរួមបង្កាទប់ស្កាត់គ្រោះថ្នាក់ពីគ្រោះធម្មជាតិ និងជួយសង្គ្រោះអាយុជីវិតពីគ្រោះធម្មជាតិ ៕